ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង​៥​និង​២៥​នាទី​ល្ងាច​នេះ ការ​បង្ក្រាប​គ្រឿងញៀ.ន​នៅ​សង្កាត់​បឹង​សាឡា​ង​បិទ​បញ្ចប់​ហើយ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ជិត​៣​គីឡូក្រាម​និង​លុយ​សរុប​ជិត​១០​ម៉ឺន​ដុល្លារ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ទីបំផុត​ទៅ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀ.ន​នៅផ្ទះ​ល្វែង​សង់​ថ្មី​មួយ​កន្លែង ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក បាន​បិទ​បញ្ចប់​ហើយ​នៅ​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៤ ដោយ​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់

រាជធានី​ភ្នំពេញ​៖ ទីបំផុត​ទៅ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នៅផ្ទះ​ល្វែង​សង់​ថ្មី​មួយ​កន្លែង ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក បាន​បិទ​បញ្ចប់​ហើយ​នៅ​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៤ ដោយ​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ប្រុស​ម្នាក់​និង​ស្រី​ម្នាក់ ក្នុង​នោះ​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​ក​ជិត​៣​គីឡូក្រាម ថ្នាំ​យ៉ា​ម៉ា​មួយ​ចំនួន​ទៀត លុយ​ដុល្លារ​៥៤៥០០​ដុល្លារ និង​លុយ​ខ្មែរ​១៧០​លាន​រៀល រថយន្ត​ចំនួន​៣​គ្រឿង (​កាម​រី​បា​ឡែ​ន រថយន្ត​ម៉ាក​ស៊ី​រូស និង​ឡិច​ស៊ី​ស​៣៣០ ) និង​ដកហូត​កាំភ្លើងខ្លី​ស៊េរី​ទំនើប​មួយ​ដើម​ផង​ដែរ​។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ស្រង់​សម្តី​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៍​ធំ និង​ជា​មេ​ឆ្នោត​ធំ​ផង​ដែរ ។

ជនសង្ស័យ​ទាំង​ពីរ​នាក់ ម្នាក់​ឈ្មោះ នៅ កញ្ញា ភេទ​ស្រី និង ម្នាក់​ទៀត​ឈ្មោះ ឈុំ ជឿន ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ ជា​អង្គរក្ស ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​បញ្ជូន​ទាំង​សម្ភារ វត្ថុ​តាង​នានា​ខាងលើ និង ជនសង្ស័យ​ទាំង​ពីរ​នាក់ យក​ទៅ​រក្សា​ទុក និង​ឃុំខ្លួន​នៅ​ការិយាល័យ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕