ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ត្រៀមខ្លួន​យ៉ាងណា​ចំពោះ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​តាម​ម៉ូតូ​ដោយ​ក្តី​រីករាយ

9 ឆ្នាំ មុន

ការ​ជ្រើស​យក​ម៉ូតូ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ក៏​ដូច​ជា​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ប្រពៃណី​ធំ​ៗ ឬ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ស​ប្តា​ហ៍ គឺជា​រឿង​មួយ​ដែល​តម្រូវ​ឱ្យ​អ្នកបើកបរ​ផ្ទាល់​ចេះ​ថ្លឹងថ្លែង និង​ធ្វើ​កិច្ចការ​នោះ​ដោយ​ការ​យកចិត្តទុកដាក់​បំផុត​មុន​នឹង​បញ្ឆេះ​ម៉ូតូ​ចេញដំណើរ ។ ក្នុង​នោះ​អ្នក

ការ​ជ្រើស​យក​ម៉ូតូ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ក៏​ដូច​ជា​ទៅ​លេង​ស្រុក​កំណើត​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ប្រពៃណី​ធំ​ៗ ឬ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ស​ប្តា​ហ៍ គឺជា​រឿង​មួយ​ដែល​តម្រូវ​ឱ្យ​អ្នកបើកបរ​ផ្ទាល់​ចេះ​ថ្លឹងថ្លែង និង​ធ្វើ​កិច្ចការ​នោះ​ដោយ​ការ​យកចិត្តទុកដាក់​បំផុត​មុន​នឹង​បញ្ឆេះ​ម៉ូតូ​ចេញដំណើរ ។ ក្នុង​នោះ​អ្នក​កាន់ចង្កូត​ចាំបាច់​ត្រូវ​តែ​ត្រៀមខ្លួន​ជា​មុន​លើ​កិច្ចការ​ផ្សេង​ៗ ដើម្បី​ធានា​បាន​នូវ​សុខ​សុវត្ថិភាព​ពេញលេញ និង​ដល់​គោលដៅ​ដោយ​ជោគជ័យ ។

ខាងក្រោម​នេះ គឺជា​ភារកិច្ច​ដែល​គួរ​អនុវត្ត​មុន​នឹង​ចេញដំណើរ​៖

១-​ទុកដាក់​ឬ​ត្រៀម​ម្ហូបអាហារ​នំចំណី ក៏​ដូច​ជា​គ្រឿងបន្លាស់​មួយ​ចំនួន សម្រាប់​ផ្គត់ផ្គង់​ឬ​ដោះស្រាយ​តាម​ផ្លូវ ។

២-​ត្រួតពិនិត្យ​ម៉ូតូ​របស់​អ្នក​ដោយ​ការ​ប្រយ័ត្នប្រយែង​បំផុត ប្រសិនជា​អ្វី​ៗ​វា​ពុំ​មានដំណើរ​ការ​រលូន​ទេ​នោះ គឺ​យក​ម៉ូតូ​របស់​អ្នក​ចូល​ជាង​ឱ្យ​ជួសជុល ឬ​ស្រឿ​ស្រាញ​ជា​មុន​សិន​មុន​ចេញដំណើរ ។ ក្នុង​នោះ​ត្រូវ​ច្បាស់​ថា សម្ពាធ​ខ្យល់​ក្នុង​កង់​ទាំង​ទ្វេ​ត្រឹមត្រូវ​ហើយ​ប្រេង​ម៉ូតូ​ក៏​គ្រប់គ្រាន់​នឹង​ដល់​គោលដៅ​ដូច​បំណង ។ រីឯ​ហ្វ្រាំង​និង​ចង្កឹះ​លេខ ក៏​អត់​បញ្ហា​គឺ​មាន​ភាព​ប្រក្រតី​ដូច​សព្វមួយដង ។

៣-​ធ្វើការ​ជួសជុល​ភ្លាម ប្រសិនបើ​ចាំបាច់​ចៀសវាង​ខូច​ពាក់​កណ្តាលផ្លូវ ដែល​ញ៉ាំង​ឱ្យ​កើត​មាននូវ​ក្តី​សៅហ្មង ក្នុង​ពេល​ធ្វើ​ដំណើរ ។ ដូច​សម្តី​មួយ​ឃ្លា​ដែល​លើក​ទ្បើ​ង​ថា «​សប្បាយ​ក្លាយជា​ទុក្ខ​» ។

៤-​ត្រៀម​ទុក​នូវ​ថ្នាំសង្កូវ​មួយ​ចំនួន បង្ការ​ក្រែង​ជួប​ឧប្បត្តិហេតុ​ណាមួយ នៅ​តាម​ផ្លូវ​ដែល​បណ្តាល​ឱ្យ​រលាត់​ដៃជើង​ជាដើម ។ ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព សុវត្ថិភាព​ពេញលេញ​ចូរ​ពាក់មួក​ការពារ​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ​និង​ទៀងទាត់​ពេល​បើកបរ​ទាំង​អ្នក​កាន់ចង្កូត​និង​អ្នក​រួម​ដំណើរ ៕