ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​តាកូម៉ា​បើក​បុក​ម៉ូតូ​វីវ៉ា​ពេញ​ទំហឹង​ស្លា.ប់ម្នាក់ របួស​ស្រាល​ម្នាក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ពីរ​នាក់​បើក​ម៉ូតូ​ឌុប​គ្នា​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​តាកូម៉ា​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពេញ​ទំហឹង​បណ្តាល​ឱ្យ​បុរស​បើក​ម៉ូតូ​រង​របួស​ធ្ងន់ និង​បាន​ស្លា.ប់ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ ចំណែក​បុរស​ជិះ​ពី​ក្រោយ​រង​របួស​ស្រាល​ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩ និង​៥០​នាទី​យប់ ថ្ងៃ​ទី​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​ពីរ​នាក់​បើក​ម៉ូតូ​ឌុប​គ្នា​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​តាកូម៉ា​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពេញ​ទំហឹង​បណ្តាល​ឱ្យ​បុរស​បើក​ម៉ូតូ​រង​របួស​ធ្ងន់ និង​បាន​ស្លាប់ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ ចំណែក​បុរស​ជិះ​ពី​ក្រោយ​រង​របួស​ស្រាល​ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៤ នៅ​ចំណុច​មុខ​ផ្ទះ​សំណាក់​សុមនា ផ្លូវ​សហ​ព័ន្ធរុស្ស៊ី​កែង និង​ផ្លូវ​បេតុង​​ ច្រក​ចូល​វិមាន​សព(​វៀត​ណាម​)​ ស្ថិត​ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេឃើញបុរស​ម្នាក់​បើក​​រថយន្ត​តាកូម៉ា មួយ​​បាំង​កន្លះ​ អត់​ស្គាល់​ស្លាក​លេខ​​​បើក​គេច​ពី​មនុស្ស​មួយ​ក្រុម​ជិះ​ម៉ូតូ​៣​គ្រឿងដេញ​តាម​ក្រោយ ​ដោយ​រថយន្ត​បាន​បើក​យ៉ាង​លឿន​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​កើត​ទៅលិច ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏បានជ្រុល​ទៅ​បុក​ម៉ូតូ​វីវ៉ា ពណ៌​ក្រហម​មួយ​គ្រឿង​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1BL-3828 ជិះ​ដោយ​បុរស​ពីរ​នាក់​បើក​ឌុប​គ្នា​ឆ្លង​ផ្លូវ​ ​ពេញ​ទំហឹង​លាន់សូរដូច​រន្ទះ​បណ្តាល​ឱ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ ចំណែក​បុរស​ជិះ​ពី​ក្រោយ​រង​របួស​ស្រាល ។

ក្រោយពេល​កើត​ហេតុ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ស្រមោល ។