ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រកាស​​ចាត់ការ​មន្ត្រី​ខ្មោច​​មាន​​តែ​ឈ្មោះ​ រាប់រយ​នាក់​ក្នុង​​ក្រសួង​ស្ថាប័ន​​រាជ​រដ្ឋាភិ​បាល (មានវីដេអូឃ្លីប)

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ អង្គភាព​​ប្រឆាំង​អំពើ​ពុក​​រលួយ​ប្រកាសកាលពី​ថ្ងៃ​ទី​២៦ ​វិច្ឆិកា ​២០១៤​ ថា​ អង្គភាព​នេះ​​បាន​ដាក់​បញ្ជី​ឈ្មោះ​​ខ្មោច​ទាំងនោះ​ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ក្រសួង ​ឬ​ស្ថាប័ន​ជាតិ​នានា​​របស់​រដ្ឋ​ដោយ​បាន​​បង្ហាញ​ពី​​តួលេខ ឈ្មោះ​ខ្មោច​​របស់​មន្ត្រី​ខិល

ខូ​ច ដែល​មិន​មក​ធ្វើ​ការងារ​​បម្រើ​ជាតិ​ តែបើ​កប្រាក់ខែ​​រដ្ឋ ​ដែល​ធ្វើឱ្យ​ខាតបង់​លុយ​​ជាតិ ​។

​នេះ​បើ​​យោង​តាម​ប្រសាសន៍​របស់​​លោក​​ទេស​រដ្ឋមន្ត្រី ​ឱម យិ​ន​ទៀង​ ប្រធាន​អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​ ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី​២៦ ​​វិច្ឆិកា​ ក្រោយ​ពេល​លោក​​បាន​ដឹកនាំ​ប្រតិភូ​អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​ចូល​ឆ្លើយ​បំភ្លឺ​គណៈកម្មការ​ទី​១០ ​នៅ​វិមាន​រដ្ឋសភា​ ។

​នៅ​ពេល​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​​រង់ចាំ​ចម្លើយ​ពី​ក្រសួង​មុន​ងារ​​សាធារណៈ​ ដែល​បាន​កំពុងធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ​មន្ត្រី​ដែល​បាន​បំពេញការងារ​ និង​ឈ្មោះ​ខ្មោច​  ។ ​នៅ​ពេល​ឆាប់​ៗ​នេះ​ ក្រោយមក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ប្រើប្រាស់​ទិន្នន័យ​របស់​ក្រសួង​មុន​ងារ​សាធារណៈ​​ចា​តិ​វិធានការ​លើ​មន្ត្រី​ដែល​មាន​តែ​ឈ្មោះ​មិន​មក​ធ្វើការ​ទាំងនោះ​ បញ្ជូន​ទៅ​តុលាការ​តាម​ច្បាប់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព