ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជន​បរទេស​ស្រវឹង​ស្រា​បើក​ម៉ូតូ​លឿន​ទៅបុក​ម៉ូតូមួយ​គ្រឿង​ទៀត​របួស​ធ្ងន់​ស្រាល​៣នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ជន​បុរទេស​ម្នាក់​បាន​រង​របួស​រយៈដៃ​ជើង សន្លប់​មួយ​សន្ទុះ និង បុរស​ពីរ​នាក់​ផ្សរង​ទៀត​បាន​រង​របួស​ស្រាល បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​​ម៉ូតូ​ស៊ូយ​ស៊ូគី​ហាយយ៉ាតេ​បុក​គ្នា​ជា​មួយ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង ៣០​នាទី​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ជន​បរទេស​ម្នាក់​បាន​រង​របួស​រយៈដៃ​ជើង សន្លប់​មួយ​សន្ទុះ និង បុរស​ពីរ​នាក់​ផ្សេង​ទៀត​បា​ន​រង​របួស​ស្រាល បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​​ម៉ូតូ​ស៊ុយ​ស៊ូគី​ហាយយ៉ាតេ​បុក​គ្នា​ជា​មួយ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង ៣០​នាទី​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៨ វិចិ្ឆកា ២០១៤ នៅលើ​កំណាត់​ផ្លូវ​ព្រះ​នរោត្ថម ស្ថិត​ក្នុង​​សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌ​ដូន​ពេញ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ជន​បរទេស​ម្នាក់​ស្រវឹង​ស្រា​ប់បើ​ក​ម៉ូតូ​ស៊ុយ ស៊ូគី ហាយ៉ា​តេ​មួយ​គ្រឿង​យ៉ាង​លឿន​តាម​ផ្លូវ​ព្រះ​បរោត្ថម ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏បាន​បើក​ទៅ​បុក​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ ជិះ​ដោយ​បុរស​ពី​នាក់​បណ្តាល​ឱ្យ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ដួល​ទៅលើ​ផ្លូវ​ ធ្វើ​ឱ្យ​បុរស​ជន​បរទេស​​រង​របួស​រយៈដៃ​ជើង សន្លប់​មួយ​សន្ទុះ​ ដឹង​ខ្លួន​ឡើង​វិញ ចំណែក​បុរស​ពីរ​នា​ក់ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ១២៥ របួស​ស្រាល ។

ក្រោយពេល​កើត​ហេតុ​រថយន្ត​សង្រ្គោះ​បាន​មក​ទទួល​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​មុខ​របួស​ដែរតែបុរស​ជន​បរទេស​មិន​ព្រម​ទៅ​ដោយ​រង​ចាំ​សាច់ញាតិមក​ទទួល ។ មួយ​សន្ទុះ​ក្រោយ​មក​គ្រួសារ​បុរស​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើត​ហេតុ បាន​សង​សំណង​ទៅ​ឱ្យ​បុរស​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម ចំនួន​១០០​ដុល្លារ​និង​នាំ​បុរស​ជន​បរទេស​ទៅ​ព្យាបាល​មុខ​របួស ។