ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹក​ថ្ម​បើក​បុក​ម៉ូតូ​ហុង​ដា​ឌ្រីម​ ស្ត្រីម្នាក់បាក់​ខ្ទេច​ជើងទាំ​ងពីរ​

9 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ រថយន្ត​ដឹកថ្មធុ​ន​យក្ស​ពន្លះ​ម៉ូតូហុង​ដា​ឌ្រីម​សេ​១២៥ ប​ណ្តាល​ឲ្យស្ត្រី២​រងរបួ​សធ្ងន់​និងស្រាលកាលវេលា​ ថ្ងៃត្រង់ថ្ងៃទី២៨ ខែវិច្ឆិកា ​ឆ្នាំ២០១៤ នៅ​លើផ្លូវជាតិ​លេខ៦ ​ត្រង់ចំណុច​​ភូមិថ្នល​បែក ​ឃុំ​ត្រពាំង​ឬស្សី ​ស្រុកកំពង់​ស្វាយ ​ខេត្តកំពង់ធំ ​

ខេត្ត​កំពង់ធំ ៖ រថយន្ត​ដឹកថ្មធុ​ន​យក្ស​ពន្លះ​ម៉ូតូហុង​ដា​ឌ្រីម​សេ​១២៥ ប​ណ្តាល​ឲ្យស្ត្រី២​រងរបួ​សធ្ងន់​និងស្រាលកាលវេលា​ ថ្ងៃត្រង់ថ្ងៃទី២៨ ខែវិច្ឆិកា ​ឆ្នាំ២០១៤ នៅ​លើផ្លូវជាតិ​លេខ៦ ​ត្រង់ចំណុច​​ភូមិថ្នល​បែក ​ឃុំ​ត្រពាំង​ឬស្សី ​ស្រុកកំពង់​ស្វាយ ​ខេត្តកំពង់ធំ ​។ ហេតុការណ៍​នេះ​កើត​ឡើង​រវាង​រថយន្តដឹក​ថ្មធុ​ន​ធំ ពាក់​ស្លាក​លេខភ្នំពេញ3​A.4616 ទៅ​បុកម៉ូតូ​ឌ្រីមសង់​បង្កឲ្យ​ស្ត្រី២នាក់​ម្តាយនិង​កូនរង​របួសយ៉ាង​ធ្ងន់ធ្ងរ ហើយ​ដឹកបញ្ជូន​ទៅសង្គ្រោះ​នៅមន្ទីរ​ពេទ្យឯកជន​៥១៥ខេត្តកំពង់ធំ។ 

មុនពេល​កើតហេតុ​គេបាន​ឃើញរថយន្ត​ដឹកថ្មបើកបរ​យ៉ាងលឿន​ក្នុងទិស​ដៅពីត្បូង​ទៅជើង​ហើយ​ឡើ​ងវ៉ារថយន្តមួយគ្រឿង​ទៀតក៏​ជ្រុលទៅ​បុកម៉ូតូ​សង់ដែល​ជិះបញ្ច្រាស​ទិសគ្នា​អូស​ចំងាយ​​ជាង១០ម៉ែត្រ ​បណ្តាល​ឲ្យស្ត្រីជា​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​បាក់​ខ្ទេច​ជើងទាំ​ងពីរត្រូ​វជាម្តា​យ ឈ្មោះ​ ទេស ផល ​អាយុ៣៩​ឆ្នាំ ចំណែក​ស្ត្រីជាកូន​ ឈ្មោះ​មាស ភឿន​ អាយុ២២ឆ្នាំ រងរបួស​ស្រាល​អ្នកទាំង២​រស់នៅ​ភូមិអន្លូង ​ឃុំរអាង ​ស្រុកសង្គម​ថ្មី ខេត្តព្រះវិហារ ។

ក្រោយ​ពីបង្ក​ហេតុអ្នក​បើកបរ​រថយន្តបា​នចុះរត់គេច​ខ្លួនបាត់​ស្រមោល​ បន្សល់​ទុករថយន្ត ​ម៉ូតូនិង​ជនរងគ្រោះនៅ​លើចិញ្ចើម​ថ្នល់ បន្ទាប់ពី​សមត្ថកិច្ច​ចរាចរណ៍​ស្រុកកំពង់​ស្វាយ​ធ្វើការវាស់​វែងរួច ​ក៏បាននាំ​យករថយ​ន្តបង្ក​​​ហេតុរួម​ជាមួយ​វត្ថុតាង​ ទៅរក្សា​ទុកនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​ រងចាំដោះ​ស្រាយចំ​ពោះ​មុខច្បាប់ ។