ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​បើក​ម៉ូតូ​បុក​គ្នា​ជាមួយ​រថយន្ត​សាំយ៉ុង​ប្លោង​ខ្ទាត​១០​ម៉ែត្រ​ស្លា.ប់​នៅ​នឹង​កន្លែង​កើត​ហេតុ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ យុ​វជន​ម្នាក់​បើក​ម៉ូតូ​ទៅ​បុក​​ជាមួយ​រថយន្ត​កូរ៉េ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ប្លោង​ចម្ងាយ​១០​ម៉ែត្រ​ធ្លាក់​បោក​ទៅ​លើ​ផ្លូវ​​របួស​បាក់​ដៃ បាក់​ជើង​បន្ទាប់មក​​បាន​ស្លា.ប់​នៅ​នឹង​កន្លែង​កើត​ហេតុ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៤ នៅ​ចំណុច​ក្លោង​ទ្វារ​វត្ត​ភ្នៀត​សមព្លី​

រាជ​ធានី​ភ្នំ​ពេញ ៖ យុ​វជន​ម្នាក់​បើក​ម៉ូតូ​ទៅ​បុក​​ជាមួយ​រថយន្ត​សាំយ៉ុង​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ប្លោង​ចម្ងាយ​១០​ម៉ែត្រ​ធ្លាក់​បោក​ទៅ​លើ​ផ្លូវ​​របួស​បាក់​ដៃ បាក់​ជើង​បន្ទាប់មក​​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៧ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៤ នៅ​ចំណុច​ក្លោង​ទ្វារ​វត្ត​ភ្នៀត​សមព្លី​ តាម​ផ្លូវ​អូរឌឹម​កប់​ស្រូវ ស្ថិត​ក្នុង​សង្កាត់ចោម​ចៅ ខណ្ឌពោធិ៍សែន​ជ័យ ។

យុវជន​រង​គ្រោះ​មាន​ឈ្មោះ អ៊ុយ​ ម៉េង​ហ័ង អាយុ​២០​ឆ្នាំ ជា​កម្មករ​ធ្វើ​លូរ​ ស្នាក់នៅ​ក្នុង​សង្កាតគី​ឡូម៉ែត្រ​លេខ​១ ខណ្ឌ​ឬស្សី​កែវ ។

ប្រ​ភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១០០ កូរ៉េ​ ពណ៌​ក្រហម​មួយ​គ្រឿង ពាក់​ស្លាក​លេខ​គ.៥៧៣៦  ដោយ​ធ្វើ​ដំណើរតែ​ម្នាក់​ឯង​​ចេញ​ពី​វត្ត​ភ្នៀត​​​ តាម​ផ្លូវ​អូរ​ឌឹម​កប់​ស្រូវ​ក្នុង​ទិសដៅ​ពី​លិច ទៅ​កើត​ ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ ក៏បាន​ជិះ​ទៅបុក​ជាមួយ​រថយន្ត​សាំយ៉ុង​ពណ៌ស មួយ​គ្រឿង​ពាក់ស្លាក​លេខ​​ភ្នំ​ពេញ​2T-2056 ដែល​បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូងទៅ​ជើង ចំពេញ​ទំហឹង​បណ្តាល​ឱ្យ​យុវជន​ជិះ​ម៉ូតូ​ប្លោង​ចម្ងាយ​១០​ម៉ែត្រ​ធ្លាក់​លើចិញ្ចើម​​ផ្លូវ​ របួស​បាក់​ដៃ បាក់​ជើង បន្ទាប់មក​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​តែម្តង ។

ក្រោយពេល​កើត​ហេតុ​តៃកុង​រថយន្ត​បាន​បើក​ទ្វារ​រថយន្ត​​រត់គេច​ខ្លួន​ ចំណេក​សព​ត្រូវ​បាន​សមត្ថ​កិច្ច​ទាក់​ទង​ឱ្យ​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។