ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​កើន​3,9%​ក្នុង​ត្រីមាស​ទី​3

9 ឆ្នាំ មុន

បណ្តាញ​ព័ត៌មាន​ចិន ៖ សេដ្ឋកិច្ច​សហរដ្ឋអាមេរិក បាន​កើន​ទ្បើ​ង​យ៉ាង​មុតមាំ​នូវ​អត្រា​ប្រចាំឆ្នាំ​៣,៩% ក្នុង​អំ​ទ្បុ​ង​ពេល​បី​ខែ​គិត​ចាប់ពី​ខែកក្កដា ដល់​កញ្ញា ឆ្នាំ​២០១៤ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​សន្ទុះ​លឿន​ជាង​ការ​ចុះ​ប​ញ្ចី​កាលពីមុន រហូត​នាំ​ឱ្យ​ប្រទេស​មួយ​នេះ សម្រេច​បាន​កំណើន​ខ្លាំង​បំផុត​របស់​ខ្លួន ក្នុង​

បណ្តាញ​ព័ត៌មាន​ចិន ៖ សេដ្ឋកិច្ច​សហរដ្ឋអាមេរិក បាន​កើន​ទ្បើ​ង​យ៉ាង​មុតមាំ​នូវ​អត្រា​ប្រចាំឆ្នាំ​៣,៩% ក្នុង​អំ​ទ្បុ​ង​ពេល​បី​ខែ​គិត​ចាប់ពី​ខែកក្កដា ដល់​កញ្ញា ឆ្នាំ​២០១៤ ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​សន្ទុះ​លឿន​ជាង​ការ​ចុះ​ប​ញ្ចី​កាលពីមុន រហូត​នាំ​ឱ្យ​ប្រទេស​មួយ​នេះ សម្រេច​បាន​កំណើន​ខ្លាំង​បំផុត​របស់​ខ្លួន ក្នុង​រយៈពេល​៦​ខែ​ជាង​មួយ​ទស​វត្ស​នេះ ។

តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួងពាណិជ្ជកម្ម អត្រាកំណើន​ក្នុង​ត្រីមាស​ទី​៣ បាន​ហក់​ទ្បើ​ង​ពី​ការ​ព្យាករ​កាលពីមុន​៣,៥% ដោយសារ​តែ​ការ​ចំណាយ​ប្រសើរ​ជាង​ការ​រំពឹង​ទុក​របស់​អតិថិជន​និង​បណ្តា​អ្នកជំនួញ​ជា​ច្រើន ។ អ្នកវិភាគ​ជឿជាក់​ថា កម្លាំង​រុញច្រាន​នេះ​អាច​នឹង​មាន​សន្ទុះ​យឺត​ក្នុង​រង្វង់​២,៥% ក្នុង​ត្រីមាស​ថ្មី​ៗ​នេះ ប៉ុន្តែ​ក្រោយ​ពី​នោះ នឹង​ព​ន្លឿ​ន​ល្បឿន​សន្ទុះ​ហក់​ទ្បើ​ង​សារ​ជា​ថ្មី​នៅ​ឆ្នាំ​២០១៥ ។ ក្នុង​នោះ​គេ​រំពឹង​នូវ​កំណើន​ក្នុង​រង្វង់​៣% ដែល​ជួយ​គាំទ្រ​នូវ​ការ​បង្កើន​ល្បឿន​ក្នុង​សកម្មភាព​៦​ឆ្នាំ បន្ទាប់​ពី​ការ​មិន​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច ។

សេដ្ឋកិច្ច​ត្រូវ​បាន​វាស់​ស្ទង់​ដោយ GDP ក្នុង​នោះ​ទិន្នផល​ទំនិញ​និង​សេវាកម្ម​សរុប​របស់​ប្រទេស គឺ​ស្ថិត​នៅ​លើ​ផ្លូវ​ដែល​គេ​ចាត់ទុកជា​ឧបករណ៍​សម្រាប់​រំកិល​ខ្លួន​ទៅ​មុខ​សម្រាប់​ឆ្នាំ​នេះ ហើយ​វា​បាន​ចាប់ផ្តើម​ទ្បើ​ង​ជាមួយនឹង​ការ​រអិល​ចុះ​យ៉ាង​ជ្រៅ ក្នុង​សកម្មភាព​សេដ្ឋកិច្ច​កាលពី​ត្រីមាស​ដំបូង ខណៈ​ពេល GDP បាន​រួញ​ចុះ​២,១% ដោយសារ​តែ​តឹងតែង​ក្នុង​រដូវរងារ ៕