ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់​ខ្លួនជនជាតិ​ចិន​ពីរ​នាក់​​ពី​បទ​ឆបោក​ប្រាក់ លុះ​ពេល​ឆែក ​រក​ឃើញ​ថ្នាំញៀន

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​អាជីវករ​ប្តូរ​ប្រាក់​មួយ​​កន្លែង​នៅ​ក្នុង​ផ្សារ​ប៉ា​ង​រលឹម​ថា ​មាន​ជនសង្ស័យ​​​បន្លំ​លួចយក​ប្រាក់​ចំនួន​២៥០​ដុល្លារ សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្តបាន​ឆ្មក់​ស្ទាក់​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់ ហើយ​ធ្វើការ​ឆែកឆេរ ស្រាប់តែ​ជនសង្ស័យម្នាក់​បាន​បោះ​ថ្នាំ​ញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​មួយ​កញ្ចប់​តូចចូល​ទៅ​ក្នុង​ធុងសំរាម​ ​សមត្ថ​កិច្ច​ក៏​ក្របួច​ជនទាំង​ពីរ​នាក់​យក​ទៅ​សួរនាំ​តែ​ម្តង ។

ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៤​​ ស្ថិត​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​យីហោ​ត្បូង​ទទឹម​ ស្ថិត​ក្នុង​​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ជនសង្ស័យដែល​ឃាត់​ខ្លួន ១-ឈ្មោះ ហង ឆាង​តឺ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ប្រើប្រាស់​គ្រឿងញៀន និង​ម្នាក់​ទៀត​ឈ្មោះ ហង ឆាង​ជុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទាំង​ពីរ​នាក់​ជា​ជនជាតិ​ចិន រស់នៅ​ខេត្ត​យូ​ណា​ន ប្រទេស​ចិន ។

​នៅ​ចំពោះមុខ​សមត្ថ​កិច្ច​ ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ បាន​សារភាព​​​ថា នៅ​វេលា​ម៉ោង​៣​ និង​២០​នាទី​រសៀល​ថ្ងៃ​ដដែល ពួក​គេ​បាន​យក​ប្រាក់​ចំនួន​២​ម៉ឺន​បាត (​ប្រាក់​ថៃ​) ទៅ​ដូរ​យក​ប្រាក់​ខ្មែរ តែ​ដោយ​អ្នក​ដូរ​ប្រាក់​ហុច​ប្រាក់​ខ្មែរ ដែល​មាន​ក្រដាស​៥.០០០​រៀល ពួក​គេ​មិន​ចង់បាន​ ចង់បាន​តែ​ក្រដាស់៥​ម៉ឺន​រៀល ឬ​១​សែន​រៀល ។ ពេល​នោះ​អ្នក​ប្តូរ​ប្រាក់ស្តាប់​មិន​បានក៏​ហុច​លុយ​ជា​ដុល្លារ​ចំនួន​៦៥០​ដុល្លារ​មក​ឱ្យ​មើល​ទៀត ហើយ​ពួក​គេ​នៅ​តែ​មិន​យក លុះ​ម្ចាស់​ទាញ​យក​ប្រាក់​ដាក់​ក្នុង​ទូវិញ​ភ្លេច​ចំនួន​២៥០​ដុល្លារ​នៅ​លើ​តុ​ពួក​គេ​​ក៏​យក​ដាក់​ហោប៉ៅ​រួច​ឡើង​ជិះ​​រថយន្ត​មក​ក្រុង​ប៉ៃ​លិន​ លុះដល់​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​ស្រាប់តែ​​​ត្រូវ​សមត្ថ​កិច្ច​ចុះ​មក​ឆែក​ឆេរចាប់ខ្លួន​តែ​ម្តង៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

    ​​