ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ម៉ូតូ​គេ​ជិះ​ទៅ​បុក​រ៉ឺម៉ក​ស្លា.ប់​ម្ដាយ​និង​កូនស្រី​ប្អូន​ ឯ​កូនស្រី​បង​អង្គុយ​ក្រោយ​របួសធ្ងន់

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​ស្ត្រី​ម្នាក់​អាយុ​៣១​ឆ្នាំ ​និង​កូនស្រី​ប្អូន​អាយុ​០៣​ឆ្នាំ ​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដោយសារ​ជិះ​ម៉ូតូ​ទៅ​បុករ៉ឺម៉ក​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​។ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១និង​៤៥​នាទី​រសៀល ​ថ្ងៃ​ទី​២៧​ វិច្ឆិកា ​២០១៤ ត្រង់​ចំណុច​ផ្លូវ​កោង​ ស្ថិត​ក្នុងភូមិ​ស្វាយ​ចាន់​ ឃុំ​ស្វាយ​លួង ​ស្រុក​កណ្ដៀង​​។

ខេត្តពោធិ៍សាត់​ ៖ ​ស្ត្រី​ម្នាក់​អាយុ​៣១​ឆ្នាំ ​និង​កូនស្រី​ប្អូន​អាយុ​០៣​ឆ្នាំ ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដោយសារ​ជិះ​ម៉ូតូ​ទៅ​បុករ៉ឺម៉ក​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​។ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១និង​៤៥​នាទី​រសៀល ​ថ្ងៃ​ទី​២៧​ វិច្ឆិកា ​២០១៤ ត្រង់​ចំណុច​ផ្លូវ​កោង​ ស្ថិត​ក្នុងភូមិ​ស្វាយ​ចាន់​ ឃុំ​ស្វាយ​លួង ​ស្រុក​កណ្ដៀង​​។

​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ស្វាយ​លួង​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ដាយ​ឈ្មោះ​យ៉​ន សុ​ខឿន​ អាយុ​៣១​ឆ្នាំ​(ស្លាប់) និង​កូនស្រី​ឈ្មោះ​យ៉​ន នី​កា​ អាយុ​០៣​ឆ្នាំ​ (ស្លាប់)រស់នៅ​ភូមិ​កញ្ជើ​របាយ​ដាច​ ឃុំ​វាល​ ស្រុក​កណ្ដៀង ជិះ​ម៉ូតូ​ម៉ាក​ឆា​លី​ពណ៌​​ត្រួយ​ចេក ​ពាក់​ស្លាក​លេខ​ឃ​៣៣០៤​ភព​១​ ​។

​តាម​ការ​សាកសួរ​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​នោះ​ស្ត្រី​រង​គ្រោះ​បាន​ខ្ចី​ម៉ូតូ​គេ​ជិះ​ទៅ​ផ្សារ​ស្រុក​កណ្ដៀង​ ដោយ​ដាក់​កូនស្រី​ប្អូន​អង្គុយ​មុខ​ និង​កូនស្រី​បង​អាយុ​០៦​ឆ្នាំ​អង្គុយ​ក្រោយ​ ហើយ​ស្ត្រី​ជា​ម្ដាយ​នោះ​មិន​សូវ​ចេះ​ជិះ​ម៉ូតូ​ទេ​។​ ពេល​ត្រឡប់​មក​វិញ​​​ដល់​ត្រង់​ចំណុច​ផ្លូវ​កោង​ភូមិ​ស្វាយ​លួង ​ស្ត្រី​រូប​នោះ​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​ខាងឆ្វេង​ដៃ​ទៅ​បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញ​ទំ​ហឹង​បណ្ដាល​ឲ្យ​ម្ដាយ​ និង​កូនស្រី​ប្អូន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។​ ចំណែក​កូនស្រី​បង​រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កណ្ដៀង​។​ ភ្លាម​ៗ​នោះ​អ្នក​បើក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ទុក​រ៉ឺ​ម៉ក​ និង​ម៉ូតូ​ចោល​នៅ​ទីនោះ​រត់គេច​ខ្លួន​បាត់​តែ​ម្ដង​។

​សមត្ថកិច្ច​បាន​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ និង​រ៉ឺ​ម៉ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដៀង​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​។​ ប្រជាពលរដ្ឋ​ដែល​ទៅ​មើល​គ្រោះថ្នាក់​ចរាចរ​ណ៍នេះ​បាន​សម្តែង​​ការ​អាណិត​អាសូរ​​យ៉ាង​ខ្លាំង ​ពិសេស​កូន​តូច​ទាំង​ពីរ​នាក់​ដែល​គ្នា​មិនដឹង​អី​សោះ​នោះ​ជួប​គ្រោះថ្នាក់​ជាមួយម្តាយ​ដែរ​៕ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព