ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​បើក​រថយន្ត​វី​ស្តូស​ជ្រុល​ទៅ​​បុកពីក្រោយ​រថយន្ត​ពីរគ្រឿង​នៅ​ចំណុច​ផ្លូវ​បែកជា៣​តែគ្មាន​អ្នក​របួស​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​វីស្តូសមួយ​គ្រឿង​​អ្នក​បើក​បរ​ស្រវឹង​បាន​ប់ើកបត់​ឆ្លង​ផ្លូវ​​ក្នុង​ល្បឿន​យ៉ាង​លឿន​ អ្នក​បើកយក​ចង្កូត​មិន​អស់​ ក៏បាន​ទៅ​បុក​ពី​ក្រោយ​រថយន្ត​តាកូម៉ា​កពិត​កាង​ក្រោយ និង​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្តLANDROVER កំពិត​ក្រោម​ភ្លើង​ស្តុប ចំណែក​អ្នក​បើក​បរ​មិន​មាន​អ្នក​ណា​រង​របួស​ទេ ។ ហេតុ​ការណ៍​

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​វីស្តូសមួយ​គ្រឿង​​អ្នក​បើក​បរ​ស្រវឹង​បាន​ប់ើកបត់​ឆ្លង​ផ្លូវ​​ក្នុង​ល្បឿន​យ៉ាង​លឿន​ អ្នក​បើកយក​ចង្កូត​មិន​អស់​ ក៏បាន​ទៅ​បុក​ពី​ក្រោយ​រថយន្ត​តាកូម៉ា​កពិត​កាង​ក្រោយ និង​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្តRANGE ROVER កំពិត​ក្រោម​ភ្លើង​ស្តុប ចំណែក​អ្នក​បើក​បរ​មិន​មាន​អ្នក​ណា​រង​របួស​ទេ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១០ យប់ ថ្ងៃ​ទី​២៧ វិចិ្ឆកា ២០១៤ នៅ​ចំណុច​ផ្លូវ​ប្រសព្វ​ជា​បី​( ផ្លូវ​ព្រះ​សីហនុ ផ្លូវ​ព្រះ​ស៊ីសុវត្តិ និង ផ្លូវ​លេខ​១៥៤ ) ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល ១ ខណ្ឌ​ដូន​ពេញ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​វីស្ទូស ពណ៌ស មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 2AA-8548 បើក​បរ​ដោយ​បុរស​ស្រវឹង​ស្រា​ម្នាក់​ ​ដោយ​បើក​តាម​ផ្លូវ​ព្រះ​ស៊ីសុវត្តិ ក្នុង​ទិសដៅ ពី​ត្បូង​ទៅ​ជើង ខណៈមក​ដល់​ចំណុច​កើត​ហេតុ​រថយន្ត​ក៏បាន​បើក​បត់​ឆ្លង​ទៅផ្លូវ​១៥៤ ​តែបួង​ចង្កូត​មិនអស់​ក៏បាន​ទៅ​បុក​ពី​ក្រោយ​រថយន្ត​តាកូម៉ា​កំ​ពិត​កាង​ក្រោយ និង​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្តRAN​GE ROVER កំពិត​ក្រោម​ភ្លើង​ស្តុប ចំណែក​អ្នក​បើក​បរ​មិន​មាន​អ្នក​ណា​រង​របួស​ទេ ។​

ក្រោយពេលកើត​ហេតុ​ម្ចាស់​រថយន្ត​បង្ក​បានចុះមក​ចរចារ​ជាមួយម្ចាស់​រថយន្ត​ទាំង​ពីរ​គ្រឿង​ដោយ​ ម្ចាស់​រថយន្ត​បង្ក​បាន​ហៅ​សមត្ថ​កិច្ច​ជំនាញ​ឱ្យ​មក​វាស់វែងហើយ​សន្យា​​និង​សង​សំណងឱ្យ​ម្ចាស់​រថយន្ត​រង​គ្រោះ​នៅ​ថ្ងៃស្អែក ។