ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​​ម្នាក់​ចង.ក​សម្លា.ប់​ខ្លួន​​ក្នុង​ផ្ទះ​សំណាក់​ «កែវ ម្នី» ត្រូវគេ​បញ្ជូនសព​ចេញយ៉ាង​អាថ៌​កំបាំង​

9 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ​៖ ​សពនារី​​​ម្នាក់​​​ដែល​​​គេដឹងថា ​«មាន​មុខរ​បរ​​កែ​​​សម្ផស្ស​» ត្រូវ​គេ​បញ្ជូន​ចេញ​យ៉ាង​​អា​ថ៏​កំបាំង​ពី​ក្នុង​បន្ទប់​​ជូ​ល​ផ្ទះ​សំណាក់​​​យីហោ​ «​កែវ​ ម្នី​» ​បន្ទាប់​ពី​នាង​​បាន​ចង​.​ក​សម្លា.ប់​ខ្លួន​ កាលពី​​វេលា​​ម៉ោងជាង​៣​ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៧​​ វិច្ឆិកា ២០១៤ ​ស្ថិត​ក្នុង

ខេត្ត​បាត់​ដំបង ​៖ ​សពនារី​​​ម្នាក់​​​ដែល​​​គេដឹងថា ​«មាន​មុខរ​បរ​​កែ​​​សម្ផស្ស​» ត្រូវ​គេ​បញ្ជូន​ចេញ​យ៉ាង​​អា​ថ៏​កំបាំង​ពី​ក្នុង​បន្ទប់​​ជូ​ល​ផ្ទះ​សំណាក់​​​យីហោ​ «​កែវ​ ម្នី​» ​បន្ទាប់​ពី​នាង​​បាន​ចង​.​ក​សម្លាប់​ខ្លួន​ កាលពី​​វេលា​​ម៉ោងជាង​៣​ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៧​​ វិច្ឆិកា ២០១៤ ​ស្ថិត​ក្នុង​ភូមិ​កំពង់​​ក្របី សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង ​។

​ប្រភពបាន​ឱ្យ​ដឹង​​ថា នារីរង​គ្រោះ​​មានឈ្មោះ​សៀង សុភ័ក្ដិ អាយុ២៩​ឆ្នាំ មានស្រុក​កំណើត​​នៅ​ស្រុក​មង្គល​​បុ​រី ខេត្តបន្ទាយ​មានជ័យ ប៉ុន្តែ​​នាង​​​មក​ប្រកប​មុខរប​ជា​​អ្នក​«​កែ​សម្ផស្ស​»​នៅ​​​ក្រុង​បាត់ដំបង​ ។

ប្រភពបន្ត​ថា នារី​កែ​សម្ផស្ស​ម្នាក់​​នេះ​​​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ «​កែវ ​ម្នី​»​ កាលពី​វេលា​​ទៀប​ភ្លឺ ហើយ​ត្រូវ​ម្ចាស់​ផ្ទះ​​​សំណាក់​ព្យាយាម​​បិទ​បាំង​មិន​បាន​រាយ​ការ​ណ៍​​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​​ទេ ក្រោយ​ពី​ដឹង​រឿង​​នេះ​ ។ ​សពនារី​រងគ្រោះ​ត្រូវ​បាន​គេ​វេច​ខ្ចប់​ប​ញ្ជូន​ចេញពី​ក្នុងផ្ទះ​សំណាក់​ស្ងាត់​ៗ សូ​ម្បី​តែ​សមត្ថកិច្ច​ជំនាញ​ក៏​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​មិន​ទាន់​​ដែរ ​។

អ្នក​គ្រប់​គ្រង​ផ្ទះសំណាក់​ខាងលើ​នេះ​ បាន​ធ្វើការ​ឆ្លើយ​​បដិសេធ​ន៍​​តាម​ទូរស័ព្ទ​​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៧​ វិច្ឆិកា ២០១៤ ថា​ ស្ត្រី​
«​កែ​សម្ផស្ស​» ​ខាងលើ​នេះ​ មិន​បាន​ធ្វើ​អត្តឃាត​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ទេ តែ​នាង​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​ស្នាក់​នៅ​ខាងក្រោយ​ផ្ទះសំណាក់​របស់​ខ្លួន ដែល​មាន​បងស្រី​របស់​នាង​​ស្នាក់​នៅ​ក្បែរ​នោះ​ដែរ​ ។

អ្នកគ្រប់គ្រង​រូប​នេះ​​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ បងស្រី​ជន​រង​គ្រោះ​​បាន​ចាត់ចែង​បញ្ជូន​សាក​សព​នាង​ចេញ​ទៅ​ស្រុក​កំណើត​នៅ​ខេត្តបន្ទាយមានជ័យ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព