ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Volkswagen ចាយ​106​ពាន់​លាន​ដុល្លារ​ដេញ​តាម Toyota យក​កៅអី​ទី​1​ពិភពលោក

9 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​រថយន្ត​ឈានមុខ​របស់​អា​ល្លឺ​ម៉​ង់ Volkswagen AG នឹង​រក្សា​ខ្ទង់ចំណាយ​របស់​ខ្លួន​ទៅ​លើ​ការ​ផលិត​រថយន្ត​ថ្មី បច្ចេកវិទ្យា និង​រោងចក្រ​ផលិតកម្ម ស្រប​ពេល​ដែល​ខ្លួន​កំពុង​តាម​ពីក្រោយ Toyota យ៉ាង​ប្រកៀក​ប្រកិត ដើម្បី​ឈោង​ចាប់​តំណែង​ជា​អ្នក​ផលិត​រថយន្ត​ធំ​ជាងគេ​បំផុត​លើ​

ក្រុមហ៊ុន​ផលិត​រថយន្ត​ឈានមុខ​របស់​អា​ល្លឺ​ម៉​ង់ Volkswagen AG នឹង​រក្សា​ខ្ទង់ចំណាយ​របស់​ខ្លួន​ទៅ​លើ​ការ​ផលិត​រថយន្ត​ថ្មី បច្ចេកវិទ្យា និង​រោងចក្រ​ផលិតកម្ម ស្រប​ពេល​ដែល​ខ្លួន​កំពុង​តាម​ពីក្រោយ Toyota យ៉ាង​ប្រកៀក​ប្រកិត ដើម្បី​ឈោង​ចាប់​តំណែង​ជា​អ្នក​ផលិត​រថយន្ត​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ។

តាម​ការ​អះអាង​ពី​ក្រុមហ៊ុន​រថយន្ត​ធំ​បំផុត​របស់​អឺរ៉ុប​មួយ​នេះ​ឱ្យ​ដឹង​ថា Volkswagen នឹង​បោះទុន​វិនិយោគ​១០៦​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ​ក្រោយ ។ គម្រោង​នេះ​ត្រូវការ​បង្កើន​ខ្ទង់ចំណាយ​ប្រចាំឆ្នាំ​ជា​មធ្យម​លើ​ប្រតិបត្តិ​រថយន្ត​ប្រមាណ​ជា​២១,២៣​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ធៀប​នឹង​បរិមាណ​២០,៨៦​ពាន់​លាន​ដុល្លារ ដែល​ស្ថិត​ក្រោម​កញ្ចប់​ថវិកា​បង្វិល​ប្រាំ​ឆ្នាំ​មុន​របស់​ខ្លួន ។ លោក Martin Winterkorn នាយក​ប្រតិបត្តិ Volkswagen បាន​ថ្លែង​បញ្ចា​ក់ថា «​យើង​នឹង​នៅ​តែ​បន្ត​វិនិយោគ​នៅ​ថ្ងៃ​អនាគត ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ឈាន​មុនគេ​លើ​ពិភពលោក​ទាំង​ផ្នែក​បរិស្ថាន និង​ការ​សន្សំ​សំចៃ​» ។ ជាង​នេះ​ទៅ​ទៀត «​ខ្ទង់ចំណាយ​លើ​ការ​អភិវឌ្ឍ​នឹង​នៅ​តែ​មាន​កម្រិត​ខ្ពស់​ដដែល​នៅ​ពេល​ខាង​មុខ ដែល​ជា​លទ្ធផល​នៃ​សម្ពាធ​ខ្ពស់​លើ​ការ​កែទម្រង់​ថ្មី ក៏​ដូច​ជា​ការ​បង្កើន​នូវ​តម្រូវ​នៅ​ក្នុង​ឧស្សាហកម្ម​យានយន្ត​» ។

ការ​ជំរុញ​ពង្រីក​ខ្លួន​នា​អំ​ទ្បុ​ង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ស្ថិត​ក្នុង​ក្តី​រំពឹង​ថា នឹង​ធ្វើ​យ៉ាងណា​លក់​ឱ្យ​បាន​ជាង​១០​លាន​គ្រឿង ក្នុង​ឆ្នាំ​២០១៤ ជា​លើក​ដំបូង ។ ជាមួយ​គ្នា​នេះ​ដែរ Volkswagen ក៏​បាន​បង្រួម​ការ​លក់​នាំមុខ​ពិភពលោក​របស់ Toyota ដល់​ទៅ​៧២.០០០​គ្រឿង ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ធៀប​នឹង​ឆ្នាំទៅ​២២៧.០០០​គ្រឿង ខណៈ General Motor Co. របស់​សហរដ្ឋអាមេរិក បាន​ធ្លាក់​មក​នៅ​តំណែង​ទី​៣​វិញ ៕