ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​ឡុំ​ប៊ី ៈ ឧត្តមសេនីយ៍​ចាប់ពង្រត់​អាច​ដោះ​លែង​ថ្ងៃ​29 វិច្ឆិកា

9 ឆ្នាំ មុន

ការ​ចាក​ចេញពី​វិបត្តិ​នៃ​ដំណើរការ​សន្តិភាព​នៅ​កូ​ឡុំ​ប៊ី ត្រូវ​បាន​ត្រួសត្រាយ​វិញ ខណៈ​ឧត្តមសេនីយ៍​ម្នាក់​ដែល​ពួក​ឧទ្ទាម​កងកម្លាំង​បដិវត្តន៍​កូ​ឡុំ​ប៊ី FARC ចាប់​ជា​ចំណាប់ខ្មាំង​ត្រូវ​ដោះ​លែង​វិញ​នា​ថ្ងៃ​ទី​២៩ វិច្ឆិកា លើកលែងតែ​មានការ​ប៉ះទង្គិច​គ្នា​ថ្មី​រវាង​កងទ័ព និង​ពួក​ឧទ្ទាម​នោះ ។

ការ​ចាប់ពង្រត់​ឧត្តមសេនីយ៍​រូប​នេះ​កាលពី​១០​ថ្ងៃមុន ញ៉ាំង​ឱ្យ​ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក​ហ្ស​ង់​ម៉ា​នុយ​អែ​ល សាន់​តូ​ស ផ្អាក​ការ​ចរចា​ជាមួយ​ពួក FARC ។ ប្រធានាធិបតី​រូប​នេះ​ដែល​ជា​អ្នកត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ចរចា​សន្តិភាព​នៅ​ប្រទេស​គុយ​បា បាន​ប្រកាស​ដោយ​ខ្លួន​លោក​ផ្ទាល់​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ពី​កាលបរិច្ឆេទ​នៃ​ការ​ដោះ​លែង​ឧត្តមសេនីយ៍​រូប​នេះ​ក្រោយ​ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ជាមួយ​ពួក​ឧទ្ទាម​មក ។

ជា​នាយទាហានជាន់ខ្ពស់​ពុំ​ធ្លាប់​ធ្លាក់​ក្នុង​ដៃ​ពួក​ឧទ្ទាម FARC ឧត្តមសេនីយ៍ RUBEN ALZATE ត្រូវ​ចាប់ពង្រត់​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ជាមួយ​ទាហាន​ម្នាក់​ទៀត និង​នារី ទីប្រឹក្សាយោធា​មួយ​រូប​នៅ​ខេត្ត CHOCO ជាប់​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។

ប្រធានាធិបតី​កូ​ឡុំ​ប៊ី​បញ្ជាក់​ថា លោក​បាន​ចេញ​បញ្ជា​រួច​ហើយ​ឱ្យ​ផ្អាក​ប្រតិបត្តិការ​យោធា​ក្នុង​តំបន់ ។ លោក​មាន​ប្រសាសន៍​ថា យើង​មាន​ទំនុកចិត្ត​ចំពោះ​ការ​វិល​វិញ​របស់​ឧត្តមសេនីយ៍ ALZATE និង​អ្នក​រួម​ដំណើរ​នា​ថ្ងៃ​ទី​២៩ វិច្ឆិកា​។

ការ​ប្រកាស​នេះ​របស់​លោក​សាន់​តូ​ស ធ្វើ​ឡើង​បន្ទាប់​ពី​ពួក FARC ដោះ​លែង​ទាហាន​២​នាក់​ដែល​ចាប់​បាន​ក្នុង​ការ​ប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា ដែល​នោះ​ជា​កាយវិការ​នៃ​សុ​ឆន្ទៈ​ដំបូង​មួយ ៕