ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បោះ​ឆ្នោត​នៅ​ថៃ​អាច​ធ្វើ​រហូត​ដល់​ឆ្នាំ​2016

9 ឆ្នាំ មុន

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃ​រដ្ឋាភិបាលយោធា​ថៃ ដែល​កំពុង​កាន់​អំណាច​ចាប់តាំងពី​រដ្ឋប្រហារ​ខែឧសភា​មកថ្លែង​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា​ថា ការ​បោះ​ឆ្នោត​សភា​នៅ​ថៃ ដែល​គ្រោង​ធ្វើ​នា​ឆ្នាំ​ខាង​មុខ​នេះ ត្រូវ​អូស​បន្លាយពេល​រហូត​ដល់​ឆ្នាំ​២០១៦ ។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃ​រដ្ឋាភិបាលយោធា​ថៃ ដែល​កំពុង​កាន់​អំណាច​ចាប់តាំងពី​រដ្ឋប្រហារ​ខែឧសភា​មកថ្លែង​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា​ថា ការ​បោះ​ឆ្នោត​សភា​នៅ​ថៃ ដែល​គ្រោង​ធ្វើ​នា​ឆ្នាំ​ខាង​មុខ​នេះ ត្រូវ​អូស​បន្លាយពេល​រហូត​ដល់​ឆ្នាំ​២០១៦ ។

យោង​តាម​លោក​ប្រា​វី​ដ វង្ស​ស៊ូ​វ៉ា​ន ថា បណ្តា​សមាសភាព​ដែល​ប្រទូស្ត​រ៉ា​យ​ចំពោះ​របប​យោធា គឺជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ដែល​នាំ​ឱ្យ​មានការ​ពន្យារពេល​នេះ ។

ឧបនាយករដ្ឋមន្ត្រី​រូប​នេះ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា យើង​អាច​រៀបចំ​ការ​បោះ​ឆ្នោត​នា​រង្វង់​ដើមឆ្នាំ​២០១៦ ក្រោយ​ពេល​រដ្ឋធម្មនុញ្ញ​ថ្មី​ចេញ​រួច ។ សម្រាប់​ពេល​នេះ​មាន​សមាសភាព​នានា​ដែល​ប្រឆាំង​នឹង​របប​យោធា ។ លោក​ប្រា​វីត​វង្ស ស៊ូ​វ៉ា​ន បន្ត​ថា យើង​មិន​ទាមទារ​អ្វី​ច្រើន​ទេ យើង​ត្រូវការ​ពេលវេលា​១​ឆ្នាំ​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​កន្លង​មក ។

ប្រមុខ​រដ្ឋាភិបាលយោធា លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ធ្លាប់​អះអាង​ថា ការ​បោះ​ឆ្នោត​នឹង​ពុំ​មាន​ដូច​ការ​គ្រោងទុក​នា​ដំណាច់ឆ្នាំ​២០១៥ ឡើយ ។ កាលពី​ស​ប្តា​ហ៍​មុន របប​យោធា​ក៏​ប្រកាស​ផង​ដែរ​ថា ច្បាប់អាជ្ញាសឹក​នឹង​ពុំ​ត្រូវ​លុប​ចោល​ក្នុង​ពេល​ឆាប់​ៗ​ឡើយ ដែល​ផ្ទុយ​ពី​ការ​សន្យា​គ្រា​ដំបូង​ដែល​ថា នឹង​លុប​ចោល​ក្នុង​ខេត្ត​មួយ​ចំនួន​ដើម្បី​ឱ្យ​ទេសចរណ៍​ស្ទុះ​ងើបឡើង​វិញ ។

យោង​តាម​អង្គការសិទ្ធិមនុស្ស HUMAN RIGHT WATCH ថា ប្រទេស​ថៃ ហាក់ដូចជា​ធ្លាក់​ក្នុង​អណ្តូង​យ៉ាង​ជ្រៅ​មួយ ។ ក្នុង​របាយការណ៍​មួយ​ចេញ​នា​ស​ប្តា​ហ៍​នេះ អង្គការ​នោះ​និយាយ​ថា ៦​ខែ​ក្រោយ​រដ្ឋប្រហារ​ការ​រិះគន់
នានា​ជា​កម្មវត្ថុ​នៃ​ការ​ចោទប្រកាន់ រាល់​សកម្មភាព​នយោបាយ​ត្រូវ​ហាមឃាត់ បណ្តាសារ​ព័ត៌មាន​ត្រូវ​ត្រួតពិនិត្យ ហើយ​ពួក​អ្នកប្រឆាំង​ត្រូវ​កាត់ទោស​ដោយ​តុលាការយោធា ៕