ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេព្រៃផ្នែកឆែប​រងការចោទប្រកាន់​ចាប់ឈើមិន​ចង.ក្រងឯក​សារ

9 ឆ្នាំ មុន

ខេត្ត​ព្រះវិ​ហារ​ ៖ ​តាម​សេចក្តី​រាយការណ៍​ជាក់​លាក់មួយ​បានឱ្យ​ដឹង​ថាលោក​គឹម ចេត្តាវី នាយ​ផ្នែក​រដ្ឋ​បា​លព្រៃ​​ឈើឆែបរួម​និងមន្រ្តី​ក្រោម​ឱ​វាទ​កំពុង​តែជិះ​សេះលែង​ដៃក្នុង​ដែនរបស់​​ខ្លួនគ្រប់​គ្រង​បណ្តែត​បណ្តោយ​ឱ្យ​រថយ​ន្ត​ទំនើប​ដឹកជញ្ជូន​ប្រភេទ​ឈើ​ប្រណីត​ឆ្លងកាត់​ទាំងយប់​ទាំងថ្ងៃ​យ៉ាង​គគ្រឹក​គគ្រេង ។ ប្រភព​ដដែល​បាន​បន្ត

ខេត្ត​ព្រះវិ​ហារ​ ៖ ​តាម​សេចក្តី​រាយការណ៍​ជាក់​លាក់មួយ​បានឱ្យ​ដឹង​ថាលោក​គឹម ចេត្តាវី នាយ​ផ្នែក​រដ្ឋ​បា​លព្រៃ​​ឈើឆែបរួម​និងមន្រ្តី​ក្រោម​ឱ​វាទ​កំពុង​តែជិះ​សេះលែង​ដៃក្នុង​ដែនរបស់​​ខ្លួនគ្រប់​គ្រង​បណ្តែត​បណ្តោយ​ឱ្យ​រថយ​ន្ត​ទំនើប​ដឹកជញ្ជូន​ប្រភេទ​ឈើ​ប្រណីត​ឆ្លងកាត់​ទាំងយប់​ទាំងថ្ងៃ​យ៉ាង​គគ្រឹក​គគ្រេង ។ ប្រភព​ដដែល​បាន​បន្តទៀតថា​បាន​ជាបទ​ល្មើស​ព្រៃឈើ​ធ្វើការ​ដឹកជញ្ជូន​បានយ៉ា​ងស្រួល​បែបនេះ​ក៏ដោយ​សារ​ភាព​​ខ្សោយ​របស់សមត្ថ​កិច្ចជំនាញ​រដ្ឋ​បាល​ព្រៃឈើ​ឆែបគ្មាន​ម្ចាស់​ការទទួល​ខុសត្រូវ​កាព្វកិច្ច​របស់ខ្លួន ។

តាមការ​ឲ្យដឹង​ពីមន្រ្តី​សាលា​ស្រុកឆែប​សុំមិន​បញ្ចេញ​ឈ្មោះ​បានខ្សឹប​ប្រាប់កោះ​សន្តិភាព​ថាឈើ​ប្រណីតប្រ​ភេទ​លេខ១​ធ្នង់ដែល​លោក គឹម ចេត្តាវី នាយ​ផ្នែករបាល​ព្រៃឈើ​ឆែបចុះ​បង្រ្កាប​បាន​ពីជន​ល្មើស​កន្លង​មកហើយ​រឹបអូស​ដាក់ខាង​មុខនិង​ក្រោយ​ចំហៀង​មាន​ចំនួន៦​ទៅ៧​ម៉ែត្រ​គូ​ប និង​មាន​បណ្តោយ​២ម៉ែត្រ​កន្លះទៅ​៣ម៉ែត្រ​ ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​មួយចំនួន​ធំពុំ​បាន​ធ្វើសំណុំ​រឿងចង​ក្រង​ឯកសារ​បញ្ជូន​ទៅថ្នាក់លើ​(ឈើ​អត់​ចូលអាំង​វាំងទែ) ឈើ​មិនប្រក្រតី ។ ប្រភពដ​ដែល​បន្តទៀត​​ថាកាលដែល​លោក​នាយផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ឆែបឈ្មោះ​ គឹម ចេត្តាវី ចាប់​អូស​ឈើ​បានពី​ជន​ល្មើមិ​នចង​ក្រង​(អាំងវាំងទែ)​ទុក​សំរាប់​ប្រើប្រាស់​បុគ្គល​និងបក្ខ​ពួករបស់​ខ្លួន (ស៊ីដាច់) ហើយ​ជាងនេះ​ទៅទៀត​ជារឿយៗ​ប្រជា​ពលរដ្ឋ​ក៏​មន្ត្រីរាជ​ការនៅ​ក្នុងស្រុក​ឆែប​គេស​ង្កេតឃើញ​សមត្ថកិច្ច​រដ្ឋ​បាល​ព្រៃឈើ​ផ្នែកឆែប​ដឹក​ជញ្ជូន​ឈើដែល​ចាប់បាន​ពីជនល្មើស​ដឹកចូល​រោងសប្ប​កម្ម​ជាញឹក​ញាប់​ ។​ប្រភពដ​ដែលបាន​បន្តទៀត​​ថាឈើ​ប្រណីត​ប្រភេទ​លេខ១​ធ្នង់​ដែល​សមត្ថ​កិច្ច​រដ្ឋ​បាល​​ព្រៃឈើចុះ​បង្ក្រាប​បាន​ពីជន​ល្មើសកាល​​ពីថ្មីៗកន្លងទៅ​មិនត្រូវ​បានចុះ​បញ្ជីឬ​ចងក្រង​ជាឯក​សារអ្វី​ឡើយ​ព្រោះ​ឈើប្រភេទ​ប្រណីត​លេខ១​ធ្នង់កំពង់​តែមា​នហាង​ឆេង​ខ្ពស់​នៅលើទី​ផ្សារ​ប្រទេស​កម្ពុជា។​ ពាក់ពន្ធ័​និងភាព​មិន​ប្រ​ក្រតី​ផ្នែករដ្ឋ​បាល​ព្រៃឈើ​ឆែបកោះ​សន្តិភាព​​មិនអាចសុំការ​បំភ្លឺពី​លោក គឹម ចេត្តាវី បានឡើយ​កាល​ពីរវេលា​​ម៉ោង​១០ និង​០៥នាទី ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយ​ហៅទូរស័ព្ទ​ចូល​គ្មានអ្នកទទួ​ល។ 

គួរបញ្ជាក់​ផងដែរ​ថាពាក់​ពន្ធ័និង​ករណីសមត្ថ​កិច្ចរដ្ធបាល​ព្រៃ​ឈើចុះ​យុទ្ធនា​ការបង្រ្កាបប​ទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តព្រះ​វិហារកន្លង​មក​ហើយ​នៅតាម​អង្គភាព​សង្កាត់ ​ផ្នែក​ ខណ្ឌ​​របស់មន្រ្តី​ជំនាញ​ដែល​ចាប់​បាន​ឈើហើយ​មិនចង​ក្រងឯក​សារ​បញ្ជូន​ទៅលើ​(ឈើអត់​ចូល​អាំងវាំងទែ)​ធ្លាប់​ឈ្លោះ​គ្នាយ៉ាង​ខ្លាំងរហូត​ឮ​ដំណឹង​មិនល្អ​ដល់លោក​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាង​បឹងទន្លេ​សាបចុះ​មកសំរុះ​សប្រួល​ម្តងមក​ហើយ​ព្រោះតែលាភ​សក្ខារ:​ចែកគ្នាមិនដា​ច់ ។ហើ​យទំលាប់​អាក្រ​ក់ទាំង​សព្វថ្ងៃនៅ​តាមបណ្តា​សង្កាត ​ផ្នែក ​ខណ្ឌ ​កំពុងតែ​អនុវត្តរបៀបនេះជា​ពិសេសនៅ​ផ្នែករដ្ធបាល​ព្រៃឈើ​ឆែប​ គួរណាស់​លោក ឆេង គឹមស្រ៊ុន ប្រតិភូ​រាជរដ្ឋា​ភិបាលកម្ពុជា​និងជា​ប្រធាន​រដ្ឋា​បាល​ព្រៃឈើ​មេត្តា​ប្រមើល​មើលកូនចៅ​នៅទឹក​ដីព្រះវិហារខ្លះ​ៗផងកំ​​ឲ្យជិះ​សេះប្រលែងដៃ​​ខ្លាំងពេក​​ព្រោះគំរូ​អាក្រក់​ទាំងអស់នេះ​ធ្វើឱ្យ​ខូចឈ្មោះ​ស្ថាប័​នមេព្រៃជាពិ​សេសធ្វើ​ឱ្យ​បាត់បង់​ចំណូល​ថវិកា​ជាតិ​យ៉ាងច្រើន ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព