ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​រ៉​ង់​នាំ​ចេញ​ថ្នាំពេទ្យ​បាន​ជាង​4​ពាន់​តោន

9 ឆ្នាំ មុន

តេ​ហេ​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន ISNA បានឱ្យ​ដឹង​ថា នៅ​ក្នុង​អំ​ទ្បុ​ង​ពេល​៧​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​២១ មីនា ដល់​២២ តុលា ប្រទេស​អីុ​រ៉​ង់ នាំ​ចេញ​ថ្នាំពេទ្យ​បាន​៤.២២៤​តោន ធ្លាក់​ចុះ​១%​ធៀប​នឹង​បរិមាណ​៤.២៧៥​តោន កាលពី​អំ​ទ្បុ​ង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ជាមួយ​គ្នា​នេះ​ដែរ ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​ផលិតផល​នេះ កើន​ទ្បើ​ង​៤០% ឬ​៦៤,៥៨​លាន​ដុល្លារ​ធៀប​នឹង​បរិមាណ​៤៦,១៧​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន ។ ការ​នាំ​ចេញ​ថ្នាំពេទ្យ​តំណាង​ឱ្យ​០,៣៣% នៃ​ការ​នាំ​ចេញ​ផលិតផល​ផ្សេង​ៗ​ក្រៅពី​ប្រេង​សរុប​របស់​អីុ​រ៉​ង់ ក្នុង​អំ​ទ្បុ​ង​ពេល​នោះ ។ រដ្ឋមន្ត្រី​សុខាភិបាល​បាន​ថ្លែង​ថា នៅ​ក្នុង​ខែតុលា​ឆ្នាំ​នេះ អីុ​រ៉​ង់​នាំ​ចេញ​ថ្នាំពេទ្យ​ទៅ​បណ្តា​ប្រទេស​ចំនួន​១៣ ហើយ​ថ្មី​ៗ​នេះ​យើង​កំពុង​រិះរក​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អីុ​រ៉ា​ក់ ស៊ី​រី និង​លី​បង់ ។

យោង​តាម​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​អន្តរជាតិ ប្រទេស​អីុ​រ៉​ង់ បាន​ជាប់​ចំណាត់ថ្នាក់​ទី​១៧ ក្នុង​ផលិតកម្ម​វិទ្យាសាស្ត្រ​ឱសថ​នៅ​លើ​ពិភពលោក ៕