ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ Samsung ស៊េរី Galaxy ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​កម្ពុជា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ទូរស័ព្ទ Samsung ស៊េរី Galaxy គឺជា​ស៊េរី​នៃ​ទូរស័ព្ទ​បំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ Android បាន​រចនា​ឡើង និង​ផលិត​ដោយ​ក្រុមហ៊ុន Samsung Electronics​។ ផលិតផល​នេះ​មាន​រួម​បញ្ចូល​ទាំង​ស៊េរី​ទូរស័ព្ទ Galaxy ដែល​ជា​ស៊េរី​ស្មា​ត​ហ្វូ​ន​លំដាប់​ខ្ពស់ និង​ស៊េរី​ទូរស័ព្ទ Galaxy Note ដោយ​ភ្ជាប់​បន្ថែម​នូវ​ប៊ិក​ដែល​មានមុខ​ងារ​យ៉ាង​អស្ចារ្យ​។​តាម​រយៈ​ការ​តាំងចិត្ត និង​

រាជធានី​ភ្នំពេញ ​៖ ទូរស័ព្ទ Samsung ស៊េរី Galaxy គឺជា​ស៊េរី​នៃ​ទូរស័ព្ទ​បំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ Android បាន​រចនា​ឡើង និង​ផលិត​ដោយ​ក្រុមហ៊ុន Samsung Electronics​។ ផលិតផល​នេះ​មាន​រួម​បញ្ចូល​ទាំង​ស៊េរី​ទូរស័ព្ទ Galaxy ដែល​ជា​ស៊េរី​ស្មា​ត​ហ្វូ​ន​លំដាប់​ខ្ពស់ និង​ស៊េរី​ទូរស័ព្ទ Galaxy Note ដោយ​ភ្ជាប់​បន្ថែម​នូវ​ប៊ិក​ដែល​មានមុខ​ងារ​យ៉ាង​អស្ចារ្យ​។​តាម​រយៈ​ការ​តាំងចិត្ត និង​សន្យា​ក្នុង​ការ​ដាក់​បញ្ចូល​នូវ​គំនិត​សំខាន់ 3 មាន​ដូច​ជា ភាពល្អ​ប្រណិត​លើសគេ វៃឆ្លាត ជាងគេ និង​កាន់តែ​ពិត​ដូច​បេះបិទ​។ ដូច្នេះ​ហើយ បានជា​គ្រប់​ទូរស័ព្ទ​ស៊េរី Galaxy ត្រូវ​បាន​បំពាក់ នូវ​លក្ខណៈ​ពិសេស​ល្អ​ដាច់​គេ​ដែល​គ្មាន​គូ​ប្រៀប​។

លោក សីហា និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ឆ្នាំ​ទី​៣ បាន​ធ្វើការ​ប្រៀបធៀប​ទូរស័ព្ទ​ជា​ច្រើន​ម៉ូ​ដែល មុន​នឹង​សម្រេចចិត្ត​ទិញ​ទូរស័ព្ទ​ណា​ដែល ស័ក្តិសម​បំផុត​សម្រាប់​គាត់​។ យោង​តាម​សម្តី​របស់​លោក សីហា «​មិត្ត​ភ័ក្តិ​របស់ខ្ញុំ​បាន​ណែនាំ​ឲ្យ​ជ្រើសរើស​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ម៉ាក​ល្បី​ៗ​មួយ​ចំនួន​តែ​ដល់ទី​បំផុត ខ្ញុំ​បែរជា​សម្រេចចិត្ត​ទិញ​ទូរស័ព្ទ Samsung Galaxy Note4 ទៅ​វិញ​» គាត់​បាន​បន្ថែម​ថា ខ្ញុំ​បាន​ធ្វើការ​ប្រៀបធៀប​លក្ខណៈសម្បត្តិ និង​អត្ថប្រយោជន៍​របស់​ទូរស័ព្ទ​ទាំងនោះ ដោយ​ផ្អែក​លើ​ការ​ប្រើប្រាស់​ដែល​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់ខ្ញុំ រួម​ទាំង​ការ​កម្សាន្ត​។

សម្រាប់​ខ្ញុំ ក៏​ដូច​ជា​និស្សិត​ដទៃ​ដែរ ការ​កត់ត្រា ពិតជា​កត្តា​មួយ​សំខាន់​ដែល​គ្មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ណា​មាន​សមត្ថភាព​ដល់ Samsung Galaxy Note 4 ទេ ម្យ៉ាងទៀត វា​មើលទៅ​ដូច​អ្នកធ្វើការ​ថ្លៃថ្នូរ​ចឹ​ង ព្រោះ​មិត្ត​ភ័ក្តិ​របស់​បងប្រុស​ខ្ញុំ​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ធំ​ៗ ភាគច្រើន​សុទ្ធតែ​ប្រើ Samsung Galaxy Note 4 ដែរ ។​លក្ខណៈសម្បត្តិ​ដ៏​អស្ចារ្យ​នៅ​លើ​ស៊េរី​ទូរស័ព្ទ Galaxy Note 4 មាន​៖​ផ្ទៃ​អេ​ក្រង់​ធំ 5.7 អ៊ី​ញ ហ៊ុម​ព័ទ្ធ​ដោយ​លោហៈ​រឹង​មាំ ភ្លឺ ស្រស់​ស្អាត រាងស្តើង​ផ្តល់​ភាព​ងាយស្រួល អេ​ក្រង់​កម្រិត​ច្បាស់​ឥត​ខ្ចោះ 25D Super AMOLED  S Pen ជា​ប៊ិក​ដ៏​ឆ្លាត​វៃ​មានការ​ច្នៃប្រឌិត​ខ្ពស់​ងាយស្រួល​កត់ត្រា និង​មានមុខ​ងារ​ដូច Mouse  ឬ ប៊ិក​ពិតប្រាកដ​អាច​គូសព្រាង ឬ​ផ្លាស់​ប្តូរ​ទីតាំង​អក្សរ រូបភាព ដែល​យក​ចេញ​រូបថត កា​ម៉ា​រ៉ា​ភ្លាម​ៗ​បាន​ថែម​ទៀត​ផង ដោយ​គ្រប់យ៉ាង​ពិតជា​ងាយស្រួល​ជាមួយ S Pen​។