ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជម្រុញ​ការ​លើកទឹកចិត្ត​ទេសចរ​ចិន​ចូល​មក​កម្ពុជា​ឲ្យ​បាន​ប្រមាណ​ជាង​២​លាន​នាក់​នៅ​ឆ្នាំ​២០២០

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក Cheng Yi តំណាង​ក្រុមហ៊ុន​ចិន Guangxi កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៤ នៅ​ទីស្តីការក្រសួង​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​អះអាង​ថា កម្ពុជា​នឹង​ខិតខំ​គ្រប់​បែប​យ៉ាង ដើម្បី​ជម្រុញ និង​លើកទឹកចិត្ត​ដល់​អ្នកទេសចរ​ចិន​ឲ្យ​មក​ទស្សនា​

រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក Cheng Yi តំណាង​ក្រុមហ៊ុន​ចិន Guangxi កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៤ នៅ​ទីស្តីការក្រសួង​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​អះអាង​ថា កម្ពុជា​នឹង​ខិតខំ​គ្រប់​បែប​យ៉ាង ដើម្បី​ជម្រុញ និង​លើកទឹកចិត្ត​ដល់​អ្នកទេសចរ​ចិន​ឲ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា ឲ្យ​បាន​ជាង​២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ខាង​មុខ ខណៈ​ដែល​អ្នកទេសចរ​ប្រមាណ​១៣០​លាន​នាក់ បាន​និង​កំពុង​ចេញ​ទេសចរណ៍​នៅ​តាម​បណ្តា​ប្រទេស​លើ​ពិភពលោក ។

លោក​ថោ​ង ខុន បាន​លើក​ឡើង​ថា ទេសចរ​ចិន​កំពុង​ក្លាយជា​ចំណាប់អារម្មណ៍​គ្រប់​បណ្តា​ប្រទេស​លើ​ពិភពលោក ដែល​បាន​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឲ្យ​ចូល​ទស្សនា​ប្រទេស​របស់​គេ គ្រា​ដែល​ចំនួន​ទេសចរ​ចិន​ទៅ​ក្រៅប្រទេស​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​លុយ​ដែល​ទេសចរ​ចិន​បាន​ចំណាយ​ទៅ​ក្រៅប្រទេស​ត្រូវ​បាន​គេ​គិត​ថា មាន​ចំនួន​ប្រមាណ​១៤០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា គ្រាន់តែ​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​បណ្តា​ប្រទេស​អាស៊ាន មាន​ចំនួន​ជាង​៩​លាន​នាក់ ក្នុង​នោះ​ប្រទេស​ថៃ បាន​ស្រូប​យក​ភ្ញៀវ​ទេសចរ​ចិន​ច្រើន​ជាងគេ រហូត​ដល់​ជាង​៤​លាន​នាក់ ។ ចំណែក​កម្ពុជា​យើង​ទើបតែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​៤៦​ម៉ឺន​នាក់​ប៉ុណ្ណោះ ។​   

យ៉ាងណា​ក៏​ដោយ​លោក​ថោ​ង ខុន បាន​អះអាង​ថា ដោយសារ​តែ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​សំខាន់​វិស័យ​ទេសចរណ៍​លោក​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ជាង​២​លាន​នាក់​នៅ​ឆ្នាំ​២០២០ ខាង​មុខ​នេះ ។ ប៉ុន្តែ​ដើម្បី​ស្រូប​យក​ភ្ញៀវ​ទេសចរ​ចិន​នោះ យើង​ចាំបាច់​ត្រូវ​ស្វែងរក​គន្លឹះ​សំខាន់​ៗ រួម​ទាំង​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ប្រទេស​ចិន នោះ​គឺ​ការ​ផ្សព្វផ្សាយ​នូវ​វប្បធម៌ ប្រពៃណី រួម​ទាំង​រមណីយដ្ឋាន​សំខាន់​ៗ​ដល់​ប្រជាពលរដ្ឋ​ចិន និង​ការ​លុប​ទិដ្ឋាការ​ដល់​ភ្ញៀវ​ទេសចរ​ចិន​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព