ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​អ្នកលេង​កន្ទុយលេខ​៥​នាក់​ឲ្យ​តុលាការ​ឃុំខ្លួន ចំណែក​មេ​រត់​តាម​ប្រលោះ​ក្លៀកសមត្ថកិច្ច​បាត់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​អ្នក​ងប់​ងល់​​លេងល្បែង​កន្ទុយលេខ​ចំនួន​៥​នាក់ នៅថ្ងៃ​ទី២៨​ វិ​ច្ឆិ​កា នេះត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​ចោទប្រកាន់​ពី​បទ​ផ្ត​ល់​ទីតាំង និង​លេងល្បែង​ស៊ីសង​ខុសច្បាប់ ព្រមទាំង​បាន​ចាត់​ប​ញ្ជួ​ន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ ឬ​មិនឃុំ​ខ្លួន​តាម​ច្បាប់​ស្តី​ពី​ល្បែងស៊ីសង​ ។

អ្នក​លេង​កន្ទុយ​លេខ​ទាំង៥​នាក់​នោះ​ ១-ឈ្មោះ​ងឺ លាង ភេទ​ស្រី ​អាយុ​៤៨​ឆ្នាំ ២-ឈ្មោះ​ឈួ​ន ចាន់​លី​ម ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ៣-ឈ្មោះ​សន វ​ណ្ណា ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ៤-ឈ្មោះ​ឡាយ ហ៊ា​ង ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ និង​៥-ឈ្មោះ​សុង សឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។

គួ​របញ្ជាក់​ថា ​កាលពី​​​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា កំលាំង​​​នគរបាល​ព្រហ្មទណ្ឌ​ក​ម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​សុខ ណាត អនុប្រធាន​កា​រិ​យា​ល័យបាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​នៅផ្ទះ​លេខ​៣​Eo ផ្លូវ​លេខ​៩៣ សង្កាត់​ទួល​សង្កែ ខ​ណ្ទ​ឬ​ស្សី​កែវ ឃាត់ខ្លួន​អ្នក​ចាក់​កន្ទុយលេខ​បាន​៥​នាក់ ចំណែក​មេ​ពិតប្រាកដ​រត់​តាម​ប្រលោះក្លៀក​របស់​សមត្ថកិច្ច​លោក​សុខ ណាត គេចខ្លួន​ទៅ​បាត់ ។

ពេល​មេ​កន្ទុយលេខរ​ត់បា​ត់​ កំលាំង​នគរបាល​ចុះ​បង្ក្រាប​ប្រមូល​លុយ​ច្រក​ការុង និងវត្ថុ​​តាង​មួយ​ចំនួន​ទុក​បង្ហាញ​ជួន​តុលា​ការ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព