ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ភេរវកម្ម​នៅ​ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា​ស្លា.ប់​40​នាក់

9 ឆ្នាំ មុន

សាក្សី​ទាំងឡាយ​រាយការណ៍​ថា ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រាប់បែក​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​៤០​នាក់ ក្នុង​នោះ​មាន​ទាហាន​៥​នាក់​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ក្នុង​ស្ថានីយ​រថយន្ត​បឺស​មួយ​នា​ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា ។

សាក្សី​ទាំងឡាយ​រាយការណ៍​ថា ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រាប់បែក​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤០​នាក់ ក្នុង​នោះ​មាន​ទាហាន​៥​នាក់​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ក្នុង​ស្ថានីយ​រថយន្ត​បឺស​មួយ​នា​ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា ។

ការ​ផ្ទុះ​គ្រាប់បែក​បាន​បំផ្លាញ​រថយន្ត​បឺស​ជា​ច្រើន​គ្រឿង​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​ត្រង់​ផ្លូវបំបែក​ម៉ា​រ៉ា​ប៊ី​មូ​ប៊ី ក្នុង​តំបន់​មួយ​ដែល​ពួក​អ៊ិ​ស្លា​ម​និយម​ក្រុម​បូ​កូ​ហា​រ៉ា​ម​មាន​សកម្មភាព​ខ្លាំង ។ សាក្សី​ម្នាក់​លោក​អា​ប៊ូ​បា​កា អា​ដា​មូ និយាយ​ថា មាន​សាកសព​មនុស្ស​ជា​ច្រើន​រាយ​ប៉ាយ​នៅ​លើ​ដី​។ ការ​វាយប្រហារ​នេះ​កើត​មាននៅ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ខាងលិច​ទីក្រុង​មូ​ប៊ី រដ្ឋ​អា​ដា​ម៉ា​វ៉ា ជិត  ព្រំដែន​ជាមួយ​ប្រទេស​កា​មេ​រូ​ន ។

ពួក​បូ​កូ​ហា​រ៉ា​ម ធ្លាប់​វាយ​កាន់កាប់​ទីក្រុង​មូ​ប៊ី កាលពី​ថ្ងៃ​ទី​២៨ តុលា ដោយ​សម្លាប់​ប្រជាជន​ជា​ច្រើន​សិប​នាក់ ហើយ​ដុត​បំផ្លាញ​ផ្ទះ​ប្រជាជន​យ៉ាងច្រើន​បង្ខំ​ឱ្យ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​រត់​ភៀសខ្លួន ។ កងទ័ព​នី​ហ្សេ​រី​យ៉ា​គាំទ្រ​ដោយ​ពួក​ជីវពល​មូលដ្ឋាន អាច​វាយ​ដណ្តើម​យក​ទីក្រុង​នោះ​វិញ​បាន​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា ៕