ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​គ្រោង​សង់​ទីក្រុង​ក្រោម​បាតសមុទ្រ​នៅ​ឆ្នាំ​2030

9 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​បរទេស RT ចេញ ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សំណង់​ជប៉ុន Shimizu Corp គ្រោង​បង្កើត ទីក្រុង​ក្រោម​បាតសមុទ្រ​មានឈ្មោះ​ថា Ocean Spiral នៅ​ឆ្នាំ​២០៣០ ។ ទីក្រុង​នោះ​អាច​ផ្ទុក​មនុស្ស​បាន ៥.០០០ នាក់ ព្រមទាំង​អាច​ផលិត​ថាមពល​ចេញពី​ប្រភព​

យោង​តាម​គេហទំព័រ​បរទេស RT ចេញ ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សំណង់​ជប៉ុន Shimizu Corp គ្រោង​បង្កើត   ទីក្រុង​ក្រោម​បាតសមុទ្រ​មានឈ្មោះ​ថា Ocean Spiral នៅ​ឆ្នាំ​២០៣០ ។ ទីក្រុង​នោះ​អាច​ផ្ទុក​មនុស្ស​បាន ៥.០០០ នាក់ ព្រមទាំង​អាច​ផលិត​ថាមពល​ចេញពី​ប្រភព​ទឹកសមុទ្រ​ទៀត​ផង ។

Ocean Spiral រចនា​ឡើងជា​រាង​ស្ពី​រ៉ុល (​រង្វង់​មូល​រ៉ឺ​ស៊័​រ​) និង​ចេញ​ប្លង់​គំរូ​ដោយ​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ទីក្រុង​តូ​ក្យូ​, ទីភ្នាក់ងារ​ជប៉ុន​ផ្នែក​វិទ្យាសាស្ត្រ​សមុទ្រ និង​ទីភ្នាក់ងារ​ស្រាវជ្រាវ​ជលផល​របស់​រដ្ឋាភិបាល​ជប៉ុន ។

Ocean Spiral ចែក​ចេញ​ជា​៣​ផ្នែក ធំ​ៗ​គឺ​សំណង់​ផ្ទៃមុខ​កាត់​ខាងលើ​សាងសង់​ឡើង​ក្នុង​កម្ពស់​៥០០​ម៉ែត្រ​ជា​រាង​មូល​ដូច​រឺ​ុ​ស៊័​រ​, ចំណុចកណ្តាល​របស់​វា​មាន​ប្រវែង​បណ្តោយ​១៥ គីឡូម៉ែត្រ រួម​មាន​ទីកន្លែង​សម្រាប់​ប្រកប​អាជីវកម្ម​, តំបន់​រស់នៅ និង​សណ្ឋាគារ​ល្អ​ប្រណីត ។ ចំណែក​ផ្ទៃ​ខាងក្រោម​មាន​ប្រវែង​ចាប់ពី ៣.០០០ ទៅ ៤.០០០ ម៉ែត្រ​ស្ថិត​ក្រោម​បាតសមុទ្រ​ដែល​នឹង​ត​ភ្ជាប់​ជាមួយ​ក្រុមហ៊ុន earth-factory ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បង្កើត​ប្រភព​ថាមពល ។ ក្រុមហ៊ុន Shimizu Corp នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ឧស្សាហកម្ម 3D បង្កើត​សំណង់​អគារ​នេះ​ជំនួស​បេតុង ។ សំណង់​អគារ​ក្រោម​បាតសមុទ្រ​នេះ​នឹង​ជួយ​សង្គ្រោះ​អ្នក​រស់នៅ​លើ​កោះ​ពី​ការ​កើនឡើង​របស់​នឺ​វ៉ូ​ទឹកសមុទ្រ​ផង​ដែរ​។ ក្រុមហ៊ុន​ឱ្យ​ដឹង​ថា ការ​សាងសង់​នឹង​ចំណាយ​ប្រាក់​ប្រមាណ​ជាង ២៥,៦ ពាន់​លាន​ដុល្លារ និង​ប្រើ​ពេល​៥​ឆ្នាំ ។

ការ​សាងសង់​ទីក្រុង​ក្រោម​បាតសមុទ្រ​នេះ​ត្រូវ​អ្នកជំនាញ​ផ្នែក​សំណង់​អគារ​អះអាង​ថា អាច​គេច​ផុត​ពី​ការ​បំផ្លិចបំផ្លាញ​ដោយ​ធម្មជាតិ​ដូច​ជា រលក​យក្ស​ស៊ូ​ណា​មី និង​រញ្ជួយ​ដី​ជាដើម ៕