ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មា​ត​ហ្វូ​ន​អេ​ក្រង់​5​អីុង​នៅ​តែ​គ្របដណ្តប់​ទីផ្សារ​ទូរស័ព្ទ

9 ឆ្នាំ មុន

យោង​តាម​របាយការណ៍​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ Canalys ឱ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​ទំហំ​អេ​ក្រង់​៥​អុ​ី​ង​នៅ​តែ​គ្រប់​ដណ្តប់​ទីផ្សារ​ទូរស័ព្ទ​លើ​ពិភពលោក ពោល​គឺ​មាន​ចំនួន​៦៦ ភាគរយ​, ទំហំ​អេ​ក្រង់​៥ ដល់​៥.៤​អីុង​មាន​ចំនួន ២២​ភាគរយ​, ទំហំ​៥.៥ ដល់​៥.៩ មាន​ចំនួន ១០​ភាគរយ និង​ទំហំ​អេ​ក្រង់

យោង​តាម​របាយការណ៍​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ Canalys ឱ្យ​ដឹង​ថា ស្មា​ត​ហ្វូ​ន​ទំហំ​អេ​ក្រង់​៥​អុ​ី​ង​នៅ​តែ​គ្រប់​ដណ្តប់​ទីផ្សារ​ទូរស័ព្ទ​លើ​ពិភពលោក ពោល​គឺ​មាន​ចំនួន​៦៦ ភាគរយ​, ទំហំ​អេ​ក្រង់​៥ ដល់​៥.៤​អីុង​មាន​ចំនួន ២២​ភាគរយ​, ទំហំ​៥.៥ ដល់​៥.៩ មាន​ចំនួន ១០​ភាគរយ និង​ទំហំ​អេ​ក្រង់​៦​អីុ​ង​មាន​ចំនួន​មាន​ត្រឹមតែ​២​ភាគរយ​ប៉ុណ្ណោះ ។

យោង​តាម​ការ​ស្ទង់​មតិ​របស់​អ្នកជំនាញ​ជុំវិញ​ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទំហំ​អេ​ក្រង់​៥​អីុ​ង របស់​អតិថិជន​ឱ្យ​ដឹង​ថា ទំហំ​អេ​ក្រង់​៥​អីុ​ងងាយស្រួល​យក​តាម​ខ្លួន ពោល​គឺ​សក្តិ​សម​ទៅ​នឹង​ដៃ​មិនតូច​មិនធំ ។ ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ទៅ​កាន់​ពិភពលោក​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៤ មាន​ចំនួន​១៧៩,៤​លាន ដែល​តួលេខ​នេះ​បង្ហាញ​ពី​ការ​កើនឡើង​ប្រមាណ​ជា​២៩​ភាគរយ​បើ​ប្រៀបធៀប​ទៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៣​។ ទន្ទឹម​គ្នា​នេះ​ដែរ Android នៅ​តែ​ពេញ​និយម​ពី​អ្នក​ប្រើប្រាស់ ពោល​គឺ​មាន​ចំនួន​៨១​ភាគរយ​ក្នុង​ចំណោម​ប្រព័ន្ធ​ប្រតិបត្តិការ​ដទៃ​ផ្សេង​ទៀត​រួម​មាន​ប្រព័ន្ធ iOS មាន​ចំនួន​១៦​ភាគរយ និង​ប្រព័ន្ធ Window Phones មាន​ត្រឹមតែ​៣ ភាគរយ​ប៉ុណ្ណោះ ។

ក្រុមហ៊ុន Samsung នៅ​តែ​ឈានមុខ​គេ​ក្នុង​ការ​ចែកចាយ​ស្មា​ត​ហ្វូ​ន​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ដែល​មាន​ភាគហ៊ុន​សរុប​៣១​ភាគរយ ផ្តួល​ដៃគូ​ប្រជែង​ក្រុមហ៊ុន​អា​មេ​រិ​ក Apple មាន​ត្រឹមតែ ១៦​ភាគរយ ។ ប្រទេស​ចិន​នៅ​តែ​ជាទី​ផ្សារ​ប្រកួតប្រជែង​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​របស់​ពិភពលោក​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត ពោល​គឺ​មាន​ចំនួន​៣៥​ភាគរយ​នៃ​បរិមាណ​សរុប​ចំពោះ​ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន ខណៈ​ពេល​ដែល​អា​មេ​រិ​ក​មាន​១២​ភាគរយ ។ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ចិន​មាន​ដូច​ជា​ក្រុមហ៊ុន Huawei, Lenovo, Xiaomi, Yulong, និង​ក្រុមហ៊ុន ZTE ៕