ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករទូកនេសាទ​តូច​ចិត្ត​នារី​ដែល​ខ្លួន​ស្រលាញ់​​មិន​និយាយរាក់ទាក់ចង.ក.សម្លា.ប់​ខ្លួន

9 ឆ្នាំ មុន

ខេត្តព្រះសីហនុ ​៖ ដោយសារ​តែ​ការ​គិត​ខ្លី​គួប​ផ្សំ​ជាមួយ​មិន​មាន​ការ​ពិចារណា​អោយ​បាន​វែង​ឆ្ងាយ​ ដោយ​តួអង្គ​ខាង​ស្រី​ជា​អ្នក​លក់ដូរ​ម្ហូប​ក្លែម គ្រាន់តែ​នាង​មិន​បាន​រាក់ទាក់​និយាយ​លេង​ជាមួយ​តួអង្គ​ខាង​ប្រុស​អោយ​បាន​ច្រើន

ខេត្តព្រះសីហនុ ​៖ ដោយសារ​តែ​ការ​គិត​ខ្លី​គួប​ផ្សំ​ជាមួយ​មិន​មាន​ការ​ពិចារណា​អោយ​បាន​វែង​ឆ្ងាយ​ ដោយ​តួអង្គ​ខាង​ស្រី​ជា​អ្នក​លក់ដូរ​ម្ហូប​ក្លែម គ្រាន់តែ​នាង​មិន​បាន​រាក់ទាក់​និយាយ​លេង​ជាមួយ​តួអង្គ​ខាង​ប្រុស​អោយ​បាន​ច្រើន បុរសម្នាក់​ដាច់​ចិត្ត​យក​ខ្សែ​​លី​ឡុ​ង ចងក​.​ធ្វើ​អត្តឃាត​ទាំង​វ័យក្មេង​ខ្ចី ដែល​ទ​ង្វើ​បែប​នេះ​ត្រូវ​បាន​រិះ​គន់​ពី​មហាជន​នៅ​កន្លែងកើតហេតុ​ថា គ្រាន់តែ​រឿង​ស្នេហាដោះស្រាយ​មិន​ចេញ មិនគួរ​សម្លាប់ខ្លួនឯង​បែប​នេះទេ ហើយក៍​សំណូមពរ​ដល់​យុវជន​​យុវនារីទាំងអស់ មិន​គួរ​យក​ទ​ង្វើ​​ខាងលើ​នេះ​ធ្វើ​ជា​គំរូ​ឡើយ ។

​លោក​វ​រៈ​សេនីយ៍​ត្រី រស់ កី អធិការ​នគរបាល​ស្រុក​ស្ទឹង​ហាវ​ ​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​រយះ​ទូរស័ព្ទថា ​ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ អ៊ុ​ក ឆ្លូញ ភេទ​ប្រុស អាយុ២២​ឆ្នាំ មានមុខរ​បរជា​កម្មករ​ទូក​នេសាទ មានស្រុក​កំណើត​​ភូមិ​វិ​ជ្ជ​នា​ ​ឃុំ​បន្ទាយមាស ខាងកើត​ ស្រុក​បន្ទាយមាស​ ខេត្តកំពត ។ បច្ចុប្បន្ន​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​ជាមួយ​ម្ចាស់​ទូក ឈ្មោះ សឿ​ន សា​ខន ដែល​មាន​ទីលំនៅ​ក្រុម​៦ ​ភូមិ​២ ​ឃុំ​កំ​ពេញ​ ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ព្រះ​សីហ​នុ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព