ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីធ្លី​តាម​បណ្ដោយ​មហាវិថី​សហ​ព​ន្ធ័​រ​ស្ស៊ី​ឈាន​ដល់​ដំណាក់កាល «​មាន​លុយ ពិបាក​ទិញ​»

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សក្តានុពល​វិនិយោគ​លើ​វិស័យ​ដីធ្លី​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុ​ស្ស៊ី​បាន​ងើបឡើង​យ៉ាង​ខ្លាំង ដោយ​មាន​គម្រោង​ជា​ច្រើន​បាន​និង​កំពុង​ស្ថាបនា​ជា​បន្តបន្ទាប់

រាជធានី​ភ្នំពេញ ៖ សក្តានុពល​វិនិយោគ​លើ​វិស័យ​ដីធ្លី​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុ​ស្ស៊ី​បាន​ងើបឡើង​យ៉ាង​ខ្លាំង ដោយ​មាន​គម្រោង​ជា​ច្រើន​បាន​និង​កំពុង​ស្ថាបនា​ជា​បន្តបន្ទាប់ និង​មាន​គម្រោង​ផ្សេង​ៗ​ទៀត​នឹង​លេច​រូបរាង​ឡើង​។ អ្នកជំនាញ​ខាង​វិស័យ​អចលនទ្រព្យ​បាន​និយាយ​ថា តំបន់​នៅ​តាម​បណ្តោយ​មហាវិថី​នេះ​ពេល​បច្ចុប្បន្ន បើ​ទោះជា​អ្នកមាន​លុយ ក៏​ពិបាក​រក​ទិញ​បន្តិច​ដែរ។

លោក គី​ម ហ៊ា​ង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្មែរ រៀល អី​ុ​ស្ទេ​ត បាន​មាន​ប្រសាសន៍​ថា ដីធ្លី​នៅ​តំបន់​មហាវិថី​មួយ​នេះ​ឥឡូវ​ឈាន​ដល់​ដំណាក់កាល​មួយ​គឺ​«​មាន​លុយ ពិបាក​រក​ទិញ​» ដោយសារ​តែ​ពេល​នេះ មាន​គម្រោង​សាងសង់​ច្រើន ហើយ​បើ​យើង​វិល​ត្រឡប់​ទៅ​រក​កាលពី​ពេល​៥-៦​ខែ​មុន យើង​នៅ​អាច​រក​ទិញ​បាន ព្រោះ​ពេល​នោះ​យើង​អត់​ទាន់​ឃើញ​មាន​សំណង់ ឬ​គម្រោង​ចាប់ផ្ដើម​សាងសង់​ទេ តែ​ពេល​នេះ​មាន​គម្រោង​ច្រើន​ណាស់​ដែល​កំពុង​សាងសង់​តាម​បណ្ដោយ​ផ្លូវ​មួយ​នេះ ។ យ៉ាងណាមិញ​ម្ចាស់​ដី​ម្នាក់​ៗ​តែងតែ​រំពឹង​ខ្ពស់​ពេក ដោយ​គាត់​ប្រកាស​លក់​ដី​មែន តែ​តម្លៃ​ដែល​គាត់​ដាក់​ឱ្យ​អ្នកទិញ​នោះ ហួស​ពី​តម្លៃ​ដែល​គេ​រក​ទិញ​នៅ​ពេល​បច្ចុប្បន្ន មាន​ន័យ​ថា ម្ចាស់​ដី​ប្រកាស​លក់​នៅ​ពេល​នេះ តែ​គាត់​ទា​តម្លៃ​នៅ​៤-៥​ឆ្នាំ​ខាង​មុខ​ទៅ​វិញ ដូច្នេះ​ហើយ ធ្វើ​ឱ្យ​អ្នក​ដែល​ចង់​ទិញ ក៏​ពិបាក​ពិភាក្សា​គ្នា​ដែរ ។

លោក​បន្ត​ថា សព្វ​ថ្ងៃនេះ​មួយ​ចំនួន​ធំ​នៃ​អ្នកមាន​ដីធ្លី​តាម​បណ្ដោយ​មហាវិថី​នេះ​នៅ​រង់ចាំ​មើល​៣-៤​ឆ្នាំ​ទៀត ទើប​ពួក​គាត់​លក់​ក្រែង​បាន​ឡើងថ្លៃ​ខ្ពស់​ជាង​នេះ តែ​អ្វី​ដែល​ល្អ បើ​មាន​អ្នក​ចង់​ទិញ ម្ចាស់​ដី​គួរតែ​លក់​ទៅ ហើយ​ទៅ​ទិញ​កន្លែង​ផ្សេង​ក្នុង​តម្លៃ​មួយ​ដែល​មិន​ខ្ពស់​ដូច​គ្នា​។ យើង​ត្រូវ​ចាំ​ថា បើ​យើង​លក់​បាន​ថ្លៃ ពេល​យើង​ទិញ​វិញ​ក៏​ថ្លៃ​ដូច​គ្នា តែបើ​យើង​លក់​ថោក ពេល​ទិញ​វិញ​ដ៏​មិន​ថ្លៃ​ប៉ុន្មាន​ដែរ ។ លោក​បន្ត​ថា នៅ​ពេល​មាន​គម្រោង​ដូច​ជា ស្ពាន​អាកាស អគារធំ​ៗ ផ្សារ​ទំនើប​ជា​ច្រើន​បែប​នេះ អ្នក​វិនិយោគ​ប្រាកដជា​ចង់បាន​ដី​តំបន់​នេះ​សម្រាប់​ការ​វិនិយោគ​ផ្សេង​ៗ​ដែរ ដូច្នេះ​ហើយ​ម្ចាស់​ដី​គួរតែ​លក់​ទាន់​ពេល​កំពុង​ឡើងថ្លៃ ព្រោះ​គម្រោង​មិន​ទាន់​បញ្ចប់ តែបើ​រង់ចាំ​ដល់​គម្រោង​ចប់​ហើយ​រំពឹង​ថា​នឹង​ឡើងថ្លៃ​ទៀត​នោះ វា​ក៏​មិន​ប្រាកដ​ដែរ​។ លោក​បញ្ជាក់​ថា ដីធ្លី​វា​ឡើង​មែន តែ​មិនមែន​ឡើង​អត់​ចំណុចកំពូល​របស់​វា​ទេ ពេល​ដែល​វា​ឡើង​ដល់​កំពូល​ហើយ វា​នឹង​នៅ​ទ្រឹង​ឬ​អាច​នឹង​ធ្លាក់​ចុះ​មក​វិញ​ក៏​ថា​បាន ។

លោក​បញ្ជាក់​ថា ដី​ដែល​ពិបាក​រក​ទិញ​បំផុត​ក្នុង​ចំណោម​តំបន់​នានា​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​នេះ​គឺ​តំបន់​នៅ​ជិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រសួង​ការងារ មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(​តិច​ណូ​) ជាដើម ដោយ សារ​តែ​តំបន់​ទាំងនេះ​វា​មាន​ផ្សា​រហើយ​ស្រាប់ និង​មាន​អគារ​ជា​ច្រើន​ដែល​កំពុង​សាសង​សង់​បន្ត ។

ដូច​គ្នា​នេះ​ដែរ លោក អិ​ុ​ន ស៊ី​ថា អគ្គនាយករង​ក្រុមហ៊ុន​វ៉ើ​ល​ត្រាស់​អុ​ី​ស្ទេ​ត ក៏​បាន​លើក​ឡើង​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​នា​ពេល​បច្ចុប្បន្ន មានការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស ។ នៅ​តាម​មហាវិថី​នេះ​មាន​គម្រោង​ធំ​ៗ​មួយ​ចំនួន​ជា​ការ​វិនិយោគ​របស់​វិនិយោគិន​បរទេស ហើយ​ក៏​មាន​មួយ​ចំនួន​ទៀត​ជា​ការ​វិនិយោគ​របស់​វិនិយោគិន​កម្ពុជា និង​ជា​ការ​ចូល​ទុន​គ្នា​រវាង​អ្នក​វិនិយោគិន​ខ្មែរ និង​បរទេស ។

លោក​បន្ត​ថា នៅ​ថ្ងៃ​អនាគត​ផ្លូវ​នេះ​នឹង​មាន​ផ្សារ​ទំនើប​ធំ​ៗ ជាក់ស្ដែង​នា​ពេល​នេះ​គម្រោង​ផ្សារ​ទំនើប​ផាក​សិន ដែល​ការ​វិនិយោគ​ចូល​គ្នា​រវាង​អ្នក​វិនិយោគ​កម្ពុជា និង​បរទេស នឹង​ត្រូវ​ចាប់ផ្ដើម​សាងសង់ ហើយ​អគារ​ប៊ូ​យ៉ុ​ង ក៏​អាច​នឹង​លេច​រូបរាង​នៅ​ពេល​ក្រោយ​ជា​បន្តបន្ទាប់​ដែរ ។

បើ​តាម​ប្រសាសន៍​លោក​គី​ម ហ៊ា​ង តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​មហាវិថី​មួយ​នេះ តំបន់​ដែល​ខ្ពស់​ជាងគេ​គឺ​ចាប់ពី​ស្ពាន​អាកាស​៧​មក​រា មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មក​ដល់​ម្ដុំ​មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ ដែល​មាន​តម្លៃ​ចាប់ពី​២.០០០​ដុល្លារ​អា​មេ​រិ​ក ដល់​២.៥០០​ដុល្លារអា​មេ​រិ​ក ក្នុង​១​ម៉ែត្រការ៉េ និង​អាច​មាន​តម្លៃ​រហូត​ដល់​៣.០០០​ដុល្លារ​អា​មេ​រិ​ក​ចំពោះ​ដី​ជាប់​ផ្លូវកែង ៕