ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​រថយន្ត​ដឹក​ជ្រូក​របួស​៥នាក់ ហៅ​កម្មករ​មក​ជួយ​ក្រឡាប់រថយន្ត​របួស​ធ្ងន់​-ស្រាល២៣នាក់ទៀត​

9 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា រថយន្ត​ដឹក​ជ្រូកមួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​កូរ៉េ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣​B៤៥៤៤​ បាន​ក្រឡាប់​បណ្តាល​ឱ្យ​កម្មករ​៥​នាក់​រង​របួស​ និង​សត្វ​ជ្រូក​ជា​ច្រើន​ក្បាល​ផ្អើល​រត់​ពេញ​ព្រៃ ប៉ុន្តែ​ពេល​ហៅ​កម្មករ​មក​ជួយ​ដេញ​ចាប់​ជ្រូក​ស្រាប់​តែ​រថយន្ត​ដឹក​កម្មករ​បាន​ក្រឡាប់​ទៀត​បណ្តាល​ឱ្យ​របួស​ធ្ងន់​ ស្រាល​២៣​នាក់​ថែម​ទៀត។

ហេតុ​ការណ៍​នេះ​ត្រូវ​បាន​រាយ​ការណ៍​ថា បាន​កើត​ឡើង​តាំង​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៤ នៅ​ចំណុច​ភូមិ​វាល​វង់ ឃុំ​តា​ស្តា​ ស្រុក​សំពៅ​លូន​។ សមត្ថកិច្ច​និយាយ​ថា រថយន្ត​ដឹក​ជ្រូក​ដែល​ដឹក​ជ្រូក​ចេញពី​ស្រុក​សំពៅ​លូន​ឆ្ពោះ​មក​ខេត្តបាត់ដំបង ​មាន​កម្មករ​៥​នាក់​ជិះ​លើ​រថយន្ត​នោះ​​​។ ប្រភព​បាន​បន្ត​ថា រថយន្ត​នេះ​បាន​ក្រឡាប់​នៅ​ចំណុច​ខាងលើ ដែល​ជា​ចំណុច​ផ្លូវ​កោង​បណ្ដាល​ឲ្យ​កម្មករ​ទាំង​៥​នាក់​រង​របួស រីឯ​សត្វ​ជ្រូក​មួយ​ចំនួន​បាន​ងាប់ និង​មួយ​ចំនួន​នៅរ​ស់បាន​រត់​ប្រ​សេចប្រសាច​ពេញ​ព្រៃ​ និង​ចំការ​អ្នកស្រុក​។ ប៉ុន្តែ​ពេល​ដែល​ក្រុម​កម្មករ​ខាងលើ​បាន​ទូរស័ព្ទ​ប្រាប់​ថៅកែ​ឲ្យ​បញ្ជូន​កម្មករ​បន្ថែម​ទៀត​មក​ជួយ​ដេញចាប់​ជ្រូក ស្រាប់តែ​រថយន្ត​ម៉ាក​ISUZU​មួយ​បាំង​កន្លះ​ដែល​ដឹក​កម្មករ​នោះ​បាន​ក្រឡាប់​ទៀត បណ្ដាល​ឲ្យ​កម្មករ​ចំនួន​២៣​នាក់​ដែល​មក​ជួយ​រង​របួស ក្នុង​នោះ​មាន​៤​នាក់​របួសធ្ងន់​។

​គួរ​បញ្ជាក់​ថា ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​មនុស្ស​ដែល​រង​របួសទាំង​ធ្ងន់ និង​ស្រាល​សរុប​ទាំង​អស់​២៨​នាក់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព