ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​​បញ្ជាការ​​ឯកភាព​​ខណ្ឌមាន​ជ័យចុះ​ធ្វើ​រដ្ឋ​បាល និង​​រៀបចំ​​សណ្តាប់​ធ្នាប់​តាម​​ដងផ្លូវ​​លេខ​​២១៧

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​វិច្ឆិកា ​២០១៤​នេះ បាន​ចុះ​ធ្វើ​រដ្ឋបាល និង​រៀបចំ​សណ្តាប់ធ្នាប់​របៀបរ​រយ​តាម​ដងផ្លូវ​លេខ​២១៧ ( ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ) ក្នុងភូមិ​សាស្ត្រ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពីសំណាក់​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​មានការ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋានក៏​ដូច​ជា​កម្លាំង​កងរាជអាវុធហត្ថ​ជា​ច្រើនរូប​ទៀត​​។

​ការ​ចុះ​ធ្វើ​រដ្ឋបាល និង​រៀបចំ​សណ្តាប់ធ្នាប់​​តាម​ដងផ្លូវ​ខាងលើ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​រៀបចំ​សណ្តាប់​ផ្លូវ​សាធារណៈ​ឱ្យ​​មាន​របៀប​​រៀបរយ​ល្អ បញ្ចៀស​នូវ​ការ​កកស្ទះ​ចរាចរណ៍​ផ្សេង​លើ​ដងផ្លូវ និងក្នុង​គោល​បំណងថែរក្សា​​សន្តិសុខ​ សុវត្ថិភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋទាំង​ក្នុង​ការ​រស់នៅ និង​ការ​ធ្វើ​ដំណើរ​។

គួរ​រំលឹក​ផង​ដែរ​ថា បន្ទាប់​ពី​មួយ​រយៈ​ពេល​កន្លង​មកនេះ យើង​ស​ង្គេ​ត​ឃើញ​ថា តាម​ដងផ្លូវ​ព្រះ​មុន្នី​រ៉េ​ត​ខាងលើ ​​ប្រជាពលរដ្ឋក៏​ដូច​ជា​អ្នក​​​រស់នៅ​តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េ​ត ដែល​ប្រកប​របរ​អាជីវកម្ម​ផ្សេង​ៗ​នោះ តែងតែ​យក​ចំណី​ផ្លូវ​ធ្វើ​ជា​កន្លែង​ដាក់​លក់​អ៊ី​វ៉ា​ន់​របស់​ខ្លួន និង​ចត​រថយន្ត ឬក៏​យានជំនិះ​លើ​ដងផ្លូវ​យ៉ាង​អណា​ធិ​ប​តេ​យ្យ​បំផុត ធ្វើ​ឱ្យ​​ចរាចរណ៍​លើ​ដងផ្លូវ​ត្រូវ​កកស្ទះ​ជា​រៀង​រាល់ថ្ងៃបាត់បង់​​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ផ្លូវ​សាធារណៈ ស្រប​ពេល​ដែល​ផ្លូវ​មួយខ្សែ​ខាងលើ​នេះកំពុង​ស្ថិត​ក្នុង​ការ​ស្ថាបនា​។ ​

​សូម​បញ្ជាក់​ផង​ដែរ​ថា ​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ខាងលើ​នេះ​ដែរ អាជ្ញាធរ​មិន​រុះរើ ឬ​​​ប្រមូល​យក​ឥវ៉ា​ន់​របស់​​​អាជីវករ​ដែល​ដាក់​លក់​លើ​ដងផ្លូវ​នោះ​ទេ គឺ​គ្រាន់តែ​ចុះ​អប់រំ និង​ប្រាប់​ជា​ដំណឹង​ដល់​ពួក​គេឱ្យបញ្ឈប់​សកម្មភាព​បែប​នេះ​ទៀត បន្ទាប់​ពី​កន្លង​មក​អាជ្ញារ​ធរ​ធ្លាប់​បាន​ចុះ​ធ្វើការ​ណែនាំ​ជា​រឿយ​ៗ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
      ​