ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉េ​អឹ​ម​ជិះ​ម៉ូតូ​បុក​រ៉ឺ​ម៉ក​ដឹក​សំបក​កង់​ម៉ូតូ​ចត​ទុក​ចិញ្ចើម​ផ្លូវ​រង​របួស

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ រ៉ឺ​ម៉កម៉ូតូ​​មួយ​គ្រឿង​ដឹក​សំបក​កង់​ម៉ូតូ​​​​ចាស់ៗខណៈកំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​បែក​កង់​ត្រូវ​ម្ចាស់ដោះ​​​​ម៉ូតូ​​ចេញយក​ទៅ​ប៉ះ​ ហើយចត​រ៉ឺ​ម៉ក​នៅ​ចិញ្ចើម​ផ្លូវ​ដោយ​មិន​បាន​ដាក់​សញ្ញា​សំគាល់​ធ្វើ​ឲ្យ​មន្ត្រី​ប៉េ​អឹ​ម​ម្នាក់​ជិះ​ទៅ​បុក​រទេះ​ចត​ទុក​ចោល​ដួល​រយះ​ជើង​ហូរ​ឈាម

រាជ​ធានីភ្នំពេញ ៖ រ៉ឺ​ម៉កម៉ូតូ​​មួយ​គ្រឿង​ដឹក​សំបក​កង់​ម៉ូតូ​​​​ចាស់ៗខណៈកំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​បាន​បែក​កង់​ត្រូវ​ម្ចាស់ដោះ​​​​ម៉ូតូ​​ចេញយក​ទៅ​ប៉ះ​ ហើយចត​រ៉ឺ​ម៉ក​នៅ​ចិញ្ចើម​ផ្លូវ​ដោយ​មិន​បាន​ដាក់​សញ្ញា​សំគាល់​ធ្វើ​ឲ្យ​មន្ត្រី​ប៉េ​អឹ​ម​ម្នាក់​ជិះ​ទៅ​បុក​រទេះ​ចត​ទុក​ចោល​ដួល​រយះ​ជើង​ហូរ​ឈាម នៅ​មុខ​វត្ត​ទួល​សុភា​ឃួ​ន តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១០​ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​ជំទង់​២​នាក់​បងប្អូន​បើក​ម៉ូតូអូស​រ៉ឺ​ម៉ក​ដើរ​រើស​សំបក​កង់​ម៉ូតូ​ និង​សំបក​កង់​រថយន្ត​ចាស់​ៗ​ដែល​គេ​ទុក​ចោល​នៅ​កន្លែង​ជួសជុលម៉ូតូ​យក​ទៅ​លក់​ឲ្យ​អ្នក​ដាំបាយ​ជ្រូក ខណៈ​ពេល​រើស​បាន​ពេញ​មួយ​រ៉ឺ​ម៉ក​ហើយ​បាន​ធ្វើដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទិស​ដៅ​ពី​លិចទៅ​កើត ពេលមក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​ម៉ូតូអូស​រ៉ឺ​ម៉ក​បែក​កង់ ហើយ​ពួក​គេ​នៅ​តូច​ៗ​ផង​អូស​រ៉ឺ​ម៉ក​អត់​រួច​បាន​ដោះ​កន្ទុយ​រ៉ឺ​ម៉ក​ដាក់បំបះ​គូទ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ ហើយ​យក​ម៉ូតូ​ទៅ​ប៉ះ​កង់ ដោយ​មិន​បាន​ដាក់​ជា​សញ្ញា​សំគាល់​ឲ្យ​ដឹង​ទេ ស្រាប់តែ​ម៉ូតូ​វ៉េវ​អាល់​ហ្វា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ១.៥៥៥៣ បើកបរ​ដោយ​បុរស​ម្នាក់​ជា​មន្ត្រី​ប៉េ​អឹ​ម​​ក្នុង​ទិស​ដៅ​ស្របគ្នា​មក​ដល់​ផ្លូវ​ងងឹត​មើល​អត់ឃើញ​បាន​ជិះ​ទៅ​បុក​រ៉ឺ​ម៉ក​​ដែល​ចត​ចោល​នោះ​បណ្តាល​ឲ្យ​ដួល​រយះ​ជើង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាមទារ​សំណង​ ហើយ​ក្មេង​ប្រុស​ទាំង​២​នាក់​បាន​ទូរស័ព្ទ​ហៅ​ឪពុក​ម្តា​យមក​ដោះស្រាយ​តែ​អត់​មាន​លុយ​សង ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​យក​ទៅដល់​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ អ្នក​រង​របួស​ឃើញ​ថា​ ភាគី​ខាង​រ៉ឺម៉ក​ដឹក​សំបក​កង់ អត់​មាន​លុយ​សង​សុខចិត្ត​ទៅ​ព្យាបាល​របួស​ដោយ​ខ្លួនឯង​ដោយ​មិន​ទាមទារ​សំណង​ទេ ​៕