ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​សន្តិសុខនគរ​បាលក្រុង​ប៉ោយប៉ែត​ឆែកឆេរ​អាវុធ​ជាតិផ្ទុះ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​បាន​បើក​ប្រតិបត្តិការ​ឆែក​ឆេរ​អាវុធ​ជាតិផ្ទុះ​៤គោល​ដៅ​នៅក្នុង​សង្កាត់​ចំនួ​ន២​គឺ សង្កាត់​ផ្សារ​កណ្ដាល និង សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយ​ប៉ែត រក​បទ​ល្មើស​ផ្សេងៗ​និងអាវុធ​ជាតិផ្ទុះ​ដើម្បី​ការពារ​សន្តិសុខ​និង​សណ្ដាប់​ធ្នាប់​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​ការរ​ស់នៅ ។ ប្រតិ​បត្តិកា​រឆែក​ឆេរ​

ខេត្ត​បន្ទាយ​មានជ័យ ៖ នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​បាន​បើក​ប្រតិបត្តិការ​ឆែក​ឆេរ​អាវុធ​ជាតិផ្ទុះ​៤គោល​ដៅ​នៅក្នុង​សង្កាត់​ចំនួ​ន២​គឺ សង្កាត់​ផ្សារ​កណ្ដាល និង សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយ​ប៉ែត រក​បទ​ល្មើស​ផ្សេងៗ​និងអាវុធ​ជាតិផ្ទុះ​ដើម្បី​ការពារ​សន្តិសុខ​និង​សណ្ដាប់​ធ្នាប់​ជូន​ប្រជា​ពល​រដ្ឋ​ក្នុង​ការរ​ស់នៅ ។ ប្រតិ​បត្តិកា​រឆែក​ឆេរ​រកបទ​ល្មើសនេះ​សមត្ថកិច្ច​បាន​ត្រួត​ពិនិត្យ​គ្រប់​យា​នយន្ត​ធំតូច​ទាំងអស់​មកពី​គ្រប់​​គោល​ដៅនៅ​​ព្រលប់ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ។

លោក អ៊ុំ សុផល អធិការ​នគរបាល​ក្រុងប៉ោយ​ប៉ែតបាន​ប្រាប់កោះ​សន្តិភាព​ថាការ​បើកប្រតិបត្តិ​ការត្រួត​អាវុធជាតិផ្ទុះ​នេះ​ធ្វើឡើង​តាម​បទបញ្ជា​ពីលោក​ឧត្តម​សេនីយ៍​ អាត់ ខែម ស្នងការ​នគរ​បាល​ខេត្ត​ហើយ​គោល​ដៅដែលដាក់​ត្រួត​ពិនិត្យ​ត្រូវលោក​ប្រាប់ថា​៤កន្លែង​ក្នុង​សង្កាត់​ប៉ោយប៉ែត និង សង្កាត់​ផ្សារ​កណ្ដាល ។

គួរបញ្ជាក់ថា​២ខែចុង​ក្រោយនេះ​នៅក្រុង​ប៉ោយប៉ែត​ប្រជា​ពលរដ្ឋ​ហាក់​​មានការភ័យខ្លាច​នៅ​អំពើរចោរ​កម្មកាច់​សោ​ម៉ូតូ ,លួច,​ឆក់,ដាក់​ថ្នាំគាស់ផ្ទះ​លួចទ្រព្យ​សម្បត្តិ​កើតមាន​ស្ទើររាល់​ថ្ងៃនិង​យប់ហើយ​ប្រតិបត្តិការ​ឆែក​ឆេរអាវុធ​ជាតិផ្ទុះ​ដើម្បី​ពង្រឹង​សន្តិសុខ​ជូនប្រ​ជាពល​​រដ្ឋនេះប្រជាពល​រដ្ឋត្រេក​អរតែពួក​គាត់ថា​បើសមត្ថកិច្ច​ចាត់ការ​ល្បែង​ស៊ីសងអ​ត់ច្បាប់​ឲ្យអស់​ទើប​ជារឿង​ត្រឹមត្រូវ ។ ​ដោយសារបញ្ហា​​ខាងលើនេះទើបសមត្ថ​កិច្ចខិត​ខំឆែកឆេររ​កអាវុធជា​តិផ្ទុះ​ជាញឹកញាប់ ។