ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​គណៈ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​​កម្ពុជា​​ដង្ហែ​ព្រះ​​ត្រៃ​បិដក​អន្តរជាតិ​​ទៅ​តម្កល់​នៅទីកន្លែង​​កំណើត​​ព្រះពុទ្ធ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ តំណាង​គណៈសង្ឃ​ព្រះពុទ្ធ​សាសនា​កម្ពុជាបាន​ដង្ហែ​ព្រះ​ត្រៃ​បិដក អន្តរជាតិ ឆ្នាំ​២០១៤ -២០១៥ ទៅ​កាន់​ប្រទេស​ឥណ្ឌា កន្លែង​កំណើត​ព្រះពុទ្ធ​ទ្រង់​ត្រាស់​ដឹង ដោយ​មានពុទ្ធបរិស័ទដែល​មាន​ជំនឿ​លើព្រះពុទ្ធសាសនាប្រមាណ​ជាង​២០០​នាក់/អង្គ​បាន​ចូលរួម​ដំណើរ​ដង្ហែ​ព្រះ​ត្រៃ​បិដក​ពី​កម្ពុជា​ទៅកាន់ប្រទេសឥណ្ឌា​ផង​ដែរ ។

រាជធានី​ភ្នំពេញ ​៖ តំណាង​គណៈសង្ឃ​ព្រះពុទ្ធ​សាសនា​កម្ពុជាបាន​ដង្ហែ​ព្រះ​ត្រៃ​បិដក អន្តរជាតិ ឆ្នាំ​២០១៤ -២០១៥ ទៅ​កាន់​ប្រទេស​ឥណ្ឌា កន្លែង​កំណើត​ព្រះពុទ្ធ​ទ្រង់​ត្រាស់​ដឹង ដោយ​មានពុទ្ធបរិស័ទដែល​មាន​ជំនឿ​លើព្រះពុទ្ធសាសនាប្រមាណ​ជាង​២០០​នាក់/អង្គ​បាន​ចូលរួម​ដំណើរ​ដង្ហែ​ព្រះ​ត្រៃ​បិដក​ពី​កម្ពុជា​ទៅកាន់ប្រទេសឥណ្ឌា​ផង​ដែរ ។

ព្រះ​មហា តែម ម៉ាច តំណាង​ព្រះ​គុណ​ម្ចាស់ ពឿ​យ មេត្តា ប្រធាន​ដឹកនាំ​គណៈ​ធម្ម​យាត្រា បាន​មាន​ថេរ​ដីកានៅ​ក្នុង​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៨ ​វិច្ឆិកា ​​២០១៤ នេះនៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចំនួន២៧០​រូប បែងចែក​ជា២​យន្តហោះ គោលបំណង​ហែ​គណៈ​ធម្ម​យាត្រា​នេះឆ្ពោះទៅ​កាន់​ដែនដី​ពុទ្ធភូមិ ដើម្បី​​​ចូលរួម​កម្មវិធី​អាន​ព្រះ​ត្រៃ​បិដក​អន្តរជាតិរយៈពេល​២៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ​វិច្ឆិកា ដល់​ថ្ងៃ​ទី​២៤ ​ធ្នូ ​​២០១៤​។

ព្រះ​អង្គ​មាន​ថេរដីកាបន្ត​ថា កម្ពុជា​យើងកម្រ​នឹង​បានរៀបចំ​ណាស់ (​អាន​បិដក​) ហើយ​ប្រមាណ​តាំងពី​សម័យ​សង្គមរាស្ត្រនិយមរហូត​មក​ដល់​ឥឡូវនេះ យើង​ទើបតែ​បាន​ទទួល​នូវ​ការ​រៀបចំ​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ​។ ការ​រៀបចំ​ព្រះ​ត្រៃ​បិដក​អន្តរជាតិ​នេះ មាន​ប្រមាណ​​១០​ប្រទេស​ចូល​រួម​ផង​ដែរ ហើយ​​កម្មវិធី​នេះកម្ពុជា​ជា​អ្នក​រៀបចំ ប៉ុន្តែ​ធ្វើ​​ក្នុង​វត្ត​​ខ្មែរ ក្នុង​​ប្រទេស​ឥណ្ឌា​។

​ព្រះ​មហា តែម ម៉ាច មាន​ថេរ​ដីកា​បន្ថែម​ថា ​​កម្មវិធី​នោះ គឺ​តម្រូវ​ឲ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ដែល​ចូលរួមអាន​​ព្រះ​បិដក​ចំនួន២​ភាគ ក្នុង​មួយ​ប្រទេស ហើយ​កម្ពុជា​ត្រូវ​អាន​បិដក ព្រះ​ប្រ​សូត្រ គឺ​ភាគ​៦២ និង​ភាគ​៦៣  (​ព្រះ​ត្រៃ​បិដក​មាន​ចំនួន​១១០​ភាគ​)​។​ កម្មវិធី​នេះមាន​រយៈពេល១០​ថ្ងៃ​ បន្ទាប់​ពី​បញ្ចប់​កម្មវិធី​អាន​ព្រះ​ត្រៃ​បិដក ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ទាំងអស់ នឹង​ទៅ​ថ្វាយបង្គំនៅ​តាម​ពុទ្ធ​ស្ថាន​នានា មាន​កន្លែង​ព្រះ​ប្រ​សូត្រ​, ត្រាស់​ដឹង​, បរិនិព្វាន និង​កន្លែង​ព្រះ​សម្តែង​ធម្ម​ចក្រ​ជាដើម​។

ចំពោះ​អ្នក​ដែល​បាន​ចូល​បច្ច័យ​ក្នុង​កម្មវិធី​ហែនេះ ​រួម​មាន​សម្តេច​តេ​ជោ ហ៊ុន សែន បរិ​ច្ចាក ២.០០០​ដុល្លារ និង​សម្ភា​មួយ​ចំនួន​, ព្រះ​គុណ​ម្ចាស់ ពៅ ពិសិដ្ឋ ១០.០០០​ដុល្លារ​, លោក ហ៊ុន សេង​ហេង ៣០.០០០​ដុល្លារ (​កូនប្រុស លោក ហ៊ុន ណេ​ង​) និង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ជា​ច្រើន​រូប​ទៀត​។

សូម​បញ្ជាក់​ថា មិន​ត្រឹមតែ​ក្រុម​របស់​ព្រះ​គុណ​ម្ចាស់​មហា តែម ម៉ាច មួយ​ក្រុម​នោះ​ទេ ដែល​ហែធម្ម​យាត្រា​នៅ​ចូលរួម​​អាន​បិដក​នៅ​ប្រទេស​ឥណ្ឌា​នោះ គឺ​មាន​ក្រុម​របស់​សម្តេច​សង្ឃរាជ ទេព វង្ស​, ក្រុម​របស់​លោក​អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត សា​វង្ស និង​ព្រះសង្ឃ និង​ពុទ្ធ​ស​រិ​ស័​ទ​ជា​ច្រើន​អង្គ​/នាក់​ទៀត​៕​