ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួញឈើ​ប្រណី​តកក្រើក​ឡើងវិញតា​មច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ

9 ឆ្នាំ មុន

ខេត្ត​រតន​គិរី ៖ សកម្មភាព​ក្នុងការ​ដឹកជញ្ជូន​ឈើប្រណី​ត​របស់​ឈ្មួញ​ម្នាក់ឈ្មោះ ​ចែ កប ​កំពុង​មានសន្ទុះ​កើនឡើង​កាន់តែ​ខ្ពស់ជា​រៀងរាល់ថ្ងៃ​ ដោយ​ឈ្មួញម្នាក់​នេះបាន​ធ្វើសកម្មភាព​ប្រមែប្រមូល​ទិញឈើ​ប្រណី​តពីឈ្មួញ​ផ្សេងៗ​​ទៀត នៅ​ស្រុកបរ​​កែវ ហើយ​នាំចេញ​ទៅលក់​នៅប្រ​ទេសវៀត​ណាម ​តាមច្រក​ទ្វារអូរ​យ៉ាដា​វ

ខេត្ត​រតន​គិរី ៖ សកម្មភាព​ក្នុងការ​ដឹកជញ្ជូន​ឈើប្រណី​ត​របស់​ឈ្មួញ​ម្នាក់ឈ្មោះ ​ចែ កប ​កំពុង​មានសន្ទុះ​កើនឡើង​កាន់តែ​ខ្ពស់ជា​រៀងរាល់ថ្ងៃ​ ដោយ​ឈ្មួញម្នាក់​នេះបាន​ធ្វើសកម្មភាព​ប្រមែប្រមូល​ទិញឈើ​ប្រណី​តពីឈ្មួញ​ផ្សេងៗ​​ទៀត នៅ​ស្រុកបរ​​កែវ ហើយ​នាំចេញ​ទៅលក់​នៅប្រ​ទេសវៀត​ណាម ​តាមច្រក​ទ្វារអូរ​យ៉ាដា​វកម្ពុជា-វៀតណាម​ ដែល​ប្រើប្រាស់​រថយន្តដឹក​ជញ្ជូន​ចំនួន២​គ្រឿង រ​ថយន្ត​ម៉ាសាំយ៉ុង ពណ៌​លឿង ​និងរថ​យន្តម៉ា​កកាម​រីហើម ពណ៌​ឈាមជ្រូក ។

ជាក់ស្តែង​កាលពី​ថ្ងៃទី២៦ ​ខែវិច្ឆិកា​ ឆ្នាំ២០១៤ ​វេលា​ម៉ោង៦ព្រឹ​ក នៅ​ត្រង់ចំណុច​មុខ​ប៉ារ៉ាស់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ាដាវ​ ដោយ​រថយន្ត​ទាំង២​គ្រឿង​ខាង​លើនេះកំ​ពុងផ្ទុក​ឈើ​ប្រណី​ត​ពេញ​ដោយ​ធ្វើ​ការ​ដឹក​ជ​ញ្ជូនចេញ​ពីស្រុកប​​រកែវ ទៅចត​នៅមាត់​​ច្រកដើម្បី​រងចាំពេល​វេលានៃ​ការបើក​ទ្វាររបស់​សមត្ថកិច្ច ​និងអាង​បើកចូល​ទៅលក់​ឱ្យ​វៀតណាម​​ មិនត្រឹមតែ​ប៉ុណ្ណោះ​ឈ្មួញខា​ងលើនេះ​បាន​ធ្វើសកម្មភា​ពដឹក​ជញ្ជូន​ឈើជា​រៀងរាល់​ថ្ងៃ​ទៅលក់​នៅប្រទេស​វៀណាម​ ដោយ​សារពួកគេ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ប៉ូសេដ្ឋ​កិច្ចខេត្ត-​ក្រសួង ​​និងសមត្ថកិច្ចច្រកទ្វារ​រួចជា​​ស្រេចហើយនោះ ។

មេឈ្មួញ​មានឈ្មោះ​ខាងលើ​​នេះបានអួត​អាងដាក់​អ្នក​​កាសែត​បើចង់​ថត​ចុះ អត់​ឃាត់ទេ ​ព្រោះ​គាត់បានប​ង់​លុយ​ឱ្យ​ស្ថាប័ន​មេព្រៃ​រហូដល់​ស្ថាប័នខេត្ត ​បើសមត្ថកិ​ច្ចប៉ូលិស​វិញចាប់​ពីថ្នាក់​មេប៉ុស្តិ៍ រហូត​ដល់ស្នង​ការខេត្ត បើ​មន្ត្រីច្រក​ទ្វារអន្តរ​ជាតិ​អូរយ៉ាដាវវិញ បង់គ្រប់​ស្ថាប័ន ​មានតែ​ស្ថាប័ន​លោកសង្ឃទេអត់​បង់ឱ្យ​។ ចំណែក​​ច្រក១៩​​នៅខ្វះ​​២០០ម៉ែត្រ​ប​ត់ខាងស្តាំង​ខាងក្រោយ​កា​ស៊ីណូមា​នរថយន្ត​ស៊េរីទំ​នើ​បដឹក​ចូលជា​រៀងរាល់​យប់រាល់ថ្ងៃ​ពី​១០ ទៅ២០ គ្រឿង។