ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់​​សម្តី​គ្នាក្នុង​គ្រួសារ​ ប្តី​ចាក់​ប្រពន្ធ​មួយ​កាំ​បិត​ជាប់​ឆ្កឹង​ ស្លា.ប់​ពេល​ដឹក​ទៅ​សង្គ្រោះ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​ប្តី​យក​កាំ​បិត​ចុង​ស្រួច​ចាក់​ចំ​ក្រោម​ដោះ​ខាង​ឆ្វេង​ជាប់​កាំបិតឆ្កឹង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ ហើយ​បាន​ស្លា.ប់តាម​ផ្លូវ​​ពេល​​​ក្រុម​គ្រួសារ​ដឹក​ទៅសង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​។

ខេត្ត​កំពង់​ស្ពឺ ៖ សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​ប្តី​យក​កាំ​បិត​ចុង​ស្រួច​ចាក់​ចំ​ក្រោម​ដោះ​ខាង​ឆ្វេង​ជាប់​កាំបិតឆ្កឹង​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ ហើយ​បាន​ស្លាប់តាម​ផ្លូវ​​ពេល​​​ក្រុម​គ្រួសារ​ដឹក​ទៅសង្គ្រោះ​នៅ​​មន្ទីរ​ពេទ្យ​។ ហេតុ​ការណ៍​ប្តី​ចាក់​ប្រពន្ធ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៤ នៅ​ភូមិ​២ ឃុំ​ត្រែង​ត្រយឹង ។

ស្ត្រី​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​លាវ គីម​ហាន អាយុ​៤២​ឆ្នាំ ត្រូវ​ជា​ប្រពន្ធ​ជន​ដៃ​ដល់​ឈ្មោះ​អ៊ុក ថុង អាយុ​៥០​ឆ្នាំ រស់​នៅ​ភូមិ​១ ឃុំត្រែង​ត្រយឹង​។

សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ប្តី​ប្រពន្ធ​ខាង​លើ​បាន​ឈ្លោះ​ទាស់​ទែង​ពាក្យ​សម្តី​គ្នា​នៅ​ផ្ទះ​ស្ត្រី​ម្នាក់​ឈ្មោះ​ហួយ​ សេង អាយុ​៦៤​ឆ្នាំ ជា​បង​ថ្លៃ​របស់​ស្ត្រី​រង​គ្រោះ​ មួយ​សន្ទុះ​ក្រោយ​មក​មិន​ដឹង​យ៉ាង​ម៉េច​ស្រាប់​តែ​ជន​ដៃ​ដល់​ជា​ប្តី​បាន​ស្ទុះ​ទៅ​យក​កាំ​បិត​ចុង​ស្រួច​មក​ចាក់​ប្រពន្ធ​ចំ​ក្រោម​ដោះ​ខាង​ឆ្វេង​ជាប់​កាំ​បិត​ឆ្កឹង​គួរ​ឱ្យរន្ធត់​។

ក្រោយ​ពី​បង្ក​ហេតុ​រួច ជន​ដៃ​ដល់​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ចំណែក​ស្ត្រីរង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​​​ តែ​ជា​អកុសលពេល​មក​ដល់​កណ្តាល​ផ្លូវ​ក៏ដាច់​ខ្យល់ស្លាប់​ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព