ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រើស​បាន​គ្រាប់​មក​ដុត​លេង​ផ្ទុះ​កក្រើក​ដី​ដាច់​ដៃ​ម្ខាង

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ ដោយសារ​ការ​ធ្វេសប្រហែស​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បុរស​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​ឈ្មោះកៅ អា​រី វ័យ​២២ឆ្នាំ ​​នៅ​ភូមិ​វាល​ទឹក​ចេញ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ បាន​យក​គ្រាប់​ដែល​បន្សល់​ទុក​ពី​សង្គ្រាម​មក​ដុតលេង​នៅ​ក្នុង​ភ្នក់ភ្លើង

ខេត្ត​ត្បូងឃ្មុំ​ ៖ ដោយសារ​ការ​ធ្វេសប្រហែស​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បុរស​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​ឈ្មោះកៅ អា​រី វ័យ​២២ឆ្នាំ ​​នៅ​ភូមិ​វាល​ទឹក​ចេញ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ បាន​យក​គ្រាប់​ដែល​បន្សល់​ទុក​ពី​សង្គ្រាម​មក​ដុតលេង​នៅ​ក្នុង​ភ្នក់ភ្លើង ជា​ហេតុ​បណ្តាល​ឲ្យ​ផ្ទុះ​លាន់​កក្រើក​ភូមិ ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​ព្រឹក ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ បណ្តាល​ឲ្យ​បុរស​នេះ​រង​របួស​ដាច់​ដៃ​ខាងឆ្វេង ត្រូវ​បញ្ជូន​មកសង្គ្រោះ​ជា​បន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។

បុរស​រង​គ្រោះ​ប្រាប់​ឲ្យ​ដឹង​ថា គ្រាប់​នោះ​រូបគេ​មិន​ស្គាល់ជា​ប្រភេទ​គ្រាប់​អ្វី​នោះ​ទេ​ដោយ​ត្រូវ​បាន​រើស​ចេញពី​ដីចំការ​មួយ​កន្លែង​ នៅ​ក្នុងស្រុក​តំបែរ      ដែល​មាន​រាង​ដូច​កូន​ដប​តូច​មួយ​​ ក៏​កាន់​នៅ​ក្នុង​ដៃ​ជិះ​តា​ម៉ូតូ​ កាលពី​២-៣​ថ្ងៃមុន យក​ម​ក​ផ្ទះ​នៅ​ភូមិ​វាល​ទឹក​ចេញ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ​លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា បាន​ដុត​ភ្នក់ភ្លើង​ឆេះ​ឡើង ​ដោយ​មិន​ស្គាល់​ជា​ប្រភេទ​គ្រាប់​អ្វី​នោះ​ក៏យក​គ្រាប់​នោះ​ទៅ​ដុត​លលេង ​ពេល​ឆេះ​នឹង​គប់​ចោល តែ​គ្រាន់​ដាក់​លើ​ភ្លើង​ភ្លាម ក៏​ឆេះ​ផ្ទុះ​លាន់​ក្ឌាំង! បណ្តាល​ឲ្យ​របួស​បែក​ប្រអប់ដៃ​ឆ្វេង ត្រូវ​ម្តាយ​ដឹក​មក​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​តែ​ម្តង ។
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព