ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ការិនី​អ្នក​នាង​ខៀវ សាន​សា​ណា​ ស្ថិត​ក្នុង​មន្ទិល​ស្នេហ៍ រឿង​បែក​ព្រាត់ និង​សាង​ស្នេហ៍​ថ្មី​ជាមួយ​ថៅកែ​ត្រៀម​ចូល​រោងការ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​រាង​តូច​ច្រឡឹង​អ្នក​នាង​ខៀវ សាន​សា​ណា ដែល​មាន​ស្វាមី​ជា​ជនជាតិ​កា​ណា​ដា និង​មានកូន​២​នាក់​លេចឮ​ថា បាន​បែកបាក់​គ្នា​ហើយ ដោយ​បាន​ឡើង​តុលាការ​បញ្ចប់រឿង​ក្តី​ទៀត​ផង ។ លើស​ពី​នេះ​មាន​ព័ត៌មាន​ថា សា​ណា​មាន​ស្នេហា​ថ្មី​ទៀត​ហើយ ជា​ថៅកែ​ក្រុមហ៊ុន​ជនជាតិ​អា​មេ​រិ​ក

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​រាង​តូច​ច្រឡឹង​អ្នក​នាង​ខៀវ សាន​សា​ណា ដែល​មាន​ស្វាមី​ជា​ជនជាតិ​កា​ណា​ដា និង​មានកូន​២​នាក់​លេចឮ​ថា បាន​បែកបាក់​គ្នា​ហើយ ដោយ​បាន​ឡើង​តុលាការ​បញ្ចប់រឿង​ក្តី​ទៀត​ផង ។ លើស​ពី​នេះ​មាន​ព័ត៌មាន​ថា សា​ណា​មាន​ស្នេហា​ថ្មី​ទៀត​ហើយ ជា​ថៅកែ​ក្រុមហ៊ុន​ជនជាតិ​អា​មេ​រិ​ក និង​គ្រោង​រៀប​ការ​នៅ​ចុងឆ្នាំ​២០១៤​នេះ ។

កាលពី​ពេល ថ្មី​ៗ​នេះ គេ​ឃើញ​អ្នក​នាង​ខៀវ សាន​សា​ណា បណ្តើរ​បុរស​ម្នាក់​សង្ស័យ​ជា​គូស្នេហ៍​ថ្មី​នោះ ចូលរួម​ពិធីជប់លៀង​កម្មវិធី​ចែក​វិញ្ញាបនបត្រ​ដល់​សិស្ស​រៀន​ផ្នែក​កែ​សម្រស់​នៅ​សាលា​របស់​អ្នក​នាង​គង់ សុ​ជាតិ ។

កាលពី​មួយ​រយៈ​មុន​អ្នក​នាង​ខៀវ សាន​សា​ណា បាត់​មុខ​ដោយ​ចេញ​ទៅ​រស់នៅ​ប្រទេស​កា​ណា​ដា​ជាមួយ​ស្វាមី ដែល​បម្រើ​ការងារ​នៅ​អង្គការ​ណា​តូ ។ ពួក​គេ​បាន​ចូល​រោងការ​តាម​បែប​គ្រឹ​ស្ត​សាសនា នៅ​ឯកា​ណា​ដា​។ ចំណង​ស្នេហ៍​នេះ អ្នក​នាង​សាន​សា​ណា មានកូន​២​នាក់ ហើយ​បាន​ត្រលប់​មក​នៅ​កម្ពុជា​វិញ ចាប់​អាជីព​ជា​ពិធី​ការិនី​ដដែល ។

នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៤​នេះ លេចឮ​ថា​ចំណងអាពាហ៍ពិពាហ៍​របស់​អ្នក​នាង​សា​ណា និង​ស្វាមី បាន​ដាច់ដោច​ហើយ ដោយ​បញ្ចប់​នៅ​តុលាការ ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​ពេល​នេះ​គឺ​លេចឮ​ថា អ្នក​នាង​ខៀវ សាន​សា​ណា ត្រៀម​ចូល​រោងការ​ជាមួយ​ប្រធាន​ក្រុមហ៊ុន​មួយ ជា​ជនជាតិ​អា​មេ​រិ​ក មាន​វ័យ​ស្របាល​ស្វាមី​មុន ។ សា​ណា ឧស្សាហ៍​ទៅ​បម្រើ​ការងារ​ឱ្យ​ក្រុមហ៊ុន​នោះ ហើយ​ភាព​ស្និទ្ធស្នាល​ជាមួយ​ថៅកែ​ក្លាយជា​ស្នេហា ។

តាំងពី​បែកធ្លាយ​ដំណឹង​ត្រៀម​ចូល​រោងការ​ជាមួយ​ថៅកែ​រូប​នោះ​មក ពេល​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ក្នុង​កម្មវិធី​ជប់លៀង​របស់​អ្នកសិល្បៈ អ្នក​ទាំង​ពីរ​មិន​ដែល​ហា​៊​ន​ដើរ​ចូល​ដំណាលគ្នា​ទេ គឺ​ចូល​មុន និង​ក្រោយ​ដើម្បី​បញ្ចៀស​ការ​តាម​ថត​របស់​អ្នក​សារព័ត៌មាន ។ បើ​ទោះជា​ព្យាយាម​លាក់បាំង​គេឯង​ក្តី ប៉ុន្តែ​អ្នកសិល្បៈ​មួយ​ចំនួន​ដៅ​ថា បុរស​នោះ​ជា​គូស្នេហ៍​ថ្មី​របស់​អ្នក​នាង​សាន​សា​ណា ។

ជាក់ស្តែង​កាលពី​រាត្រី​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៤ ពិធី​ការិនី​ខៀវ សាន​សា​ណា បាន​បណ្តើរ​បុរស​ដែល​គេ​សង្ស័យ​ថា​ជា​គូស្នេហ៍​នោះ ចូលរួម​ពិធីជប់លៀង​ចែក​វិញ្ញាបនបត្រ ជូន​សិស្ស​រៀន​ផ្នែក​រក្សា​សម្ផស្ស​នៅ​សាលា​របស់​ពិធី​ការិនី​គង់ សុ​ជាតិ ។ ភ្លាម​នោះ​អ្នក​នាង​សា​ណា ត្រូវ​អ្នក​នាង​សុ​ជាតិ អញ្ជើញ​ឱ្យ​ចូលរួម​ថតរូប​ទុកជា​អនុស្សាវរីយ៍​រួម​គ្នា​ជាមួយ​បុរស​ម្នាក់​នោះ​ផង​ដែរ ។

តើ​បុរស​នោះ​ជា​គូស្នេហ៍​ថ្មី​ពិតមែន ឬ​យា​៉​ង​ណា ? អ្នក​នាង​សា​ណា នៅ​មិន​ទាន់​ហា​៊​ន​ទទួលស្គាល់​ទេ បើ​ទោះបី​គេ​ឃើញ​មាន​ភាព​ស្និទ្ធស្នាល​គួរ​ឱ្យ​ជឿ​ថា ជា​ការណ៍​ពិត​ក៏​ដោយ ។ សា​ណា ធ្លាប់​និយាយ​ថា រវាង​នាង និង​បុរស​នោះ​ត្រឹមតែ​ជា​មេ​កើយ​និង​កូនចៅ​ប៉ុណ្ណោះ ។

រឿង​ស្នេហ៍​របស់​អ្នក​នាង​សាន​សា​ណា ទាំង​រឿង​បែកបាក់​គ្នា ទាំង​រឿង​សាង​ស្នេហ៍​ថ្មី គ្រាន់តែ​ជា​ការ​សង្ស័យ​របស់​មហាជន​ប៉ុណ្ណោះ ឯ​ការណ៍​ពិត​យា​៉​ង​ណា​នោះ វា​អាស្រ័យ​លើ​នាង​ផ្ទាល់​ទើប​អាច​បញ្ជាក់​បាន ៕