ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​ចិត្ត​បង​ប្អូន​របស់​ប្តី ទិញ​ថ្នាំ​លេប​ក្នុង​ផ្ទះ​សំណាក់​មិន​ស្លា.ប់​មក​លោត​ទឹក​លើ​ស្ពាន​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លា.ប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា តែ​ត្រូវ​ប៉ូលិស​ការពារ​ស្ពាន​ឃើញ​ទាន់​ក៏​ចាប់​ឃាត់​រួច​នាំ​មក​សាកសួរ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ វិច្ឆិកា នៅ​ចំណុច​កំផែង​ស្ពាន​ជ្រោយចង្វា​ចាស់​ផ្នែក​ខាងលិច ។

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា តែ​ត្រូវ​ប៉ូលិស​ការពារ​ស្ពាន​ឃើញ​ទាន់​ក៏​ចាប់​ឃាត់​រួច​នាំ​មក​សាកសួរ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ វិច្ឆិកា នៅ​ចំណុច​កំផែង​ស្ពាន​ជ្រោយចង្វា​ចាស់​ផ្នែក​ខាងលិច ។ ស្ត្រី​ដែល​ប៉ង​សម្លាប់​ខ្លួន​នេះ ឈ្មោះ ហេង សុខ​គា អាយុ​៣១​ឆ្នាំ ជា​អតីត​អាជីវករ​លក់​ស្បែកជើង​នៅ​ផ្សារ​ឈូក​មាស ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា និង​មានស្រុក​កំណើត​នៅ​ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

តាម​មន្ត្រី​នគរបាល​ការពារ​ស្ពាន​ជ្រោយចង្វា ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​នេះ​បាន​ជិះ​ម៉ូតូឌុប​មក​ឈប់​លើ​ស្ពាន​ហើយ​ឈរ​តោង​បង្កាន់ដៃ​មួយសន្ទុះ​ក៏​បោះ​កាបូបស្ពាយ​ទៅ​ក្នុង​ទន្លេ រួច​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោតទឹក​សម្លាប់​ខ្លួន តែ​នាង​ហាក់ដូចជា​ពុំ​ដាច់​ចិត្ត ។ ដោយ​ឃើញ​ដូចនេះ​សមត្ថកិច្ច​បាន​ទៅ​ឃាត់ និង​នាំ​មក​អង្គភាព​ដើម្បី​សាកសួរ ។ តាម​ស្ត្រី​រូប​នេះ​ឱ្យ​ដឹង​ថា មូលហេតុ​ចង់​សម្លាប់​ខ្លួន ព្រោះតែ​ពិបាកចិត្ត​ដោយសារ​បងប្អូន​ខាង​ប្តី​ដែល​លែងលះ​គ្នា​និយាយ​បរិហារកេរ្តិ៍​នាង ។ នាង​មាន​ប្តី​ឈ្មោះ ក្រា​ត ចាន់​ណៃ អាយុ​៣៣​ឆ្នាំ មានកូន​៣​នាក់ (​ប្រុស​២ ស្រី​១)​។ កាលពី​ប្រមាណ​១​ឆ្នាំ​មុន​ប្តី​នាង​បាន​រករឿង​ដោយ​ចោទ​ថា  នាង​មាន​សហាយ និង​ថត​វី​ដេ​អូ​អាសអាភាស ហើយ​ក៏​បាន​ចុះ​ចោលផ្ទះ​ទៅ​បាត់​។ បន្ទាប់​ពី​បែកបាក់​គ្រួសារ​ធ្វើ​ឱ្យ​នាង​ពិបាក​ចិត្តជា​ខ្លាំង​ហើយ​មក​រស់នៅ​ភ្នំពេញ តែលតោល និង​រកស៊ី​លក់​ស្បែកជើង ។

នាង ហេង សុខ​គា បាន​បន្ត​ទៀត​ថា នៅ​ពេល​ថ្មី​ៗ​នេះ​នាង​ឈប់​លក់​ស្បែកជើង​ហើយ​ត្រឡប់​ទៅ​លេង​ស្រុក ត្រូវ​ក្រុម​គ្រួសារ​ខាង​ប្តី​និយាយ​បរិហារកេរ្តិ៍ ហើយ​អ្នក​ស្គាល់គ្នា​ក៏​មិន​ចង់​និយាយ​ស្តី​ជាមួយ ធ្វើ​ឱ្យ​នាង​តូចចិត្ត​ខ្លួនឯង​ក៏​គិត​ខ្លី​ចង់​ស្លាប់​តែ​ម្តង ។ នៅ​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា នាង​បាន​ទិញ​ថ្នាំ​ងងុយដេក​ចំនួន​២០​គ្រាប់​ហើយ​ទៅ​ជួល​ផ្ទះសំណាក់​មួយ​កន្លែង​នៅ​ម្តុំ​ផ្សារ​សូ​រិ​យា​ដេក និង​លេបថ្នាំ​សម្លាប់ ប៉ុន្តែ​ព្រឹក​ឡើង​ក៏​ដឹងខ្លួន​គឺ​នៅ​តែ​មិន​ស្លាប់ ដែល​សង្ស័យ​គេ​មិន​ឱ្យ​ថ្នាំ​ងងុយដេក ។ លុះ​ព្រឹក​ឡើង​នាង​ក៏​ត្រឡប់​ទៅ​ផ្ទះ​ជួល​នៅ​កៀន​ឃ្លាំង​វិញ ហើយ​ជិះ​ម៉ូតូ​ឡើង​ស្ពាន​ជ្រោយចង្វា​ថ្មី​មក​ទិស​ខាងលិច និង​បត់​ត្រឡប់​ឆ្លង​តាម​ស្ពាន​ចាស់​ក៏​ឱ្យ​ម៉ូតូឌុប​ឈប់​ប្រុង​លោតទឹក​សម្លាប់​ខ្លួន តែ​ត្រូវ​នគរបាល​មក​ឃាត់​ទាន់ ។ បន្ទាប់​ពី​ឃាត់​សួរនាំ​រួច នគរបាល​ក៏​ធ្វើការ​អប់រំ​រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕