ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​សន្យា​បន្ត​ជួយ​ទ្រទ្រង់​លោក​អាសា​ដ

9 ឆ្នាំ មុន

រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ សន្យា​កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា​ថា ប្រទេស​រុ​ស្ស៊ី​នឹង​បន្ត​ជួយ​ទ្រទ្រង់​ដល់​ប្រធានាធិបតី​ស៊ី​រី លោក​បា​ចា អាល់​អាសា​ដ ដើម្បី​ជួយ​លោក​ក្នុង​ការ​ប្រឈម​មុខ​នឹង​ភេរវកម្ម ដែល​ជា​ការ​គំរាមកំហែង​សំខាន់​ដល់​ស្ថេ​រ​ភាព​នៅ​ម​ជ្ឈឹ​ម​បូព៌ា ។

យោង​តាម​ក្រុង​មូ​ស្គូ​ថា ការ​ពង្រីក​ខ្លួន​របស់​ពួក​ជី​ហា​ដ​នៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​កាន់កាប់​មួយ​ផ្នែក​ធំ​នៃ​ដែនដី​ស៊ី​រី និង​អីុ​រ៉ា​ក់ តម្រូវ​ឱ្យ​គ្រប់​កម្លាំង​ទាំងអស់​ជួយ​ដល់​លោក​អាសា​ដ ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ពួក​នេះ ។ សម្រាប់​ពួក​លោក​ខាងលិច ក៏​ដូច​ជា​សម្រាប់​ពួក​ប្រឆាំង​ស៊ី​រី​ដែរ វា​គ្មាន​បញ្ហា​ទេ​ដែល​ត្រូវ​រួម​សហការ​ជាមួយ​ក្រុង​ដា​ម៉ាស់ ។ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​រួម​ជាមួយ​សម​ភាគី​ស៊ី​រី លោក​វ៉ា​លី​ដ អាល់​មូ​អា​ឡែ​ម នៅ​ទីក្រុង​សូត​ជី លោក​ឡាវ​រ៉ូ​វ មាន​ប្រសាសន៍​ថា យើង​យល់​ស្រប​តាម​ទស្សនៈ​ដែល​ថា កត្តា​សំខាន់​ន​ជា​ប្រភព​នៃ​សភាពការណ៍​បច្ចុប្បន្ន​នៅ​ម​ជ្ឈឹ​ម​បូព៌ា គឺ​ការ​គំរាមកំហែង​ភេរវកម្ម ។ រុ​ស្ស៊ី​នឹង​បន្ត​ជួយ​ទ្រទ្រង់​ស៊ី​រី​ប្រឆាំង​នឹង​ការ​គំរាមកំហែង​នេះ ។

លោក​វ៉ា​លី​ដ អាល់​មូ​អា​ឡែ​ម ដែល​មុន​នេះ​ជួប​ជាមួយ​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន នោះ​គូសបញ្ជាក់​ថា ប្រធានាធិបតី​រុ​ស្ស៊ី​ប្រាប់​លោក​ពី​ការ​ប្តេជ្ញា​ចិត្ត​ពង្រីក​ទំនាក់ទំនង​ជាមួយ​ស៊ី​រី និង​ជាមួយ​លោក​អាសា​ដ ៕