ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តីក្រសួងវប្បធ៌ម​ ៖ បា្រសាទ​សំបូរព្រៃគុក ​នឹងត្រូវដាក់សំណើ​ចុះបញ្ជីជាបេតិកភ​ណ្ឌ​ពិភពលោក​​នៅឆ្នាំ២០១៥

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ រដ្ឋមន្រ្តីក្រសួង​វប្បធ៌មនិងវិចិត្រសិល្បៈ ​លោកស្រី ​ភឿង សកុណា​ បានមានប្រសាសន៍ថា​ ​បា្រសាទសំបូរព្រៃគុក នឹងត្រូវដាក់សំណើ​ទៅអង្គការ​យូណេស្កូ ​ដើម្បីបញ្ចូលក្នុង​បញ្ជីបេតិកភណ្ឌ​ពិភពលោក​នៅឆ្នាំ២០១៥​ខាងមុខ ។

លោកស្រីរដ្ឋមន្រ្តី​មានប្រសាសន៍​បា្រប់ក្រុមអ្នករាយការណ៍​ព័ត៌មានបែបនេះ បានធ្វើឡើងនៅប៉ុន្មាននាទីមុននេះ បន្ទាប់ពី​លោកស្រី​បាន​បញ្ចប់​ការ​សួរដេញដោល​នៅរដ្ឋសភាជាតិ​ពីសំណាក់​គណៈកម្មការអប់រំ ​យុវជន​ កីឡា​ ធម្មការ ​កិច្ចការសាសនា ​វប្បធ៌ម និង ទេសចរណ៍នៃរដ្ឋសភា ​ដឹកនាំដោយលោក​ យ៉ែម បុញ្ញប្ញទ្ឋិ ​នៅរសៀលថ្ងៃទី២៦​ វិច្ឆិកា ​២០១៤ ។

ដោយឡែកទាក់ទង​ទៅនឹងព័ត៌មាន​ដែលផ្សាយថា​ មានជនជាតិវៀតណាម​សាងសង់ទីតំាង​សាសនា​នៅលើភ្នំបូកគោនោះ ​ក្រសួងនឹង​ចាត់វិធានការ​ ឲ្យមន្រ្តីជំនាញ​ចុះទៅពិនិត្យ​នាពេលខាងមុខ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕