ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ ​រដ្ឋសភា​ផ្តើមពិភាក្សា​និងអនុម័ត​សេចក្តី​ព្រាងច្បាប់ថវិកាជាតិ​ដែលត្រូវចំណាយ​ក្នុងឆ្នាំ២០១៥

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សេចក្តីព្រាងច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់គ្រប់គ្រងឆ្នាំ២០១៥ ​បានត្រូវរដ្ឋសភាជាតិ​ផ្តើមលើក​យកមកពិភាក្សា ​និង​អនុម័ត​នៅក្នុងសម័យប្រជុំ​ពេញអង្គរបស់ខ្លួន​ ដោយមាន​កូរ៉ុមសរុប១១២រូប ។

រាជធានីភ្នំពេញ​ ៖ សេចក្តីព្រាងច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់គ្រប់គ្រងឆ្នាំ២០១៥ ​បានត្រូវរដ្ឋសភាជាតិ​ផ្តើមលើក​យកមកពិភាក្សា ​និង​អនុម័ត​នៅក្នុងសម័យប្រជុំ​ពេញអង្គរបស់ខ្លួន​ ដោយមាន​កូរ៉ុមសរុប១១២រូប ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា​ សម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៣ នីតិកាលទី៥ ​នៅព្រឹក​ថ្ងៃទី​២៨ ​វិច្ឆិកា ២០១៤នាពេលនេះ​ បានប្រព្រឹត្តទៅ​ក្រោមអធិបតីភាព ​សម្តេច ហេង សំរិន​ ប្រធានរដ្ឋសភាជាតិ​ និង​មានការចូលរួម​ពី​សម្តេចតេជោ   ហ៊ុន សែន​ ចំណែកមេដឹកនំា​បក្សប្រឆាំងលោក​ សម រង្ស៊ី ​និង ​លោក កឹម សុខា​ ក៍មានវត្តមាន​ផងដែរ ។

គួរបញ្ជាក់ថា​​ សេចក្តីព្រាងច្បាប់​​ស្តីពីហិរញ្ញវត្ថុ​​​សម្រាប់គ្រប់គ្រង​​ឆ្នាំ​២០១៥​​ ​មាន៦ជំពូក​ស្មើ​នឹង១៧មាត្រា​ ​មានឧបសម្ព័ន្ឋ​​២១ទំព័រ ត្រូវបាន​​គណៈរដ្ឋមន្រ្តី​​អនុម័តកាលពីថ្ងៃទី២៤​ ​តុលា​ ​និង​ត្រូវ​រាជរដ្ឋាភិបាល​​បញ្ជូនទៅដល់​រដ្ឋសភា​នៅថ្ងៃទី២៧​​ តុលា ​​២០១៤ ។

បើតាម​សេចក្តីព្រាងច្បាប់​ខាងលើ​​ នៅឆ្នាំ២០១៥ ​​រាជរដ្ឋាភិបាល​គ្រោង​ចំណាយថវិកាសរុប​ ​១៥,​០៣៥,​២២៩​លានរៀល​ ​មាន​កំណើន​១០.៦%​ ​បើប្រៀបធៀប​​ទៅនឹងឆ្នាំ២០១៤​​ ស្មើនឹង២០.២០%​ ​នៃផលិតផល​​សរុបក្នុង​​ស្រុក ៕