ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​ខណ្ឌ​​ពោធិ៍សែន​ជ័យឃាត់ខ្លួន​បាន​ជសង្ស័យ២​នាក់ ពេល​ចុះ​ល្បាត​តាម​មូល​ដ្ឋាន​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ កម្លាំង​ប៉េអឹម​ខណ្ឌពោធិ៍សែន​ជ័យ ដែល​ដឹក​នាំ​ដោយ​លោក​ ជឹម​ រិទ្ធី មេបញ្ជាការប៉េអឹម​ខណ្ឌ​ បាន​ធ្វើ​ការ​ចុះ​ល្បាត​តាម​មូល​ដ្ឋាន​​​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​២នាក់ និង​រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង​ កាល​ពី​​វេលា​ម៉ោង​​១០​យប់ ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង ក្នុង​ភូមិ​ថ្​មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​​

រាជ​ធានី​ភ្នំ​ពេញ ៖ កម្លាំង​សមត្ថ​កិច្ច​ខណ្ឌពោធិ៍សែន​ជ័យ ដែល​ដឹក​នាំ​ដោយ​លោក​ យឹម សារ៉ាន់​ អធិការនគរ​បាល​​​ខណ្ឌ​​ បាន​ធ្វើ​ការ​ចុះ​ល្បាត​តាម​មូល​ដ្ឋាន​​​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​២នាក់ និង​រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង​ កាល​ពី​​វេលា​ម៉ោង​​១០​យប់ ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង ក្នុង​ភូមិ​ថ្ម​គោល ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ពីរ​នាក់នោះ គឺកម្លាំង​សមត្ថ​កិច្ច​​ខណ្ឌពោធិ៍​សែន​ជ័យ​​ ដែល​គេ​ដឹង​ថា​ដឹក​នាំ​ដោយ​លោកអធិការ​​ខណ្ឌតែម្តង បាន​ចុះ​ល្បាត​តាម​មូល​ដ្ឋាន​ដេញ​ចាប់មុខ​សញ្ញា​ជន​សង្ស័យ ដែល​សកម្ម​ខាង​លួច-ប្លន់ ។ ខណៈ​កម្លាំងសមត្ថកិច្ច​កំពុង​ធ្វើ​ដំណើរ​ល្បាត​នោះ​ ក៏​បាន​ប្រ​ទះ​​ឃើញ​រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង​ប្លុង​ចោល​នៅជាប់​​ផ្លូវ​បេតុង​ស្ងាត់មួយ​កន្លែង ហើយ​ពេល​នោះ​ក៏​ប្រទះ​ឃើញ​ជន​សង្ស័​យ​​ពីរ​នាក់ កាន់​ដប​សាំង​នៅ​ក្នុង​ដៃ ធ្វើឱ្យ​​កម្លាំង​សមត្ថកិច្ច​​មាន​ការ​សង្ស័យ ក៏បាន​ដេញ​ចាប់​ឃាត់​ខ្លួន​បាន​ពីរ​នាក់  ហើយ​រឺុម៉ក​ម៉ូតូ​ដែល​កម្លាំង​ស​មត្ថកិច្ច​ល្បាត​​​ប្រទះ​ឃើញ​ខាង​លើ​​គឺ​ជា​រឺុម៉ក​ម៉ូតូ​ដែល​ប្រជា​ពលរដ្ឋ​បាត់កាលពី​​ល្ងាច​ម្សិល​មិញ​ ។

ក្រោយពេល​ឃាត់ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បញ្ជូន​ទៅ​សួរនាំ និង កសាង​សំណុំ​រឿង​នៅ​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​ចោម​ចៅ ដើម្បី​ចាត់​ការ​តាមនិតិវិធីច្បាប់ ។