ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីវ័យក្មេង​ម្នាក់ជិះ​ម៉ូតូត្រូវថ្នាំ​សណ្តំជនខិល​ខូចសំណាង​ល្អពល​រដ្ឋជួយ​​ទាន់ពេលវេលា

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ នារីវ័យ​២០ឆ្នាំ​ម្នាក់បាន​កំពុងជិះ​​ម៉ូតូតែម្នាក់ឯង ​ត្រូវបាន​ជនខិល​ខូច​ដាក់ថ្នាំ​សណ្តំ​តែសំ​ណាង​ល្អត្រូវ​បានពល​រដ្ឋឃើញ​ទាន់ពេល​វេលា ​និងបាន​ជួយអន្តរាគម​ន៍ពី​ស​មត្ថកិច្ចន​គរ​បាលល្បាត​ពេលយ​ប់ផងដែរ ​។ ហេតុការណ៍​នេះបង្ក​​ឲ្យភ្ញាក់ផ្អើលពល​រដ្ឋជា​ច្រើននាក់ ​​នៅវេលាម៉ោង៨ និង២០​នាទីយប់

ខេត្ត​បន្ទាយ​មានជ័យ ៖ នារីវ័យ​២០ឆ្នាំ​ម្នាក់បាន​កំពុងជិះ​​ម៉ូតូតែម្នាក់ឯង ​ត្រូវបាន​ជនខិល​ខូច​ដាក់ថ្នាំ​សណ្តំ​តែសំ​ណាង​ល្អត្រូវ​បានពល​រដ្ឋឃើញ​ទាន់ពេល​វេលា ​និងបាន​ជួយអន្តរាគម​ន៍ពី​ស​មត្ថកិច្ចន​គរ​បាលល្បាត​ពេលយ​ប់ផងដែរ ​។ ហេតុការណ៍​នេះបង្ក​​ឲ្យភ្ញាក់ផ្អើលពល​រដ្ឋជា​ច្រើននាក់ ​​នៅវេលាម៉ោង៨ និង២០​នាទីយប់ ថ្ងៃទី២៦ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៤ ​​ស្ថិតនៅមុខ​សណ្ឋាគារ​ស៊ីធី​​ប៉ោយប៉ែត ​ភូមិក្បាល​​ស្ពាន២ សង្កាត់-​ក្រុង​ប៉ោយប៉ែត​​ ខេត្ត​បន្ទាយ​មានជ័យ ។

បើតាម​​​​​​ប្រភពបានឃើញហេតុការណ៍ មុនពេល​កើត​ហេតុ​នារី​រងគ្រោះ​បានជិះម៉ូតូ១​គ្រឿង​​ម៉ាកហុង​ដាឌ្រីម ស៊េរី​​ឆ្នាំ២០១១ សេ១២៥ ​ពណ៌ខ្មៅ ​ពាក់​​​ស្លាកលេខ បន្ទាយ​មានជ័យ ​1F-0559 ​​បានបើកពីត្បូង​​​ឆ្ពោះទៅជើងម្នាក់ឯង​ ក្នុងស្ថាន​​ភាពមិនដឹងអ្វីសោះ​និងរក​បុកគេឯង ហើយ​មានម៉ូតូ១​​គ្រឿងទៀតបា​នជិះពីក្រោយ​មានគ្នា​២នាក់​ តែ​មិន​បានចាំម៉ាកនិង​​ ស្លាកលេខ​ម៉ូតូដោយ​​​ គ្រាន់តែបានឃើញម៉ូតូ​ពីក្រោយ​ពាក់មួក​សុវត្ថិភាព។​ភ្លាមនោះ​ម៉ូតូនារី​រងគ្រោះ​​ក៏ឈប់ ហើយទន់​ដៃ ទន់​ជើង និង​និយាយ​ម្នាក់ឯង ​ដោយ​ស្ថានភាពមិ​នសូវ ​ស្រួល​​ពួកគាត់ក៏​​ឃាត់​សួរនាំ ​តែនិយាយពីនេះ​ពីនោះ​ស្តាប់មិន​ដឹង​សោះ​ ពួក​គាត់បាន​ឃាត់​និងមិនឱ្យ​​បើកម៉ូតូ​​បន្តទៅមុខទៀតទេ​ រួច​បាន​រាយ​​ការណ៍ប្រាប់សមត្ថ​កិច្ចមូលដ្ឋាន​អន្តរាគមន៍​ឱ្យចុះ​មកត្រួត​ពិនិត្យតែម្ត ង។

បើតាម​​ការអះអាងពីបង​ស្រីនារី​​រ​​ង​គ្រោះ​បានប្រាប់​​​ថា ប្អូនគាត់នេះ​មានឈ្មោះ​ ស្រី​ លក្ខណ៍​ អាយុ២០​ឆ្នាំ រស់​នៅម្តុំផ្លូ​វដើមពុទ្ទ្រា​ ស្ថិតនៅ​​ភូមិក្បាលស្ពាន​1 សង្កាត់​-ក្រុងប៉ោយ​​​ប៉ែត ចំណែកទ្រព្យសម្បត្តិ​នៅលើ​ខ្លួន​របស់នាង​ក៏ពុំមាន​បា​ត់អ្វីនោះ​ទេ រួមទាំង​ម៉ូតូ១គ្រឿងផង ។

ក្រោយ​​​ពីកើតហេតុគេឃើញមានវត្ថមាន​​​សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ និង​ស្រាវជ្រាវរ​កបងប្អូន​​ដើម្បី មកទទួលនារីរង​គ្រោះ​។ បច្ចុប្បន្ន​នារីរងគ្រោះ​​​ត្រូវបានបងប្អូនសាច់ញាតិ​យកទៅ​​​ព្យាបាលនៅឯមន្ទីរពេទ្យឯក​ជនក្នុងក្រុង​ប៉ោយប៉ែត​​មួយកន្លែង ទោះ​​​​បីជាយ៉ាងណាក៏ពុំទាន់ដឹងអាការះ​នារីរងគ្រោះ​យ៉ាងណា​នៅឡើយទេ។(ដោយសុវណ្ណារ៉ា)