ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

The World This Week

9 ឆ្នាំ មុន

​សេដ្ឋកិច្ច​តំបន់​អា​ស៊ី
បាងកក ៖ សភាពាណិជ្ជកម្ម​ថៃ​បាន​ព្រមាន​ថា ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ចិន​អាច​នឹង​រង​ផល​ប៉ះពាល់​ពី​បណ្ដា​ប្រទេស​ជិតខាង​ក្នុង​តំបន់​អាស៊ាន បន្ទាប់​សមាគម​សេដ្ឋកិច្ច​អាស៊ាន​ចូល​ជា​ធរមាន ។ ក្នុង​នោះ​ផលិតផល​អង្ករ​គ្រឿងអគ្គិសនី និង​វាយនភ័ណ្ឌ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប៉ះពាល់​ច្រើន

    ​សេដ្ឋកិច្ច​តំបន់​អា​ស៊ី
បាងកក ៖ សភាពាណិជ្ជកម្ម​ថៃ​បាន​ព្រមាន​ថា ការ​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ចិន​អាច​នឹង​រង​ផល​ប៉ះពាល់​ពី​បណ្ដា​ប្រទេស​ជិតខាង​ក្នុង​តំបន់​អាស៊ាន បន្ទាប់​សមាគម​សេដ្ឋកិច្ច​អាស៊ាន​ចូល​ជា​ធរមាន ។ ក្នុង​នោះ​ផលិតផល​អង្ករ​គ្រឿងអគ្គិសនី និង​វាយនភ័ណ្ឌ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប៉ះពាល់​ច្រើន​ជាងគេ​បំផុត ។

ណៃ​ពិដោ ៖ សារព័ត៌មាន​ក្នុងស្រុក​កោះ​តៃវ៉ាន់​បានឱ្យ​ដឹង​ថា សមាគម​ផលិតករ​គ្រឿង​អេ​ឡិច​ត្រូ​និក និង​អគ្គិសនី​តៃវ៉ាន់​នឹង​បោះទុន​វិនិយោគ​ចំនួន​៤៥២,៦៤​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​មួយ​នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​គ្រប់​ដណ្ដប់​លើ​ផ្ទៃដី​១.៤០០​ហិ​កតា ។

សេ​អ៊ូ​ល ៖ ការិយាល័យ​ពន្ធដារ​ជាតិ​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អតីត​សភាពាណិជ្ជកម្ម​សមាគម​អឺរ៉ុប​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​បាន​បង្កើត​ឡើង​សា​ជា​ថ្មី​ក្រោម​ឈ្មោះ​ថ្មី បន្ទាប់​ពី​បែកខ្ញែក​ក្នុងអំឡុងពេល​២​ឆ្នាំ​មកនេះ​ពុំ​បាន​បង់ពន្ធ​ចូល​រដ្ឋ​ចំនួន​៣,២៤​លាន​ដុល្លារ ។

   សេដ្ឋកិច្ច​តំបន់​អឺរ៉ុប
មូ​ស្គូ ៖ ក្រុមហ៊ុន​Apple របស់​សហរដ្ឋអាមេរិក​បាន​ដំឡើង​ថ្លៃ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​iPhone6 របស់​ខ្លួន​ទៅ​លើ​ហាង​លក់​តាម​អី​ុ​ន​ធើ​រ​ណេ​តរបស់​រុ​ស្សុ​ី​ដែល​ទើបតែ​លក់​ថ្មី​ៗ​នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្លាក់​ថ្លៃ​នៃ​ប្រាក់​រូ​បិ៍្ល​ស​កាលពី​ថ្ងៃ​ពុធ ។ ក្នុង​នោះ​iPhone6 ទំហំ​16 ជី​ហ្គា​បៃ​ឡើង​ពី​៦៩៣ ដុល្លារ​មក ៨៦៤​ដុល្លារ និង​Phone6  Plus 16 ជី​ហ្គា​បៃ​ពី​៩០៧ ទៅ​១១៤៩ ដុល្លារ ។

ប៊ែ​ក​ឡាំង ៖ លោកស្រី​អធិការបតី​អា​ល្លឺ​ម៉​ង់​Angela Merkel បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា លោកស្រី​បាន​ងាក​មក​ផ្ដោត​លើ​គម្រោង​ថ្មី​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​មាន​ទំហំ​ទឹកប្រាក់​ជា​ច្រើន​ពាន់​លាន​អឺ​រ៉ូ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​អន់​ថយ​នៃ​សេដ្ឋកិច្ច​របស់​អឺរ៉ុប ប្រសិនបើ​មូលនិធិ​ទាំងនោះ​ត្រូវ​បាន​យក​មក​វិនិយោគ​ជាដើម​ទុក​ដ៏​សមគួរ ។

ក្រុង​ឡុ​ង ៖ ប្រធាន​អ្នក​សេដ្ឋកិច្ច​របស់​ធនាគារ​អង់គ្លេស​បាន​បញ្ជាក់​ថា អត្រា​ការ​ប្រាក់​ផ្លូវការ​នៅ​ចក្រភព​អង់គ្លេស​អាច​នឹង​បិទ​បញ្ចប់​ក្នុង​អត្រា​៣% បន្ទាប់​ពី​ធនាគារ​ចាប់ផ្ដើម​ដំឡើង​ការ​ប្រាក់​ដែល​ស្ថិត​ក្រោម​កម្រិត​របស់​ពួក​គេ មុន​នឹង​កើត​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល ។

    សេដ្ឋកិច្ច​មជ្ឈិម​បូព៌ា
តេ​ហេ​រ៉​ង់ ៖ លោក​Monhammad Reza Rhoshnevisan អនុប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​អ៊ិ​ស្លា​ម​អីុ​រ៉​ង់​(Iran Air )​បាន​បង្ហើប​ឱ្យ​ដឹង​ថា បណ្ដា​ប្រទេស​សហគមន៍​អឺរ៉ុប​បាន​និង​កំពុង​បដិសេធ​ក្នុង​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ឱ្យ​យន្តហោះ​អីុ​រ៉​ង់​បី​ឆ្នាំ​មក​ហើយ​។ ផ្ទុយ​ទៅ​វិញ​បណ្ដា​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​បណ្ដា​ប្រទេស​ទាំងនោះ​ដូច​ជា Lufthansa និង​Alitalia អាច​ទទួល​បាន​ប្រេងឥន្ធនៈ​យ៉ាង​ងាយ​ក្នុង​ប្រទេស​អី​ុ​រ៉​ង់ ។

ដូ​ហា ៖ តាម​ការ​វាស់​ស្ទង់​របស់​បណ្ដា​ប្រទេស​ដែល​មាន​សក្ដានុពល​ចំនួន​៤០​លើ​សកលលោក ប្រទេស​កា​តា​គឺជា​ទីផ្សារ​ទាក់ទាញ​ជាងគេ​បំផុត​ទី​២​លើ​ពិភពលោក​ចំពោះ​ការ​បណ្ដាក់ទុនរ​កស៊ី​ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ។

ឌូ​បៃ ៖ ក្រុមហ៊ុន​AL Futtaim Group  ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឌូ​បៃ បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​វិនិយោគ​៧០០​លាន​ដុល្លារ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប ក្នុង​រយៈពេល​៣​ឆ្នាំ ហើយនឹង​បង់​ឱ្យ​រដ្ឋាភិបាល​ចំនួន​៣០,៥​លាន​ដុល្លារ​ដែល​ជា​ផ្នែក​មួយ​នៃ​ប្រាក់​សងជំងឺចិត្ត​លើ​ជម្លោះ​នៃ​ការ​លក់​ដី​ដែល​អូស​បន្លាយ​យូរអង្វែង​កាលពី​ស​ប្ដា​ហ៍​មុន ។
 
 សេដ្ឋកិច្ច​តំបន់​អាហ្វ្រិក
ប្រេ​តូ​រី​យ៉ា ៖ ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​បង្ហាញ​ថា ប្រាក់​ចំណូល​សរុប​ដែល​ទទួល​បាន​ពី​ឧស្សាហកម្ម​អាហារ​និង​ភេសជ្ជៈ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​កើនឡើង​៥,៤%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ខែកញ្ញា ។

អាក្រា ៖ អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF) បាន​អះអាង​ថា ខ្លួន​នឹង​គាំទ្រ​កម្មវិធី​សេដ្ឋកិច្ច​របស់​ប្រទេស​ហ្គា​ណា​ជាមួយនឹង​វិធានការ​នៃ​ការ​ចាត់ចែង​ហិរញ្ញវត្ថុ​ដែល​កំពុង​អនុវត្ត​ដោយ​រដ្ឋាភិបាល ។

លូ​សា​កា ៖ ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ចល័ត MTN បាន​និយាយ​ថា ខ្លួន​ប្ដេជ្ញា​ថា​នឹង​បង្កើន​ក៏​ដូច​ជា​ពង្រីក​បណ្ដាញ​អីុ​ន​ធើ​រ​ណេ​ត​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​សំ​ប៊ី ។

កំ​ប៉ា​ឡា ៖ អាជ្ញាធរ​អភិវឌ្ឍន៍​ផលិត​កាហ្វេ​របស់​អ៊ូ​ហ្គ​ង់​ដា បាន​លើក​ឡើង​ថា បច្ចុប្បន្ន​កាហ្វេ​ដែល​ល្អ​ជាងគេ​បំផុត​គឺ​មក​ពី​ស្រុក Lira ដែល​ជា​តំបន់​ទើបនឹង​ប្រែ​ក្លាយជា​ទីតាំង​ផលិត ក៏​ដូច​ជា​បង្កបង្កើន​ផល​ឈានមុខ​គេ​នៅ​ទូ​ទាំង​ប្រទេស ។
 
  សេដ្ឋកិច្ច​បច្ចេកវិទ្យា
Wi-Fi ៖ យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ Infoneties Research បានឱ្យ​ដឹង​ថា ទីផ្សារ​ផ្គត់ផ្គង់​បរិក្ខារ​ដែល​ប្រើ Wi-Fi របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​សកលលោក សរុប​មាន​ចំនួន​ទឹកប្រាក់​៥២៧​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ ។ ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៤ ប្រព័ន្ធ Wireless របស់ Cisco, Huawei និង​Ruckus គឺជា​អ្នក​នាំមុខ​ផ្សារ​ហ៊ុន​Wi-Fi របស់​ក្រុមហ៊ុន​ទូរគមនាគមន៍ ។ ដោយឡែក​នៅ​ឆ្នាំ​២០១៨​ទីផ្សារ​Wi-Fi នឹង​វាយលុក​បាន​៣​ពាន់​លាន​ដុល្លារ​។

5G  ៖ ក្រុមហ៊ុន Huawei និង​Mega Fon  នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផលិត​សាកល្បង​នូវ​បណ្ដាញ 5G ដើម្បី​ដាក់​ឱ្យ​ដំណើរ​ក្នុង​ប្រតិបត្តិការ​FIFA WorldCup ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​បណ្ដា​ទីក្រុង​ចំនួន​១១​របស់​រុ​ស្សុ​ី​។

Nokia ៖ ក្រុមហ៊ុន Nokia  Networks និយាយ​ថា ខ្លួន​ទទួល​បាន​ជោគជ័យ​លើ​ការ​ស្នើ​សុំ​កិច្ចសន្យា​ផ្គត់ផ្គង់​បណ្ដាញ​3G​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​លើ​ពិភពលោក​Bharti Airtel របស់​ឥណ្ឌា​ដើម្បី​ជួយ​ពង្រីក​បណ្ដាញ​3G ក្នុង​ទីក្រុង​មុម​បៃ ។

SingTel  ៖ ទីភ្នាក់ងារ​Fitch Ratings បាន​ថ្លែង​ថា អត្រា​បំណុល​របស់​ក្រុមហ៊ុន​SingTel  ស្ថិត​នៅ​ក្រោម​សម្ពាធ​ស្រប​ពេល​ដែល​កម្លាំង​អានុភាព​ទំនងជា​កាន់តែ​យ៉ាប់​យ៉ឺ​ន ៕