ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ជិត​៥០០​គ្រួសារ​ក្នុង​ភូមិ​ព្រៃ​ល្វា​លើកគ្នា​រារាំង​មិន​ឲ្យ​លោក​ព្រះរាជអាជ្ញា​គង់ សេដ្ឋ ​ធ្វើ​របង​ ដោយ​ចោទ​ថា​រំលោ.ភ​យក​ផ្លូវ​សាធារណៈ

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០០​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ព្រៃល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សម្ដែង​ការ​ប្រតិកម្ម និង​លើកគ្នាទៅ​ធ្វើការ​រារាំងមិន​ឲ្យ​លោកព្រះរាជអាជ្ញា គង់ សេដ្ឋ ធ្វើ​របង​ព័ទ្ធ​ដី​របស់​លោក ដោយ​ប្រជាពលរដ្ឋ​បានចោទប្រកាន់​ថា លោក​ព្រះរាជអាជ្ញា​រូប​នោះ

រាជ​ធានីភ្នំពេញ ​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៥០០​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​ព្រៃល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សម្ដែង​ការ​ប្រតិកម្ម និង​លើកគ្នាទៅ​ធ្វើការ​រារាំងមិន​ឲ្យ​លោកព្រះរាជអាជ្ញា គង់ សេដ្ឋ ធ្វើ​របង​ព័ទ្ធ​ដី​របស់​លោក ដោយ​ប្រជាពលរដ្ឋ​បានចោទប្រកាន់​ថា លោក​ព្រះរាជអាជ្ញា​រូប​នោះ បុក​គ្រឹះរំលោភ​យក​ផ្លូវ​សាធារណៈមួយ​ចំហៀង​ និង​ប្រើ​កម្លាំង​ប៉េ​អឹ​ម​ទៅ​កាង​ថែម​ទៀត​។

ហេតុ​ការ​ណ៍នោះ​បាន​កើតឡើងកាលពី​វេលា​ព្រឹក ថ្ងៃ​ទី​២៨ ​វិច្ឆិកា ​២០១៤ នៅ​តាម​ផ្លូវលំ ស្ថិត​នៅ​ក្នុងភូមិ​ខាងលើ ហើយ​បន្ទាប់​ពី​មានរឿង​បែប​នេះកើត​ឡើង លោក​ហែម ដា​រិ​ទ្ធិ អភិបាលនៃ​គណៈ​អភិបាល​ខណ្ឌ ពោធិ៍​សែនជ័យ​​បាន​ដឹក​នា​កម្លាំង មន្ត្រី​ក្រោម​ឱវាទ ចុះ​ទៅ​ផ្អាក​សកម្មភាព​នោះ​ភ្លាម​ៗ​ដែរ ចំណែក​លោក​ព្រះរាជអាជ្ញា​គង់​ សេដ្ឋ បាន​ឡើង​ជិះ​រថយន្តស៊េរី​ទំនើប​ចាកចេញពី​ទីនោះ​បាត់​ស្រមោល បន្ទាប់​ពី​បាន​តតាំង​សម្ដី​គ្នាជាមួយ​លោក​អភិបាល​ខណ្ឌមួយ​ប្រាវ​រួច​មក​។         

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា លោក គង់ សេដ្ឋ ដែល​ជា​ព្រះរាជអាជ្ញាជា​អ្នកកាន់​ច្បាប់​ និង​អនុវត្តន៍​ច្បាប់នៅ​ក្នុង​ដៃ​នោះ​បាន​បុក​គ្រឹះធ្វើ​របង​រំលោភ​យក​ដីផ្លូវសាធារណៈមួយ​ចំហៀង​តែ​ម្ដង ​ដែល​​ធ្វើ​ឲ្យ​ផ្លូវ​នោះតូច​ចង្អៀត​ ​ហើយ​នៅពេល​ដែល​ពួក​គាត់ទៅ​ហាមឃាត់​មិន​ត្រឹមតែ​មិន​ស្ដាប់​ទេ ថែម​ទាំងបាន​យក​កម្លាំង​ប៉េ​អឹ​ម៤​នាក់​ទៅ​កាង​គំរាមកំហែងដល់​ប្រជាពលរដ្ឋ​ទាំងអស់ថែម​ទៀត​​​។

ប្រជាពលរដ្ឋ​បាន​បន្ត​ថា ផ្លូវ​នោះ​ គឺជា​ផ្លូវចាស់​តាំងពី​បុរម​បុរាណ​តរៀងមក​មិន​ដែល​មាន​បុគ្គល​ណា​ម្នាក់ថ្លើមធំ​ពាសមេឃហ៊ាន​ទៅ​បោះបង្គោល​យកស្រស់​ៗ​បែប​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​ម្នាក់​ៗ​មាន​តែថែរក្សា​ដើម្បី​បាន​ធ្វើ​ដំណើរស្រួល​។ ម្យ៉ាង​មិនមែន​មាន​តែប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ព្រៃ​ល្វាជិត​៥០០​គ្រួសារនេះ​ប៉ុណ្ណោះ​ទេដែល​ត្រូវការ​ផ្លូវ​នោះ គឺ​នៅ​មាន​រាប់​ពាន់​គ្រួសារ​ទៀតដែល​រស់នៅ​តាម​ភូមិ​ជុំវិញ​នោះ​ក៏ត្រូវការ​ផ្លូវ​នេះ ជា​ចាំបាច់​ផង​ដែរ​។​

អ្វី​ដែល​បង្ក​ឲ្យ​មានការភ្ញាក់ផ្អើល និង​ហួសចិត្ត​នោះ គឺ​ពេល​នេះ​លោក​គង់ សេដ្ឋ បាន​យក​ថ្នាំ​ក្រហមបាញ់​នៅ​ចំពាក់​កណ្ដាលផ្លូវដែល​ជា​តម្រុយ​សម្រាប់បុក​សសរ​គ្រឹះធ្វើ​របង​ជាការ​រំលោភ​បំពាន​យក​ផ្លូវមួយ​ចំហៀង​ដោយ​ឥត​អៀនខ្មាស់​តែ​ម្ដង ដោយ​សំអាងថា​ ជា​ដី​របស់​គាត់​ដែលអ្នក​ធ្វើ​ផ្លូវ​ចាក់​រំលោភ​យក​ទៅ​វិញ ។ ទោះបីប្រជាពលរដ្ឋរាប់រយ​នាក់​នាំ​គ្នាទៅ​ឃាត់ក៏​លោក​ព្រះរាជអាជ្ញា​រូប​នោះ​មិនព្រមស្ដាប់​ដែរ និង​គំរាមរក​ប្ដឹង​អ្នក​ដែល​ចាក់​ដី​ធ្វើ​ផ្លូវ​លើ​ដី​គាត់ ប៉ុន្តែ​ទោះបីជាគាត់​ចង់រក​យ៉ាងណា ក៏រក​មិនឃើញ​ដែរ​​ ព្រោះ​ផ្លូវ​នោះ​ជា​ផ្លូវ​ចាស់ ទំហំ​ពី​មុនប៉ុន្មាន​គឺ​នៅ​ដដែល មិន​ទាន់​មានការ​ពង្រីក​នៅឡើយ​ទេ បើ​មាន​គឺ​ការ​ចាក់​ដី​ថែមពីលើ​កុំ​ឲ្យ​លិច​ទឹក​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត​ប្រជាពលរដ្ឋមានការ​កក់ក្ដៅ​ណាស់បាន​អ្នក​ច្បាប់​ទៅ​ទិញ​ដី​នៅ​ជិត ផ្ទុយ​ទៅ​វិញ​ពេល​នេះបែរជា​ធ្វើ​ឲ្យ​ពួក​គាត់ខកចិត្ត​យ៉ាង​ខ្លាំង​បែប​នេះ​ទៅ​វិញ​។

ទាក់​ទិ​នៅ​នឹង​ហេតុ​ករ​ណ៍​នោះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាពខណ្ឌ​ពោធិ៍សែន​សែន​ជ័យដឹកនាំ​ដោយលោក​អភិបាល​ខណ្ឌ​ហែម ដា​រិ​ទ្ធិ បាន​ចុះ​ទៅ​អន្តរាគម​ន៍ឲ្យ​លោក​ព្រះរ​ជ​អាជ្ញា​គង់​​ សេដ្ឋ បញ្ឈប់​សកម្មភាពបុក​គ្រឹះ​នោះ​ជា​បន្ទាន់ រង់ចាំ​ការ​ដោះស្រាយ ។​ ដោយឡែក​ព្រះរាជអាជ្ញា​រូប​នោះក៏បាន​សួរ​រកមុខអ្នកដែល​ចាក់​ដី​ធ្វើ​ផ្លូវ​ប៉ះពាល់​ដល់​ដី​របស់​គាត់ និង​បាន​គំរាម​ប្ដឹង​ទៅ​ជន​នោះ ប្រ​សិនបើ​ដឹង​មុខ និង​បាន​អះអាង​ថា ផ្លូវ​នោះ​ធ្វើ​លើ​ដី​គាត់ ទើប​ពេល​នេះ​គាត់ធ្វើ​របង តែ​នៅ​ក្នុង​ដី​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ។ ក្រោយ​ពេល​ជជែក​វែកញែក​គ្នាមួយសន្ទុះ លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យបាន​បញ្ជា​ទៅ​អ្នកម៉ៅការបុក​គ្រឹះដក​បង្គោល​ដែល​បាន​បុក​គ្រឹះ​រួចនៅ​ចំ​កណ្ដាលផ្លូវចំនួន​៣​ដើមនោះ​ចេញ​វិញ ព្រោះ​ខ្លាច​ប្រជាពលរដ្ឋធ្វើ​ដំណើរ​មាន​គ្រោះថ្នាក់ ចំណែក​លោកព្រះរាជអាជ្ញា​គង់ សេដ្ឋ ​បាន​ឡើង​ជិះ​រថយន្តចេញ​ទៅ​បាត់​ស្រមោល​ដែរ​៕ ​