ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសឃាត់ខ្លួន ​លោក បា្រក់ សវ័ន្ត ​អនុប្រធាន​មន្ទីរពន្ឋដារ​ខេត្តរតនគិរី ​ពីបទរំលោ.ភ​ស្រ្តីចុងភៅ

9 ឆ្នាំ មុន

ខេត្តរតនគិរី ​៖ អនុប្រធានមន្ទីរ​ពន្ឋដារខេត្ត​ លោក បា្រក់ សវ័ន្ត ​បានត្រូវប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់នៃ​ស្នង​ការដ្ឋាន​​នគរបាលខេត្ត​រតនគិរីឃាត់ខ្លួន​ ពីបទចាប់រំលោ.ភ​ស្រ្តីជាចុងភៅ​នៅក្នុងទីស្នាក់ការ​របស់ខ្លួនផ្ទាល់​ ​ស្ថិតនៅក្នុងភូមិអូរកន្សែង ​សង្កាត់បឹងកន្សែង​ ក្រុង​បានលុង ។

ខេត្តរតនគិរី ​៖ អនុប្រធានមន្ទីរ​ពន្ឋដារខេត្ត​ លោក បា្រក់ សវ័ន្ត ​បានត្រូវប៉ូលិស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់នៃ​ស្នង​ការដ្ឋាន​​នគរបាលខេត្ត​រតនគិរីឃាត់ខ្លួន​ ពីបទចាប់រំលោភ​ស្រ្តីជាចុងភៅ​នៅក្នុងទីស្នាក់ការ​របស់ខ្លួនផ្ទាល់​ ​ស្ថិតនៅក្នុងភូមិអូរកន្សែង ​សង្កាត់បឹងកន្សែង​ ក្រុង​បានលុង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តី​សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា​ ការឃាត់ខ្លួន​លោកអនុប្រធាន​មន្ទីរពន្ឋដារ​នេះ​បាន​​ធ្វើ​ឡើងនៅល្ងាចថ្ងៃទី២៧ ​វិច្ឆិកា​ ២០១៤ ​បន្ទាប់សមត្ថកិច្ច​ទទួលបានពាក្យបណ្តឹងភ្លាមៗ​ពីនារីរងគ្រោះ ។

ស្នងការ​នគរបាលខេត្តលោក​ ងួន គឿន ​បានទទួលស្គាល់ថា​ ពិតជាមាន​ការឃាត់ខ្លួនលោក ​បា្រក់ សវ័ន្ត​ ​អនុប្រធានមន្ទីរពន្ឋដារ​មែន ហើយនៅព្រឹកថ្ងៃទី២៨​ វិច្ឆិកា ​២០១៤នេះ​ ប៉ូលិស​កំពុងធ្វើសាកសួរ​ជនជសង្ស័យ ។

គេនៅមិនទាន់ដឹង​នៅឡើយទេ​ ថាតើជនសង្ស័យ​នឹងត្រូវដោះលែង​ជាថ្នូរទៅនឹងសំណង​រដ្ឋប្បវេណី​យ៉ាងណានោះ​នៅឡើយទេ​ ប៉ុន្តែ​តាមច្បាប់​ ​បណ្តឹងព្រហ្មទណ្ឌ​មិនអាចរំលត់​បានឡើយ ៕