ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​មានជ័យ​​បើក​កិច្ច​ប្រជុំ​សាមញ្ញ​​លើក​ទី​៦ អាណត្តិ​​ទី​២ របស់​​ក្រុម​ប្រឹក្សា​​ខណ្ឌ

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌមានជ័យ លោក អែម សុខ​លាង បាន​ស្នើ​ដល់​រដ្ឋបាល​ខណ្ឌបង្កើន​ការ​យកចិត្តទុកដាក់ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះតាម​ដងផ្លូវ​ឲ្យកាន់តែ​ខ្លាំង​ថែម​ទៀត ព្រោះ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ អំពើ​ឆក់​ប្លន់​ និង​សម្លា.ប់បាន​កើត​ឡើងជា​ច្រើន​ករណីនៅ​ក្នុង​រាជធានី​ភ្នំពេញ​។

រាជ​ធានីភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌមានជ័យ លោក អែម សុខ​លាង បាន​ស្នើ​ដល់​រដ្ឋបាល​ខណ្ឌបង្កើន​ការ​យកចិត្តទុកដាក់ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះតាម​ដងផ្លូវ​ឲ្យកាន់តែ​ខ្លាំង​ថែម​ទៀត ព្រោះ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ អំពើ​ឆក់​ប្លន់​ និង​សម្លាប់បាន​កើត​ឡើងជា​ច្រើន​ករណីនៅ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌបាន​លើក​ឡើង​ថា គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌនៅ​ពេល​ដាក់​កម្លាំង​ចុះ​ត្រូ​ត​ពិនិត្យនៅ​តាម​ដងផ្លូវ​ណាមួយ យើង​មិន​គួរ​ផ្តោត​តែ​ទៅលើ​​​អ្នកបើកបរ​ម៉ូតូ ឬរថយន្ត​នោះ​ទេ គឺ​ត្រូវ​ផ្តោត​ទៅ​លើ​អ្នក​ជិះ​ម៉ូតូដែល​មាន​ស្ពាយ​កា​បូប​ធំ​ៗ អ្នក​ស្ពាយ​ស្រោម​ដងសន្ទូច ឬក៏អ្នក​ស្ពាយ​ស្រោម​សីសម្រាប់​វាយ​ជាដើម ព្រោះ​របស់របរ​ទាំងនេះអាច​មាន​ជនខិលខូចលួច​បន្លំ​ដាក់អាវុធ​ជាតិ​ផ្ទុះ កាំបិត ដាវ និង​ឧបករណ៍​ផ្សេង​ៗ​ទៀត ដែល​ទាក់ទង​បំរើ​ដល់​បទល្មើស​។

លោក​អែម សុខ​លាង បាន​ថ្លែង​ដូចនេះ ក្នុង​ឱកាស​អញ្ជើញ​ចូលរួមក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខណ្ឌមានជ័យដែល​បាន​ធ្វើ​ឡើង កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា ​២០១៤​នេះ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព