ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌច្បារអំពៅ​បើកកិច្ចប្រជុំ​សាមញ្ញលើកទី៦​ របស់ក្រុមប្រឹ​ក្សាខណ្ឌអាណ​ត្តិទី២

9 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​ ៖ ​នៅសាលា​ខណ្ឌច្បារអំពៅ ​បានបើកកិ​ច្ច ប្រជុំ​ក្រុម​ប្រឹក្សា​ខណ្ឌ ​លើកទី​០៦ ​អាណត្តិ​ទី២ របស់​ខ្លួន ​កាល​ពីព្រឹក​ថ្ងៃទី២៧ ​ខែវិច្ឆិកា ​ឆ្នាំ២០១៤​ ក្រោមវ​ត្តមាន​លោក​ អ៊ុំ ម៉ារ៉េត​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌនិង លោក ​អ៊ាង ស៊ីផាន​ អភិបាល​នៃគណៈ​អភិបាល​ខណ្ឌច្បារ​អំពៅ ​រួមជា​មួយ​សមាជិក​ សមាជិកា​ ក្រុមប្រឹ​ក្សា​

រាជ​ធានី​​ភ្នំពេញ​ ៖ ​នៅសាលា​ខណ្ឌច្បារអំពៅ ​បានបើកកិ​ច្ច ប្រជុំ​ក្រុម​ប្រឹក្សា​ខណ្ឌ ​លើកទី​០៦ ​អាណត្តិ​ទី២ របស់​ខ្លួន ​កាល​ពីព្រឹក​ថ្ងៃទី២៧ ​ខែវិច្ឆិកា ​ឆ្នាំ២០១៤​ ក្រោមវ​ត្តមាន​លោក​ អ៊ុំ ម៉ារ៉េត​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌនិង លោក ​អ៊ាង ស៊ីផាន​ អភិបាល​នៃគណៈ​អភិបាល​ខណ្ឌច្បារ​អំពៅ ​រួមជា​មួយ​សមាជិក​ សមាជិកា​ ក្រុមប្រឹ​ក្សា​ ចូលរួម​ ដោយ​លើក​​ឡើងពី​របៀបវារៈ​ចំនួន៣ ​មក​ពិភា​ក្សា ​និងអនុម័ត​ផងដែរ​។

ប្រធាន​ក្រុម​ប្រឹក្សាខណ្ឌ​​ច្បារ​អំពៅ​ លោក ​អ៊ុំ ម៉ារ៉េត​ បានមាន​ប្រសាសន៍ថា​ ក្រុម​ប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​ បើកកិច្ចប្រ​ជុំសាមញ្ញ​លើក​ទី០៦ ​អាណត្តិទី២​នេះ​ដើម្បី​លើកឡើង​នូវរបៀប​វារៈ​ចំនួន០៣ ​មកពិភាក្សា​ដែលទី១-ពិនិត្យ​និងអនុម័​ត សេចក្តី​ព្រាង​របាយការណ៍​ ស្តីពី​ការអនុវត្តន៍​ការងារ​រដ្ឋបាល​ខណ្ឌច្បារ​អំពៅ​ប្រចាំខែ​វិច្ឆិកា ឆ្នាំ២០១៤ ​ទី២-ពិនិត្យ​និងអនុម័ត​ លើ​សេចក្តី​ព្រាង​ ឆ្លង​របាយការ​ណ៍​ស្តីពីវេ​ទិកា​ផ្សព្វផ្សាយ ​និងពិ​គ្រោះយោបល់​របស់​ក្រុម​ប្រឹក្សា​ខណ្ឌច្បារ​អំពៅ​ អាណត្តិ​ទី២ ​និង ​ទី៣-បញ្ហាផ្សេង​។

លោក ​ញាណ ចា​ន់សោភា ​នាយករង​រដ្ឋបាលខ​ណ្ឌច្បារ​អំពៅ ​បានលើក​ឡើង​ពីរបាយការ​ណ៍ប្រចាំ​ខែ​ស្តីពីការ​អនុវត្ត​ការងាររ​បស់រដ្ឋ​បាល​ខណ្ឌមាន​ជ័យ​ ក្នុងនោះ​ផ្នែក​សន្តិសុខ ​សណ្តាប់​ធ្នាប់ ​សាធារណៈ​គឺ​ការទប់ ស្កាត់​ និងបង្រ្កាប​សកម្មភាព​លួច​ឆក់ប្លន់​ បង្រ្កាបនិ​ងទប់​ស្កាត់ ​សកម្មភាព​ចែកចាយ​​និងជួញដូរគ្រឿង​ញៀន ខុស​ច្បាប់​គ្រប់​ប្រភេទ​ ទប់ស្កាត់​និងបង្ក្រាប​ការ អំ​ពើអនាចា​ ការជូញ​ដូរស្ត្រី ​កុមារ​អពើហិង្សា​ក្នុងគ្រួសារ​ទប់​ស្កាត់​សកម្មភាព​ក្មេងទំនើង ​និងដក​ហូត វត្ថុតាង​មួយចំនួន​ប្រគល់ឲ្យជនរ​ងគ្រោះវិញ​។

ជាមួយ​គ្នានោះ​ដែរ លោក​ អ៊ាង ស៊ីផាន​ អភិបាល​ខណ្ឌ​ច្បារអំពៅ ​បានបក​ស្រាយ បំភ្លឺនូវ ​សំនួរ​ឬសំណូម​ពរ ផ្សេងៗ​ ដែល​សមាជិក​ក្រុមប្រឹក្សា​ដែលបាន​ឡើង​ដើម្បីឲ្យរ​​ដ្ឋបាលខណ្ឌច្បារអំ​ពៅ មានការកែ​លំអរ​នូវបញ្ហា​ខ្វះចន្លោះ​​មួយចំនួនផងដែរ។