ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ប៉េអឹម​​ប្រមាណ​១០០​នាក់ បើក​ប្រតិបតិ្ត​ការ​ចុះបំបែក​សម្បុក​មុខសញ្ញា​ប្លន់ ប្រើ​ប្រាស់​ជូញ​ដូរ​គ្រឿង​ញៀន​២ទីតាំង​ឃាត់ខ្លួន​ជន​សង្ស័យ​១៤​នាក់ រួមនិង​​កាំភ្លើង​ខ្លីមួយ​ដើម​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ កម្លាំង​កង​រាជ​អាវុធ​ហត្ថចម្រុះ​ប្រមាណ​១០០​នាក់ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍ទោ រ័ត្ន​ស្រ៊ាង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ និង​ជា​មេបញ្ជាការ​រង​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​​លោក វរៈសេនីយ៍ឯក គង់ គីនី ​មេបញ្ជាការ​រង​កង​រាជ​អា​វុធ​ហត្ថរាជ​ធានី​ភ្នំ​ពេញទទួល​ផែន​ប្រតិបត្តិ​ការ

រាជ​ធានី​ភ្នំ​ពេញ ៖ កម្លាំង​កង​រាជ​អាវុធ​ហត្ថចម្រុះ​ប្រមាណ​១០០​នាក់ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍ទោ រ័ត្ន​ស្រ៊ាង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ និង​ជា​មេបញ្ជាការ​រង​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​​លោក វរៈសេនីយ៍ឯក  គង់ គីនី ​មេបញ្ជាការ​រង​កង​រាជ​អា​វុធ​ហត្ថរាជ​ធានី​ភ្នំ​ពេញទទួល​ផែន​ប្រតិបត្តិ​ការ  រួម​ជា​មួយ​លោក​វរៈ​សេនីយ៍ឯក ខេន សុវណ្ណ  ​មេបញ្ជាការ​រង​កង​រាជ​អា​វុធ​ហត្ថរាជ​ធានី​ភ្នំ​ពេញទទួល​ផែន​​យុត្តិ​ធម៌ បាន​ដឹក​នាំ​កម្លាំង​បើក​ប្រតិបត្តិការ​ឆែក​ឆេរ ទី​ទាំង និង​បង្រ្កាប​ក្រុម​មុខ​សញ្ញា​សកម្ម​ខាង​ប្លន់ ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ​ពីរ​ទីតាំង​ផ្សេង​​​គ្នា​​នៅ​ក្នុង​ខណ្ឌ​ចំនួន​២​ គឺខណ្ឌ​ដូន​ពេញ និង ខណ្ឌ​សែន​សុខ នៅ​ក្នុង​ពេល​បន្ត​បន្ទាប់​​កាល​ពី​វេលា​ម៉ោង​១២ និង​៥០​នាទី​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៤ ដោយ​ឃាត់​ខ្លួន​បាជន​សង្ស័យ​​ប្រុស-ស្រី​ ១៤​នាក់ ដក​ហូត​បាន​កាំ​ភ្លើង​ខ្លី​មួយ​ដើម រួម​ជា​មួយ​សម្ភារ​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន មួយ​ចំនួន​ទៀត ។

លោក​ឧត្តម​សេនីយ៍ទោ រ័ត្ន​ស្រ៊ាង ដែល​បាន​ចុះ​ដឹក​នាំ​កម្លាំងឆែក​ឆេរ​និង​បង្រ្កាបមុខ​សញ្ញា​ជន​សង្ស័យ​​​ផ្ទាល់​បាន​​ឱ្យ​ដឹង​ថា ​ជា​ដំបូង​កម្លាំង​របស់​លោក​បាន​ធ្វើ​ការ​​ចុះបង្រ្កាប​ទីតាំង​ដែល​សង្ស័យ​ថាមាន​មុខ​សញ្ញា​សកម្ម​ខាង​ប្លន់  ប្រើ​ប្រាស់​​​និង​ជួញ​ដូរ​គ្រឿង​ញៀន​ មួយ​កន្លែង​នៅ​ក្នុង​ភូមិ​ត្រពាំង​ឈូក ស្ថិត​ក្នុង​សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ ​ដោយ​ក្នុង​នោះ​បង្រ្កាប​បាន​មនុស្ស​ប្រុស៥​នាក់ រួមជា​មួយ​និង​សម្ភារ​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន ។ លោក​បាន​បន្ត​ថា ក្នុង​ពេល​បន្ត​បន្ទាប់​គ្នា​កម្លាំង​របស់​លោក បាន​បើក​ប្រតិបត្តិ​ការ​ចុះឆែក​ឆេរ ក្នុង​ផ្ទះ​សំណាក់<<អូ!យ៉េស>>  ក្នុង​សង្កាត់​ស្រះ​ចក ​ខណ្ឌ​ដូន​ពេញ​​​ ដោយ​ឃាត់​​ជន​សង្ស័យ​ប្រុស -ស្រី​ចំនួន​៧ នាក់ រួម​ជា​មួយ​និង​​សម្ភារ​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន ។​ ហើយក្នុង​ពេល​បន្ត​បន្ទាប់​ទៀត​កម្លាំង​របស់​លោក​បាន​ធ្វើ​ការ​ឆែក​ឆេរ​បន្ទប់​លេខ​A06 ជាន់ទី២​ ក្នុង​ផ្ទះ​សំណាក់​ដដែល​ដោយ​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​២​នាក់​ទៀត ដែល​ម្នាក់ត្រូវ​បាន​គេស្គាល់​ថា​ជា​មន្រ្តី​យោ​ធា នៅ​អង្គ​ភាព ង.៧០ ​មាន​ឈ្មោះ​​គឹម ហេង ភេទ​ប្រុស អាយុ​​៥៤ឆ្នាំ ​កំពុង​សម្ងំ​ប្រើ​ប្រាស់​គ្រឿង​ញៀន រួម​ទាំង​ដក​ហូត​បាន​កាំ​ភ្លើង​ខ្លី​K54 មួយ​ដើម​ផង​ដែរ​។ សរុប​​មក​ប្រតិបត្តិ​ការ​ចុះ​ឆែក​ឆេរនិង​បង្រ្កាប​​ទីតាំងពីរ​កន្លែង​ផ្សេង​គ្នា ក្នុង​ខ​ណ្ឌ​ចំនួន​ពីរ ​​ដែល​ក្រុម​ជន​សង្ស័យ​ជ្រក​កោន​ដើម្បី​ធ្វើ​សកម្ម​ភាព​ប្លន់ ប្រើ​ប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​នោះ កម្លាំង​របស់​លោក​បាន​ធ្វើ​ការ​ឃាត់ខ្លួន​បាន​ជន​សង្ស័យ​ប្រុស-ស្រី ចំនួន​១៤​នាក់ ដក​ហូត​បាន​កាំភ្លើង​ខ្លី​K54​មួយ​ដើម​រួម​ជា​មួយ​និង​សម្ភារសម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​នេះ​ជន​សង្ស័យប្រុស-ស្រី​ទាំង​១៤​នាក់ រួម​ជា​មួយ​និង​វត្តុ​តាង​ ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បញ្ជូន​ទៅ​កាន់​បញ្ចាការ​ដ្ឋាន​កង​រាជ​អាវុធ​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ធ្វើ​ការ​សាក​សួរ និង​ធ្វើកំណត់​ហេតុ​​ចាត់ការ​តាម​និតិវិធីច្បាប់ ។

គួរបញ្ជាក់​ថា នៅ​ក្រោយ​ប្រតិបត្តិ​ការ​ចុះ​បង្រ្កាប និង​ឆែក​ឆេរ​ទីតាំង​មុខ​សញ្ញា​ប្លន់ ​​ប្រើ​ប្រាស់​​​ និង​ជួញ​ដូរ​គ្រឿង​ញៀន​រួច​មក​លោក ​លោក​ឧត្តម​សេនីយ៍ទោ រ័ត្ន​ស្រ៊ាង​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ដោយ​សារ​តែ​មួយ​រយៈនេះ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ក្រុម​ចោរ​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​ជា​បន្ត​បន្ទាប់​ ដូច្នេះ​ហើយ​លោក​ក៏បាន​រៀប​ចំ​កម្លាំង​ដាក់ពង្រាយ​នៅ​តាម​មូល​ដ្ឋានជា​ច្រើន​​ដើម្បី​ធ្វើ​ការ​​ល្បាត និង​ចាំ​ឃាត់​ម៉ូតូ​ដែល​​អត់​មាន​ពាក់​ស្លាក​លេខ​​​មក​ត្រួតពិនិត្យ និង​ធ្វើ​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​យក​មក​សាក​សួរ​ដើម្បី​ឈាន​ទៅចាប់​ខ្លួន​មុខ​សញ្ញា​ពិត​ប្រក​ដ​យក​មក​ផ្តន្ទាទោសតាម​ផ្លូវ​ច្បាប់ ។