ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ូ​តង់​ត្រៀម​ប្រារព្ធ​ខួប​ទេសចរណ៍ធម្មជាតិ​2015​ពេញ​មួយ​ឆ្នាំ

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​ផ្សាយ​ថា រដ្ឋាភិបាល​ប៊ូ​តង់ សហការ​ជាមួយ​អង្គភាព​ទេសចរណ៍​ដោយ​ប្រកាស​យក​ឆ្នាំ​២០១៥ ជា​ឆ្នាំ​ទេសចរណ៍​របស់​ប៊ូ​តង់ ស្រប​ពេល​ប្រារព្ធ​ខួប​គំរប់​៦០​ព្រះ​វស្សា​របស់​ព្រះមហាក្សត្រ Jigme Singye Wangchuck ។

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​ផ្សាយ​ថា រដ្ឋាភិបាល​ប៊ូ​តង់ សហការ​ជាមួយ​អង្គភាព​ទេសចរណ៍​ដោយ​ប្រកាស​យក​ឆ្នាំ​២០១៥ ជា​ឆ្នាំ​ទេសចរណ៍​របស់​ប៊ូ​តង់ ស្រប​ពេល​ប្រារព្ធ​ខួប​គំរប់​៦០​ព្រះ​វស្សា​របស់​ព្រះមហាក្សត្រ Jigme Singye Wangchuck ។

ព្រះមហាក្សត្រ Jigme Singye Wangchuck ជា​អ្នក​ផ្តួចផ្តើម​បង្កើត​អង្គភាព​គ្រប់គ្រង​ទេសចរណ៍​របស់​ប្រទេស​តាំងពី​ឆ្នាំ​១៩៧៤   មក ។ ចាប់តាំងពី​ពេល​នោះ​មក​ប្រទេស​ប៊ូ​តង់​បាន​ដំណើរការ​តាម​គោលនយោបាយ​ផ្នែក​ទេសចរណ៍ ជា​លក្ខណៈ​អភិរក្ស​ផ្នែក​ធម្មជាតិ​យ៉ាង​ដិត​ដល់ ។

បច្ចុប្បន្ន ប្រជារាស្ត្រ​ពី​គ្រប់​ទិស​ទី​នៅ​ក្នុង​ប្រទេស​បាន​នាំ​គ្នា​រៀបចំ​ត្រៀម​ប្រារព្ធ​ខួប​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១៥ ពេញ​មួយ​ឆ្នាំ ។ ស្ថាប័ន​ទេសចរណ៍​ប៊ូ​តង់ អញ្ជើញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នៅ​ទូ​ទាំង​ពិភពលោក ឱ្យ​ចូលរួម​ក្នុង​ពិធី​ជា​លក្ខណៈ​វប្បធម៌​ធម្មជាតិ​នេះ ។

ប៊ូ​តង់​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា ជា​ប្រទេស​បៃតង ផ្អែក​លើ​ជីវៈចម្រុះ​គ្រប់​ប្រភេទ​ដែល​រួម​មាន ៥.៤០០​ប្រភេទ និង​ជា​ជម្រក​របស់​ហ្វូង​សត្វព្រៃ ។ ក្នុង​ឆ្នាំ​១៩៩៥ ជីវៈចម្រុះ​គ្របដណ្តប់​៦០​ភាគរយ​លើ​ទំហំ​ដី​សរុប​របស់​ប្រទេស ។

តំបន់ជីវៈ​ចម្រុះ​របស់​ប្រទេស​ប៉ូ​តង់​ទាំងមូល​ត្រូវ​បាន​អភិរក្ស​ដោយ​អង្គការ​សត្វព្រៃ​ពិភពលោក (WWF) ចន្លោះ​ពី​ឆ្នាំ​១៩៩៥​ដល់​ឆ្នាំ  ១៩៩៧ ។ តំបន់​ហិមា​៉​ល័យ ភាគ​ខាងកើត​របស់​ប្រទេស​នេះ ក្លាយជា​ទីកន្លែង​ពិសេស​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​សិក្សា​ពី​ជីវិត​រស់នៅ​របស់​រុក្ខជាតិ និង​ការ​ទាក់ទង​គ្នា​ជា​ប្រព័ន្ធ​អេកូឡូស៊ី​។

ប៊ូ​តង់ សម្បូរ​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ដូច​ជា ទោច​រោម​មាស​, ខ្លាដំបង​, ខ្លារខិន​, ទន្សាយ​ត្លឹ​ក​, ខ្លាឃ្មុំ​, ខ្លាឃ្មុំ​ផេ​ន​ដា​, ក្តាន់​, ជ្រូកព្រៃ​, និង​កំប្រុក ជាដើម ៕