ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្មែរ​រង​គ្រោះ​ចំនួន​៣​នាក់​ចាញ់​បោក​រៀប​ការ​ជាមួយ​ប្តី​ចិន​ត្រូវ​បាន​នាំ​មក​ប្រទេស​វិញ​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា បានឱ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​រង​គ្រោះ​៣​នាក់​នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា នេះ ។

រាជធានី​ភ្នំពេញ ៖ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា បានឱ្យ​ដឹង​ថា ស្ត្រី​ខ្មែរ​រង​គ្រោះ​៣​នាក់​នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា នេះ ។ លោក​បន្ត​ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ក្វា​ង​ចូ​វ ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន​៣​នាក់ ដែល​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​នាំ​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ហ្វូ​ចៀន ប្រទេស​ចិន ។

ស្ត្រី​ខ្មែរ​រង​គ្រោះ​ទាំង​បី​នាក់​នេះ​មានឈ្មោះ​សំណាង សុវណ្ណ​លី​ណា មានស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ​អ៊ា​ង ភ័​ណ្ឌ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម និង​ឈ្មោះ​កែន ស្រី​ឡែ​ន មានស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ ។ ក្នុង​ពេល​រង់ចាំ​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​បាន​ផ្ដល់​អាហារ​និង​ស្នាក់​នៅ​ដល់​ស្ត្រី​រង​គ្រោះ​ទាំង​៣​នាក់ ហើយដោយ​ពួក​គាត់​ពុំ​មាន​លិខិតឆ្លងដែន​ដោយសារ​មេខ្យល់​លាក់​ទុក​នោះ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​បាន​ចេញ​លិខិតបើកផ្លូវ​ឱ្យ ហើយ​ធ្វើការ​ជាមួយ​អាជ្ញាធរ​ចិន​ដើម្បី​បាន​ទិដ្ឋាការ​ត្រឡប់​មក​កម្ពុជា​វិញ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា នេះ​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ៕