ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​អាយុ​88​ឆ្នាំ​ចិត្ត​ស្មោះ​អាឡោះអាល័យ​ភរិយា​ដែល​ស្លា.ប់​ទៅ​ហើយយក​អាហារ​ទៅ​សែន​ផ្នូរ​នៅ​លើ​ភ្នំ និង​ថ្លែងទុក្ខ​រៀងរាល់ថ្ងៃ

9 ឆ្នាំ មុន

សារព័ត៌មាន «​ឆាយ​ណា​ញូ​វ​» របស់​ចិន​ផ្សាយ​ថា លោកតា​ជាំ​ង ធី​ង​ជឺ អាយុ​៨៨​ឆ្នាំ រស់នៅ​ខេត្ត​ស៊ី​ឈួ​ន ប្រទេស​ចិន បាន​ចម្អិនម្ហូប​អាហារ​ដាក់​ស្រាក់ រួច​ធ្វើ​ដំណើរ​ទៅ​លើ​ភ្នំ​មាន​ចម្ងាយ​ផ្លូវ​ប្រហែល​១០​គីឡូម៉ែត្រ​ជា​រៀងរាល់ថ្ងៃ ដើម្បី​សែន​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ប្រពន្ធ​ដែល​ស្លា.ប់​កាលពី​ថ្ងៃ​ទី​៦ មក​រា ២០១៤ ។

សារព័ត៌មាន «​ឆាយ​ណា​ញូ​វ​» របស់​ចិន​ផ្សាយ​ថា លោកតា​ជាំ​ង ធី​ង​ជឺ អាយុ​៨៨​ឆ្នាំ រស់នៅ​ខេត្ត​ស៊ី​ឈួ​ន ប្រទេស​ចិន បាន​ចម្អិនម្ហូប​អាហារ​ដាក់​ស្រាក់ រួច​ធ្វើ​ដំណើរ​ទៅ​លើ​ភ្នំ​មាន​ចម្ងាយ​ផ្លូវ​ប្រហែល​១០​គីឡូម៉ែត្រ​ជា​រៀងរាល់ថ្ងៃ ដើម្បី​សែន​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ប្រពន្ធ​ដែល​ស្លាប់​កាលពី​ថ្ងៃ​ទី​៦ មក​រា ២០១៤ ។
លោកតា​ជាំ​ង ធី​ង​ជឺ បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ពេល ថ្មី​ៗ​នេះ​ថា គាត់​តែងតែ​យក​អាហារ​ពេល​ល្ងាច​ជូន​ប្រពន្ធ និង​ដើម្បី​និយាយ​ជាមួយ​នាង ។ មាន​ពេល​ខ្លះ​គាត់​ច្រៀង និង​រាំ​នៅ​ខាង​មុខ​ផ្នូរ​ប្រពន្ធ​ទៀត​ផង ។

ក្រោយ​ពី​រៀបចំ​អាហារ​ដាក់​សែន​ឧទ្ទិស​ដល់​ប្រពន្ធ​រួច លោកតា​ជាំ​ង ធី​ង​ជឺ បាន​ថ្លែង​ទាំង​ទឹកភ្នែក​នៅ​មុខ​ផ្នូរ​ថា «​បង​មក​ដល់​ហើយ​។ ខណៈ​ពេល​នៅ​មានជីវិត​អូន​ជួប​ការ​លំបាក​វេទនា និង​បច្ចុប្បន្ន​បែរជា​នៅ​កណ្តោចកណ្តែង​តែឯង​ទៀត សូម​អភ័យទោស​ដល់​បង​ដែល​មិន​អាច​ជួយ​អូន​បាន ។ បង​នឹង​មក​ទី​នេះ មក​សួរសុខទុក្ខ​អូន​ប្រសិនបើ​បង​នៅ​មានជីវិត និង​នៅ​ពេល​ដែល​បង​ស្លាប់ នឹង​មក​នៅ​ក្បែរ​អូន​ជា​រៀង​រហូត​» ។

កាសែត​ក្នុងស្រុក «​ឈើ​ង​ទូ​ដេ​លី​» បាន​សម្ភាសន៍​ជាមួយ​ពលរដ្ឋ​ដែល​រស់នៅ​ជើងភ្នំ​ចំនួន​៣១​នាក់ ដោយ​ពួក​គេ​បាន​រៀបរាប់​ស្រ​ដៀង​គ្នា​ថា តែងតែ​ឃើញ​លោកតា​ជាំ​ង ធី​ង​ជឺ ឡើង​ភ្នំ​រៀងរាល់ថ្ងៃ ដើម្បី​ទៅ​កាន់​ផ្នូរ​ប្រពន្ធ​របស់​គាត់ ។ ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក ពួក​គេ​មិនសូវ​ឃើញ​ប្តី​-​ប្រពន្ធ​របស់​លោកតា​ជាំ​ង ធី​ង​ជឺ ឈ្លោះ​គ្នា​ទេ ។ ពួក​គាត់​តែងតែ​ដឹក​ដៃ​គ្នា​ដើរ ទោះបីជា​ទៅ​ទីណា​ក៏​ដោយនៅ​តំបន់​វ៉ា​ន់​យួន ខេត្ត​ស៊ី​ឈួ​ន ។

ប្រវត្តិ​ស្នេហា​របស់​លោកតា​ជាំ​ង ធី​ង​ជឺ គឺ​នៅ​ពេល​គាត់​អាយុ​២៦​ឆ្នាំ បាន​សាង​ស្នេហ៍​ជាមួយ​ប្រពន្ធ​ឈ្មោះ​ជូ ធៀន​គូ អាយុ​១៦​ឆ្នាំ ហើយ​ពួក​គេ​បាន​រៀប​ការ​ជាមួយ​គ្នា ។ ក្រោយមក​បុរស​ជា​ប្តី ត្រូវ​ចេញ​ទៅ​ធ្វើការ​នៅ​ខេត្ត​ផ្សេង ដូច្នេះ​ប្តី​ប្រពន្ធ​នេះ​រស់នៅ​បែក​គ្នា​រយៈពេល​៧​ឆ្នាំ​។ ខណៈ​ពេល​នាង​ជូ ធៀន​គូ សម្រាលកូន​ទី​២ នៅ​ក្នុង​ឆ្នាំ​១៩៥៩ លោក​ជាំ​ង ធី​ង​ជឺ ចាប់ផ្តើម​ឈឺ​ធ្ងន់ ហើយ​បាត់បង់​ការងារ​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ពេល​នោះ​អ្នក​ភូមិ​និយាយ​ពាក្យ​ច​ចាម​អា​រ៉ា​ម​ថា នាង​ជូ ធៀន​គូ ចង់​លែងលះ​ជាមួយ​ប្តី ព្រោះ​រស់នៅ​បែក​គ្នា​ក្នុង​រយៈពេល​យូរ​ពេក ប៉ុន្តែ​តាម​ពិត​នាង​មិន​មាន​បំណង​បែប​នោះ​ទេ ។
លោកតា​ជាំ​ង ធី​ង​ជឺ បញ្ជាក់​ថា ប្រពន្ធ​តែងតែនៅ​ក្បែរ​រូប​គាត់​ក្នុងអំឡុងពេល​ជួប​ការ​លំបាក​ក្នុង​ជីវិត ។ ដើម្បី​តបស្នង​ដល់​ភរិយា​ដ៏​ល្អ គាត់​នៅ​រួមរស់​ជាមួយ​នាង ដោយ​គ្មាន​ចិត្តវៀចវេរ​រហូត​អស់​មួយ​ជីវិត ។ ពួក​គាត់​មានកូន​៥​នាក់ ហើយ​បច្ចុប្បន្ន​ធំ​ពេញវ័យ និង​មានការ​ងារ រៀង​ៗ​ខ្លួន ។

កាលពី​ដំបូង លោកតា​ជាំ​ង ធី​ង​ជឺ ចង់​សាងសង់​រោង​គ្រប​ពីលើ​ផ្នូរ​ប្រពន្ធ ប៉ុន្តែ​កូនចៅ​គ្រប់​រូប​មិន​យល់​ស្រប លុះ​ក្រោយមក​ទើប​ពួក​គេ​យល់​ស្រប​តាម​គាត់ ។កូន​ៗ​យល់ព្រម​ឱ្យ​ឪពុក​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ចម្ងាយ​១០​គីឡូ​ម៉ែ​ត្រ​ជា​ប្រចាំ ដើម្បី​ទៅ​ផ្នូរ​ប្រពន្ធ និង​ដូច​ជា​ឱ្យ​គាត់​ហាត់ប្រាណ​ផង​ដែរ ៕