ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនស្រី​លោក គី​ម ជុង​អ៊ុ​ន ឡើងជា​មន្ត្រី​បក្ស​មួយ​រូប

9 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា បាន​លាតត្រដាង​តំណែង​ជា​ផ្លូវការ​របស់​ប្អូនស្រី​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ។ ប្អូនស្រី​រូប​នោះ​នាង គី​ម យ៉ូ​ជុង ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA បង្ហាញ​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​នៃ​គណៈកម្មាធិការ​កណ្តាល​បក្ស​

ប្រទេស​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា បាន​លាតត្រដាង​តំណែង​ជា​ផ្លូវការ​របស់​ប្អូនស្រី​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ។ ប្អូនស្រី​រូប​នោះ​នាង គី​ម យ៉ូ​ជុង ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA បង្ហាញ​តួនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​នៃ​គណៈកម្មាធិការ​កណ្តាល​បក្ស​ពលករ​កូរ៉េ ។

យុវនារី​រូប​នេះ ដែល​មាន​អាយុ​ខ្ទង់​២៦​ឆ្នាំ ធ្លាប់​អមដំណើរ​បងប្រុស​ទៅ​ទស្សនា​ស្ទូ​ឌី​យ៉ូ​មួយ បង្កើត​ដោយ​ជីតា​ស្ថាបនិក​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ លោក គី​ម អុ​ី​ល​ស៊ុ​ង ។ នារី​រូប​នេះ បង្ហាញខ្លួន​ជា​សាធារណៈ​លើក​ដំបូង​កាលពី​ខែធ្នូ ឆ្នាំ​២០១១ ក្នុង​ពិធី​បុណ្យសព​ឪពុក​លោក គី​ម ជុង​អុ​ី​ល ។ ចាប់តាំងពី​ពេល​នោះ​មក រូប​នាង​តែង​បង្ហាញ​មុខជា​ញឹកញាប់​នៅ​អែប​នឹង​បងប្រុស ក្នុង​ព្រឹត្តិការណ៍ ឬ​ក៏​ទស្សនកិច្ច​ផ្សេង​ៗ ។ ប៉ុន្តែ​សារព័ត៌មាន​ផ្លូវការ ពុំដែល​បង្ហាញ​តួនាទី​ផ្លូវការ​របស់​នាង​ក្នុង​ផ្ទៃ​ក្បាល​ម៉ា​សុ​ី​ន រដ្ឋ​ឡើយ ។

យោង​តាម​ពួក​អ្នកឯកទេស​ថា ឥទ្ធិពល​របស់​នាង គី​ម យ៉ូ​ជុង នឹង​មាន​កាន់តែ​ខ្លាំង​នា​បណ្តា​ឆ្នាំ​ខាង​មុខ ៕